ទម្លាប់​កម្សាន្ត ​៥​ ​យ៉ាង​ ​ជួយ​ខួរក្បាល​ឱ្យ​ស្រឡះ​ និង​មាន​ក្តីសុខ​

​តាម​ការ​ស្រាវជ្រាវ​លើ​តំបន់​ ​”​Blue​ ​Zones​” ​(​តំបន់​ចំនួន​៥​ ​លើ​ពិភពលោក​ដែល​មាន​មនុស្ស​រស់​នៅ​មាន​អាយុ​វែង​ជាង​គេ​បំផុត​ ​ដូចជា​កោះ​អូគីណា​វ៉ា​នៅ​ជប៉ុន​ ​និង​កោះ​សាក​ឌីញ៉ា​នៅ​អ៊ីតាលី​) ​បាន​រកឃើញ​ថា​ ​ក្រៅពី​ការ​ហាត់ប្រាណ​ ​និង​របប​អាហារ​ ការ​ចំណាយ​ពេល​លើ ​«​សកម្មភាព​កម្សាន្ត​ដែល​ខ្លួន​ចូលចិត្ត​» ​គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​ដែល​ធ្វើឱ្យ​ពួកគេ​មាន​អាយុ​យឺនយូរ​។​

​ខាងក្រោម​នេះ​ ​គឺ​សកម្មភាព​កម្សាន្ត​ល្អ​ៗ​ចំពោះ​សុខភាព​ចំនួន​ ​៥​ ​ដែល​អ្នក​អាច​ចាប់ផ្តើម​រៀន​ ​និង​ធ្វើ​បាន​ដើម្បីឱ្យ​មាន​លំនឹង​អារម្មណ៍​ ​បង្កើត​ក្តីសុខ​ក្នុង​ជីវិត​ ​និង​កាត់បន្ថយ​ស្រ្តេស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ​៖​

​១. ​ការ​អាន​សៀវភៅ​ ​៖ ​ជួយ​ឱ្យ​ចិត្ត​ស្ងប់​

​ការ​អាន​សៀវភៅ​អាច​ជួយ​កាត់បន្ថយ​ការ​ព្រួយបារម្ភ​បាន​យ៉ាង​ល្អ​។ ​នៅពេល​អ្នក​ផ្តោត​អារម្មណ៍​លើ​សៀវភៅ​ ​ខួរក្បាល​របស់​អ្នក​នឹង​ងាកចេញ​ពី​គំនិត​អវិជ្ជមាន​ ​ឬ​រឿង​ស្រ្តេស​ប្រចាំ​ថ្ងៃ​។​

​របៀប​ចាប់ផ្តើម​៖ ​អ្នក​មិន​ចាំបាច់​អាន​សៀវភៅ​ក្រាស់​ៗ​ភ្លាម​ៗ​នោះ​ទេ​។ ​គ្រាន់តែ​ស្វែងរក​សៀវភៅ​ប្រភេទ​ដែល​អ្នក​ចូលចិត្ត​ ​(​ប្រលោមលោក​ ​សៀវភៅ​អភិវឌ្ឍ​ខ្លួន​ ​ឬ​ចំណេះដឹង​ទូទៅ​)​។​

​បច្ចេកវិទ្យា​ជំនួយ​៖​ ​ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​អង្គុយ​ស្ងៀម​អាន ​អ្នក​អាច​សាកល្បង​ស្តាប់​ «​សៀវភៅ​សំឡេង​» ​(​Audiobooks​) ​ជំនួស​វិញ​តាមរយៈ​ ​App​ ​ផ្សេង​ៗ​ ​ក្នុង​ពេល​ដែល​អ្នក​កំពុង​បើកបរ ​ធ្វើ​ការ​ផ្ទះ​ ​ឬ​ដើរ​ហាត់ប្រាណ​។​

