វិធីកាត់បន្ថយអាការតានតឹងកើតមានមុនពេលប្រឡង

ភាពតានតឹងមុនពេលប្រឡងមកដល់ តែងកើតមានជាទូទៅចំពោះសិស្ស ឬនិស្សិត គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ ហើយអ្វីដែលសំខាន់នោះ គឺថា តើត្រូវធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហានេះ? ព្រោះការបណ្តោយឱ្យអារម្មណ៍ធុញថប់កើតមានលើសលប់ អាចបណ្តាលឱ្យសុខភាពផ្លូវចិត្តរបស់សិស្សចាប់ផ្តើមថមថយ និងប៉ះពាល់ទៅកាន់ផលិតភាពនៃការសិក្សាផងដែរ។

យ៉ាងណាក៏ដោយ តាមរយៈគេហទំព័រ Coursera បានបង្ហាញគន្លឹះមួយចំនួន ក្នុងការកាត់បន្ថយ អាការតានតឹងមុនពេលប្រឡង ដោយមានរៀបរាប់លម្អិតនៅខាងក្រោម ៖

ទៅរៀននៅកន្លែងដែលមានភាពស្រដៀងគ្នានឹងបរិយាកាសប្រឡង ៖ ការជ្រើសរើសបរិយាកាសស្រដៀងទៅនឹងកន្លែងដែលត្រូវធ្វើតេស្ត​ បើអាចទៅអង្គុយរៀននៅបន្ទប់ប្រឡងតែម្តង នេះគឺជាវិធីសាស្រ្តមួយក្នុងការបន្សាំខ្លួនឯងឱ្យមានផាសុកភាពជាមួយនឹងបរិយាកាសទាំងនោះ ដែលជាការរួមចំណែកដ៏សំខាន់ជួយឱ្យអារម្មណ៍នឹងធឹង និងអាចផ្តោតលើកិច្ចការប្រឡងបានល្អ ក៏ដូចជាជួយឱ្យព័ត៌មានមេរៀនដែលធ្លាប់អានពីមុនៗ ត្រូវបានរំលឹកឡើងវិញក្នុងរយៈពេលខ្លីអំឡុងពេលប្រឡង។

គុណភាព នៃការគេង ៖ ទទួលទានដំណេកដែលស្ងប់និងគ្រប់ម៉ោង ជាចំណុចសំខាន់ចំពោះមនុស្សជាទូទៅត្រូវមាន ខណៈសិស្សត្រូវការថាមពល ​និងភាពក្លៀវក្លាក្នុងការប្រយុទ្ធនៅពេលប្រឡង គឺមិនអាចធ្វេសប្រហែសបានឡើងនៅក្នុងចំណុចនេះ។

អត្ថប្រយោជន៍ នៃការទទួលបានគុណភាពដំណេក​ ​មិន​ត្រឹម​តែផ្តោត​នៅ​យប់​មុន​ពេល​ប្រឡងនោះទេ ប៉ុន្តែសំដៅជារួមមុនពេលប្រឡងផងដែរ ព្រោះអំឡុងពេលស្វ័យសិក្សា ខួរក្បាល និងរាងកាយ ត្រូវការថាមពលច្រើនក្នុងការគិតឬចងចាំ ដូចនេះប្រសិនបើគេងមិនបានគ្រប់ វាក៏នឹងប៉ះពាល់ទៅកាន់សុខភាពជារួម មិនថាសុខភាពផ្លូវកាយ ឬសុខភាពផ្លូវចិត្តនោះទេ ដែលឈានទៅដល់ការថយចុះនៃផលិតភាពសិក្សា។

ចំណាយពេលរៀបចំ និងរៀនឱ្យគ្រប់ជ្រុងជ្រោយ ៖ ការអនុវត្តន៍តែងនាំទៅរកភាពល្អឥតខ្ចោះ ហើយការត្រៀមខ្លួន ឬការរៀបចំទុកជាមុន គឺជាវីធីមួយក្នុងការបន្ធូរបន្ថយភាពតានតឹង តាមរយៈការបង្កើតផែនការសកម្មភាពមុនពេលរៀន ទុកចន្លោះដែលមានមុនពេលប្រឡងទៅពិនិត្យរាល់សម្ភារដែលត្រូវការសំខាន់ៗ ក៏ដូចជាអនុវត្តន៍រាល់មេរៀនបន្ថែម។ គួរជម្រាបជូនថា ទោះបីជាសកម្មភាពដែលត្រូវអនុវត្តន៍ទាំងនោះតិចក្ដីច្រើនក្ដី ប៉ុន្តែវាជាវិធីមួយ នាំទៅរកភាពជោគជ័យក្នុងដំណើរនៃការសិក្សា៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *