អត្ថប្រយោជន៍នៅពេលមនុស្សមានវិន័យចំពោះខ្លួនឯង

វិន័យជាក្រឹត្យក្រមមួយដែលជួយឱ្យមនុស្សរស់នៅមានសណ្តាប់ធ្នាប់ មានឥរិយាបថរស់នៅច្បាស់លាស់ ឬអាចសម្គាល់ថាជាមនុស្សមានវិន័យ។ ដើម្បីក្លាយជាមនុស្ស​មានវិន័យពិតជាពិបាក សូម្បីតែចាប់ផ្តើមបង្កើតវិន័យផ្ទាល់ខ្លួន ។ អ្នកចិត្តសាស្រ្តបានស្វែងយល់អំពីស្ថានភាពផ្លូវចិត្តរបស់មនុស្ស ព្រមទាំងបានបង្ហាញថា ការបង្កើតវិន័យចំពោះខ្លួនឯង គឺទាមទារការអនុវត្តសកម្មភាពផ្សេងៗជាប្រចាំ ។

តើវិន័យខ្លួនឯងជាអ្វី?វិន័យចំពោះខ្លួនឯង ជាសមត្ថភាពក្នុងការគ្រប់គ្រងសកម្មភាព អារម្មណ៍ នៅពេលដែលជួបបញ្ហាណាមួយ ដូចជា បញ្ហាហិរញ្ញវត្ថុ កំហឹង និងបញ្ហាសង្គមផ្សេងៗ កើតឡើងចំពោះខ្លួនឯង និងចេះរៀបចំផែនការនានា ដើម្បីជំរុញឱ្យជីវិតកាន់តែប្រសើរ ។នៅពេលដែលអ្នកគ្រប់គ្រងវិន័យខ្លួនឯងបានល្អ នោះអ្នកនឹងអាចតម្កល់ខ្លួនឯងឱ្យចេះ​លើកទឹកចិត្ត ដែលជំរុញខ្លួនឯងទៅកាន់ភាពជោគជ័យ បង្កើតស្ពានភ្ជាប់ទៅនឹងកម្លាំងចិត្ត (មនោមយិទ្ធិ) ឆន្ទៈ ដែលនឹងជះឥទ្ធិពលទៅលើគោលបំណង និងសកម្មភាពប្រចាំថ្ងៃ។

អត្ថប្រយោជន៍នៃមនុស្សមានវិន័យលើខ្លួនឯង មានដូចជា កាត់បន្ថយការថប់បាម្ភ ដោយសារនៅពេលអ្នកអាចគ្រប់គ្រងសកម្មភាពរបស់ខ្លួនបាន អ្នកពិតជាកាត់បន្ថយអារម្មណ៍ថប់បារម្ភបានដោយឯកឯង ។ ទន្ទឹមគ្នានេះ វិន័យជួយមនុស្សឱ្យបង្កើតសមត្ថភាពសម្រេចគោលដៅវែង។ វិន័យផ្ទាល់ខ្លួនជំរុញឱ្យអ្នកជម្រុះអារម្មណ៍ ឬសកម្មភាពដែលគ្មានប្រយោជន៍ជាច្រើនចេញពីជីវិត ។ ដូច្នេះគោលដៅរបស់អ្នកនឹងឆាប់សម្រេចលឿនរហ័ស ។

អ្វីដែលពិសេសជាងនេះ ទម្លាប់រស់នៅមានវិន័យតែងធ្វើឱ្យមនុស្សរីករាយជានិច្ច ។ ជាក់ស្តែងចំណុចនេះ នៅពេលអ្នកបានធ្វើកិច្ចការជាច្រើនហើយជោគជ័យ នោះអ្នកនឹងកាន់តែមានពេលរីករាយជាមុន ។ បន្ថែមលើនេះ មានវិន័យធ្វើឱ្យមនុស្សមានអត់ធ្មត់ជាងមុន។ កាលណាអ្នកដើរឆ្លងឧបសគ្គ អ្វីដែលអ្នកទទួលបានគឺបទពិសោធន៍ ហើយបទពិសោធន៍នឹងធ្វើឱ្យអ្នកកាន់តែចេះអត់ធ្មត់ទទួលយកនូវអ្វីដែលកើតឡើងគ្រប់កាលទេសៈ ។ ជាការកត់សម្គាល់ នៅក្នុងសង្គមខ្មែរមានឃ្លាមួយបានលើកឡើងថា ចំណេះវិជ្ជានាំមានឱ្យមានវិន័យ, វិន័យនាំឱ្យមានសេចក្ដីថ្លៃថ្នូរ, ចំណែកសេចក្តីថ្លៃថ្នូរនាំឱ្យមានទ្រព្យសម្បត្តិ ។ មនុស្សមានវិន័យចំពោះខ្លួនឯង និងសម្រាប់អ្នកដទៃតែងទទួលបានការលើកតម្កើន ព្រមទាំងផ្តល់តម្លៃទៅលើភាពថ្លៃថ្នូរនៃឥរិយាបថ ចំំណេះដឹង និងសមត្ថភាពជានិច្ច ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...