សាលារៀនចំនួន១២០ ត្រូវ​បានប្រកាស​ជាសាលារៀនគំរូ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

នៅក្នុងសន្និបាទ​បូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ​២០២២-២០២៣ ​និងលើកទិសដៅ​ការងារឆ្នាំ​២០២៣-២០២៤ សាលារៀនចំនួន១២០ នៅទូទាំង​ប្រទេស ត្រូវ​បានប្រកាស​ជាផ្លូវការ​ជា​គ្រឹះស្ថាន​សិក្សា​គំរូ ក្រោយ​ពីឆ្លង​កាត់ការពិនិត្យ​វាយតម្លៃទៅ​តាម​ស្តង់ដាសាលា​រៀនគំរូ ដែល​ត្រូវ​បានប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់កាលពីចុងឆ្នាំ២០២៣។

ស្តង់ដាសាលារៀនគំរូ សម្រាប់​មត្តេយ្យសិក្សា រហូត​ដល់មធ្យមសិក្សា ត្រូវ​ផ្តោត​ទៅលើស្តង់ដាចំនួន៥ រួមមាន ស្តង់ដាទី១ ផ្តោតលើ លទ្ធផល​សិក្សា​របស់សិស្ស, ស្តង់ដាទី២ ផ្តោត​លើ​ការ​បង្រៀន និង​រៀន, ស្តង់ដាទី៣ ផ្តោតលើការចូលរួម​របស់សហគមន៍, ស្តង់ដាទី៤ ផ្តោតលើ​ ដំណើរ​ប្រតិបត្តិ​ការ និង​រដ្ឋបាល​សាលារៀន និង ស្តង់ដាទី៥ ផ្តោត​លើ គណនេយ្យភាព​របស់សាលារៀន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការ​ជ្រើសរើស​គ្រឹះស្ថានសិក្សា​ចំនួន១២០ ជាគ្រឹះស្ថាន​សិក្សា​គំរូ គឺស្របទៅ​នឹងគោលនយោបាយរបស់ក្រសួងអប់រំ​ យុវជន និងកីឡា ក៏​ដូចជាទៅតាមចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ដូចជាចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីផងដែរ។ ជាមួយ​គ្នា​ឯកឧត្តម​ក៏​បានអគុណដល់ភាគីពាក់ព័ន្ធដូចជា លោកគ្រូអ្នកគ្រូ​គណៈគ្រប់គ្រង​ ដែលបានជួយ​ដល់ការងារកំណែទម្រង់វិស័យអប់រំ ជាពិសេស​កំណែទម្រង់សាលារៀន ដំណើរការទៅបានយ៉ាងល្អ។

បើតាម​ប្រសាសន៍បញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្រ្តី ការជ្រើសរើស​សាលា​រៀនគំរូ នឹង​ធ្វើបន្ត​ទៀត​នៅចុងឆ្នាំនេះ ដូច្នេះ​ឯកឧត្តមស្នើដល់សាលារៀន​ដែល​ពុំមាន​ឈ្មោះ​នៅក្នុងបញ្ជីសាលារៀនគំរូ សូមបន្ត​កិច្ច​ខិតខំប្រឹងប្រែង ដោយថា ក្រសួងអប់រំ ក៏​ដូចជា​មន្ទីរអប់រំរាជធានីខេត្ត បានរៀបចំជាក្រុមការងារដើម្បីចុះទៅជួយគាំទ្រ ក្នុងគោលដៅ​ធ្វើយ៉ាងណា​ឱ្យសាលារៀនរបស់យើងក្លាយទៅជាទីកន្លែងសម្រាប់សិក្សា​នុសិស្ស​ធ្វើការសិក្សា​ទទួលបាននូវវិជ្ជាសម្បទារ បំណិនសម្បទា និងចរិយាសម្បទា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏​បានបង្ហាញពីមហិច្ឆតា និងគោល​ដៅក្នុងការកែលម្អ និង​​ប្រែក្លាយ​សាលារៀន ទៅជា​សាលារៀន​គំរូយ៉ាងហោចណាស់​ឱ្យ​បានពី៥០០ ទៅ១ពាន់សាលារៀនក្នុងរយៈពេល២ឆ្នាំទៅមុខទៀត ។

យើងមានគោលដៅថា ២ឆ្នាំទៀត យើងជួយគាំទ្រ កែលម្អ និងប្រែក្លាយសាលារៀន​យើង​ឱ្យបានជាសាលារៀនគំរូនៅឆ្នាំ​២០២៦នេះ យ៉ាងហោចណាស់ឱ្យបានពី ៥០០ ទៅ១ពាន់សាលា….

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

សូមបញ្ជាក់ថា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់​នូវ​កំណែទម្រង់​សាលារៀនជាអាទិភាព ដែលក្នុងនោះ​ក្រសួងនឹងពង្រឹងការគ្រប់គ្រងតាមសាលារៀនឆ្ពោះទៅលើកកម្ពស់​លទ្ធផល​សិក្សារបស់សិស្ស ការផ្លាស់ប្តូរវប្បធម៌សាលារៀន និង​ការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និង​ឥរិយាបទ​ល្អ​របស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។ ក្នុងចំណោមសាលារៀនទាំង៣ប្រភេទ ដែលក្រសួងបានធ្វើចំណាត់ថ្នាក់ សាលារៀនគំរូ ជាអាទិភាពមួយ​ដែល​ក្រសួងរៀបចំជាស្តង់ដា និងសូចនាករ ព្រមទាំង​ចេញសេចក្តីណែនាំអនុវត្ត​ច្បាស់លាស់ ដើម្បី​ដាក់ឱ្យ​អនុវត្ត​ជាផ្លូវការ​នៅទូទាំង​ប្រទេស។

បើយោង​តាម​ឯកសារ​របស់ក្រសួងអប់រំ យុវជន និងកីឡា «ស្តង់ដាសាលាគំរូ» គឺមានគោលបំណងពង្រឹងស្វ័យ​គ្រប់គ្រង​សាលា​ និង​ផ្តល់​សេវាអប់រំ​ប្រកបដោយ​គុណភាព សមធម៌ បរិយាបន្ន ប្រសិទ្ធភាព និង​ចីរភាព ដើម្បីផ្តល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​មានបំណិន​ខ្ពស់សម្រាប់​ជីវិត និង​ការងារ និង​ត្រៀមខ្លួនរួចជាស្រេច​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្តមសិក្សា ឬចូលក្នុងទីផ្សារការងារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។