ការកំណត់គោលដៅបែបឈ្លាសវៃ (Smart goal) ជួយ​ពន្លឿនផលិតភាពការងារ

ការបង្កើតគោលដៅដ៏ឈ្លាសវៃ (Smart goal) គឺជារបៀបមួយដែលអាចនាំយើង​ទៅរកភាពច្បាស់លាស់ ឬការផ្តោត និងបំផុសថាមពលឱ្យសម្រេចបាននូវក្ដីរំពឹងទុក។ វាក៏អាចអភិវឌ្ឍសមត្ថភាពរបស់យើងក្នុង​ការ​ដោះ​ស្រាយ​បញ្ហាផងដែរ ហើយវាក៏មានចំណុចងាយស្រួលដែលគ្រប់គ្នាសុទ្ធតែអាចអនុវត្តន៍បាន ដោយមិនចាំបាច់ត្រូវការអ្នកឯកទេស ឬអ្នកបង្វឹកបង្ហាត់ដោយផ្ទាល់នោះទេ។

បើតាម​គេហទំព័រ mind tools បានបង្ហាញ​នូវ​ចំណុច​សំខាន់ៗ​ចំនួន​៥ ដែល​ត្រូវ​រកឃើញ​ដោយ​លោក George Doran ក្នុង​ការ​កំណត់​គោលដៅ​បែបឈ្លាសវៃ (Smart goal) ៖ 

១. ចាប់ផ្តើមកំណត់គោលដៅ ៖ ចំណុចនេះចាប់ផ្តើមពីចំណុចសាមញ្ញ និងសមល្មម ប៉ុន្តែសំខាន់ ។ ដូច្នេះ​យើង​ត្រូវ​កំណត់​គោល​ដៅឱ្យច្បាស់ និងត្រូវចំណុចដែលចង់បាន តែយ៉ាងណាមិញនៅក្នុងចំណុចនេះគេពុំទាន់គណនាអំពីការអនុវត្តន៍ជាសកម្មភាពនៅឡើយទេ ឬ ត្រូវតែសម្រេចនោះទេ។ កំឡុងពេលដែលសរសេរគោលដៅ សូមឆ្លើយនឹងសំណួរមួយចំនួនដូចជា តើលទ្ធផលដូចម្តេចដែលខ្ញុំចង់បាន? ហេតុអ្វីគោលដៅមួយនេះវាសំខាន់សម្រាប់ខ្ញុំ? តើនរណាដែលត្រូវចូលរួមខ្លះ? តើកន្លែងណាដែលត្រូវចាប់ផ្តើម ឬថា តើធ្វើនៅទីតាំងណា? តើត្រូវប្រើប្រាស់ធនធានបែបណាខ្លះ ឬក៏តើត្រូវកំណត់អ្នកចូលរួមសម្រេចកិច្ចការដែលអ្នកបានកំណត់ នេះត្រឹមកម្រិតណា?

២. គោលដៅដែលអាចថ្លឹងថ្លែងបាន ៖ វាពិតជាសំខាន់ណាស់ដែលត្រូវមានគោលដៅដែលអាចវាស់វែងបាន ព្រោះវាជាវិធីដែលនាំឱ្យដំណើរការនៃបំពេញការងារ និងជាផ្នែកមួយ នៃការជំរុញកម្លាំងចិត្តបានមួយផ្នែកដែរ។ ការថ្លឹងថ្លែងក៏ត្រូវតែឆ្លើយនឹងសំណួរ៣សំខាន់ៗដូចជា តើវាមានតម្លៃយ៉ាងដូចម្តេច? មានចំនួនប៉ុន្មាន? និងថាតើពេលណាដែលខ្ញុំនឹងបញ្ចប់វា? 

៣. គោលដៅល្មមអាចសម្រេចបាន ៖ គោលដៅរបស់អ្នកត្រូវតែមានភាពប្រាក និងអាចសម្រចបាន។ នៅត្រង់ចំណុចនេះគួរតែពិនិត្យទៅលើសមត្ថភាពដែលអាចធ្វើទៅរួច។ ពេលដែលអ្នកដាក់គោលដៅដែលអាចសម្រេចទៅបាន អ្នកអាចនឹងងាយស្រួលក្នុងការសម្គាល់ពីឱកាស ឬក៏ធនធានមនុស្សដែលអាចជំរុញឱ្យកាន់តែខិតជិតទៅរកគោលដៅទាំងនោះ។ ត្រង់ចំណុចនេះជាធម្មតាគួរតែដាក់ជាសំណួរ ដូចជា តើអាចសម្រេចគោលដៅទាំងនេះដោយរបៀបណា? តើវាមានសភាពជាក់ស្ដែងដែលអាចធ្វើបានកម្រិតណា?

៤. គោលដៅពាក់ព័ន្ធគ្នា ៖ ជំហាននេះត្រូវនាធាថា គោលដៅក្នុងរបត់ជីវិតអ្នក ក៏មានភាពពាក់ព័ន្ធជាមួយនឹងអ្នកដទៃផងដែរ ព្រោះយើងទាំងអស់គ្នាត្រូវការ ការគាំទ្រ និងជំនួយក្នុងការសម្រេចគោលដៅរបស់យើង។ ដូច្នេះហើយត្រូវប្រាកដក្នុងចិត្តថា ផែនការដែលធ្វើដើម្បីសម្រេចគោលដៅត្រូវតែនាំមនុស្សដែលពាក់ព័ន្ធនឹងគោលដៅឆ្ពោះទៅមុខទាំងអស់គ្នា ប៉ុន្តែនៅតែផ្តោតលើគោលដៅផ្ទាល់ខ្លួនដដែល។ គោលដៅដែលមានភាពពាក់ព័ន្ធត្រូវឆ្លើយនឹង៥សំណួរជាមុនសិន ដែលមានដូចជា, តើវាមានប្រយោជន៍បែបណា? តើត្រូវការរយៈពេលប៉ុន្មាន? តើវាស្របនឹងតម្រូវការក្នុងដំណើរជីវិតដែរឬទេ? តើស្របជាមួយបរិយាកាស ឬបរិបទសង្គមនាពេលបច្ចុប្បន្ននេះដែរឬទេ ជាពិសេសផ្នែកសេដ្ឋកិច្ច?

៥.កំណត់កាលបរិច្ឆេទ ៖ រាល់គោលដៅទាំងអស់ត្រូវការកំណត់ពេលវេលាជាក់លាក់មួយ ដូច្នេះហើយត្រូវបង្កើតកាលបរិច្ឆេទដើម្បីបង្កើនល្បឿនឆ្ពោះទៅមុខ។ ចំណុចនេះត្រូវដឹងពីរយៈពេលដែលត្រូវបញ្ចប់ ឬភ្ជាប់នឹងសំណួរដូចជា តើខ្ញុំអាចធ្វើអ្វីបានខ្លះក្នុងរយៈពេល៥ ឬ៦សប្តាហ៍នេះ? ឬតើខ្ញុំអាចចាប់ផ្តើមធ្វើអ្វីបានខ្លះនៅថ្ងៃនេះ?៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...