ភាពរីករាយកើតចេញពីអានុភាព នៃការគិតវិជ្ជមាន

ក្នុងការរស់នៅប្រចាំថ្ងៃតែងមានរឿងរ៉ាវអវិជ្ជមានជាច្រើនកើតមានតាមរយៈបទពិសោធន៍ នៃភាពបរាជ័យ ឬក៏ការបដិសេធពីអ្នកដទៃ ដែលចំណុចទាំងនេះងាយដិតដាមនៅក្នុងចិត្តហើយប្រើពេលយូរក្នុងការកាត់ចោល។ មុននឹងចូលស៊ីជម្រៅអំពីឥទ្ធិពលនៃការគិតវិជ្ជមាន តើលោកអ្នកអាចរាប់បានទេថា តើមានប៉ុន្មានដងដែលធ្លាប់ទទួលរងនូវការបដិសេធ ឬបរាជ័យនូវរឿងដែលអ្នករំពឹងទុកជាខ្លាំង ? គិតមកដល់ចំណុចនេះ ខួរក្បាលរបស់អ្នកអាចនឹងនឹកទៅដល់រឿងរ៉ាវជាច្រើនដែលបានកើតឡើងក្នុងអតីតកាល ទាំងនេះក៏ដោយហេតុថា ការចងចាំរឿងអវិជ្ជមានជាធម្មជាតិនៃមនុស្ស។ ដែលកត្តាទាំងនេះហើយ បញ្ជាក់បានថាការគិតល្អៗ ទាមទារឱ្យមានការហ្វឹកហាត់ឱ្យស្ទាត់ និងជាប់ជាប្រចាំ។ យោងតាមគេហទំព័រ Theheartysoul បានបង្ហើបប្រាប់អំពីទម្លាប់បីចំណុច ក្នុងការបណ្តុះផ្នត់គំនិតឱ្យមានភាពវិជ្ជមាន។

១. ប្រើពេលបីនាទីទៅកត់ត្រាដំណើរជីវិតប្រចាំថ្ងៃ ៖ ការវិនិយាគពេលយ៉ាងហោចណាស់៣នាទី យកទៅសរសេរអំពីព្រឹត្តិការណ៍ដែលកើតមាននៅក្នុងដំណើរជីវិតរៀងរាល់ថ្ងៃ ដោយរៀបរាប់អំពីអ្វីដែលបានជួបប្រទះ ឬក៏ការដឹងគុណទៅកាន់អ្វីមួយ មិនថាមនុស្ស វត្ថុ សត្វ និងរុក្ខជាតិ។ ជាកិច្ចដំបូងអាចសរសេរការដឹងគុណទៅកាន់មនុស្សស្និទ្ធស្នាល ឬក៏អ្វីដែលលោកអ្នកមានមោទនភាពបំផុតនាថ្ងៃនេះ។ ឬក៏សកម្មភាពល្អៗដែលបានកើតឡើងក្នុងរយៈពេលមួយថ្ងៃ។

២. ស្ដាប់និងអានព័ត៌មានល្អៗរួមទាំងចែកចាយទៅកាន់អ្នកដទៃ ៖ បើបកស្រាយតាមផ្នែកចិត្តសាស្រ្តការជជែកអំពីរឿនមិនសប្បាយចិត្តជាមួយមនុស្សស្និទ្ធស្នាល ជាចំណែកជួយឱ្យលោកអ្នកមានអារម្មណ៍ធូរស្រាល មានផាសុកភាព និងកាត់បន្ថយស្រ្តេស យ៉ាងណាមិញចំណុចនេះមិនផ្ទុយដាច់ស្រឡះពីការស្ដាប់និងអានព័ត៌មានល្អៗរួមទាំងចែកចាយទៅកាន់អ្នកដទៃនោះទេ គ្រាន់តែការចែកចាយរឿងមិនល្អជាប្រចាំ វាបង្កទៅជាស្ថានភាពមិនល្អ ដែលគេនិយមហៅថាអាការៈពុល (Toxic ) ដូច្នេះការនិយាយរឿងអត់ល្អ មិនគួរកើតមានគ្រប់ពេលគ្រប់វេលានោះទេ។

ការចំណាយពេលទៅជជែកអំពីការទើសទាក់ចិត្ត ឬភាពមន្ទិលមិនសប្បាយចិត្តជាមួយនរណាម្នាក់ មិនថាគ្រួសារ ការងារ ឬក្រុមមនុស្សណានោះទេ ប្រសិន​បណ្តោយឱ្យមានទម្លាប់នេះជារឿយៗ វាជាដើមចមក្នុងការបណ្តុះនូវផ្នត់គំនិតអវិជ្ជមានទៅក្នុងខួរក្បាល ឬជាធ្នាក់ដាក់អន្ទាក់ ឱ្យលង់ជ្រៅក្លាយទៅជាបុគ្គល​ទុទ្ទិដ្ឋិនិយមជានិច្ច។ ជំនួសមកវិញ លោកអ្នកអាចជ្រើសហេតុការណ៍ដ៏អស់សំណើចណាមួយមកជែក ឬក៏ការកម្សាន្តដ៏រីករាយកាលពីចុងសប្តាហ៍ ដែលទាំងនេះហើយជាការហ្វឹកហាត់ខួរក្បាលរបស់អ្នកឱ្យចាប់ផ្តើមផ្តោតលើភាពវិជ្ជមានបានច្រើនជាងមុន។

៣. បញ្ជ្រាបនិងសិក្សាអំពីឥរិយាបថល្អៗបន្ថែម ៖ ដើម្បីពង្រឹងទម្លាប់ប្រចាំថ្ងៃឱ្យមានភាពរីករាយ គឺវាពិតជាចាំបាច់ក្នុងការសិក្សាស្វែងយល់បន្ថែមអំពីទម្លាប់ល្អៗ ឥរិយាបថវិជ្ជមាន និងការផ្តល់ជាគំរូភាពទៅកាន់សហគមន៍ដែលខ្លួនកំពុងរស់នៅបច្ចុប្បន្ន ។ ជាឧទាហរណ៍ ប្រសិនបើលោកអ្នកមិនអាចទទួលយកនូវការប្រើប្រាស់ប្រយោគអសុរោះពីមជ្ឈដ្ឋានខាងក្រៅ ជាការឆ្លើយតបត្រឡប់នឹងស្ថានភាពទាំងនេះវិញមិនគួរប្រតិកម្មដោយភាសាគំរោះគំរើយនោះទេ គ្រាន់តែតបតដោយមិនខ្ជះខ្ជាយ ដោយភាសាធម្មតាៗតាមរបៀបដែលអ្នកនិយាយរាល់ថ្ងៃ ឬក៏ប្រាប់ទៅវិញតាមសម្រួលនូវការមិនពេញចិត្ត ដែលនេះចាត់ថាជាគំរូល្អមួយទៅកាន់សហគមន៍ដែលកំពុងរស់នៅ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...