​២. ​ការ​ធ្វើ​សមាធិ ​៖​ ​កាត់បន្ថយ​អរម៉ូន​ស្ត្រេស​

​ទោះបីជា​វា​ជា​សកម្មភាព​ដែល​យឺត​ៗ​ ​ប៉ុន្តែ​ការ​ធ្វើ​សមាធិ​ផ្តល់​ផលប្រយោជន៍​ធំធេង​ណាស់​។ ​វា​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ បន្ថយ​ចង្វាក់​បេះដូង​ ​និង​កាត់បន្ថយ​ជាតិ​កូទី​សូល ​(​Cortisol​ ​-​ ​អរម៉ូន​ដែល​បង្កឡើង​ដោយ​ភាព​ស្រ្តេស ​និង​ការ​រលាក​ក្នុង​រាងកាយ​)​។ ​លើស​ពី​នេះ​ វា​ក៏​ជួយ​ពង្រឹង​ការ​ចងចាំ​ ​និង​ការ​ផ្ដោត​អារម្មណ៍​ផងដែរ​។​

​របៀប​ចាប់ផ្តើម​៖ ​រក​កន្លែង​ស្ងាត់​ និង​មាន​ផាសុកភាព​ ​អង្គុយ​ ​ឬ​គេង​ ​រួច​កំណត់​ម៉ោង​ពី ​៥​ ​ទៅ​ ​១០​ នាទី​។ ​ផ្ដោត​អារម្មណ៍​ទាំងអស់​ទៅលើ​ ​«​ខ្យល់​ដង្ហើម​» ​ចេញ​ចូល​របស់​អ្នក​។ ​បើ​មាន​គំនិត​ផ្សេង​ៗ​ហោះ​ចូលមក​ក្នុង​ក្បាល​ ​គ្រាន់តែ​ដឹង​ ​រួច​នាំ​អារម្មណ៍​មក​ផ្ដោត​លើ​ដង្ហើម​វិញ​ថ្នម​ៗ​។ ​អ្នក​ក៏​អាច​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដូចជា​ ​Calm​ ​ឬ​ ​Insight​ ​Timer​ ​ដើម្បី​ជួយ​ណែនាំ​បាន​ផងដែរ​។​

​៣. ​សកម្មភាព​ក្រៅ​ផ្ទះ​ ​៖​ ​បង្កើត​សារធាតុ​គីមី​រីករាយ​

​ការ​ធ្វើ​សកម្មភាព​ក្រៅ​ផ្ទះ​ ​ដូចជា​ការ​ដើរ​ទស្សនា​កម្សាន្ត​ ​ការ​ថែ​សួន​ ​ឬ​ការ​ដើរលេង​ក្នុង​ធម្មជាតិ​ ​អាច​ជួយ​ឱ្យ​រាងកាយ​បញ្ចេញ​សារធាតុ​ ​«​អង់ដូហ្វ៊ីន​» ​(​Endorphins​) ​ដែល​ជា​សារធាតុ​ធ្វើឱ្យ​មាន​ក្តីសុខ​។​ ម្យ៉ាងទៀត​ ​ពន្លឺ​ថ្ងៃ​រៀប​លិច ​ឬ​ពន្លឺ​ពេលព្រឹក​ព្រលឹម ​ក៏​ជួយ​ជំរុញ​ការ​ផលិត​សារធាតុ​ «​សេរ៉ូតូ​នីន​» ​(​Serotonin​) ​ក្នុង​រាងកាយ​ ​ដែល​ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ ​និង​មាន​គំនិត​វិជ្ជមាន​។​

​៤. ​ការ​ហាត់​យ៉ូហ្គា ​(​Yoga​)​៖​ ​បន្ធូរ​អារម្មណ៍​ ​និង​សាច់ដុំ​

​យ៉ូហ្គា​គឺជា​វិធីសាស្ត្រ​ដ៏​ប្រសើរ​ក្នុង​ការ​ជួយ​ដល់​ការ​ដកដង្ហើម​ និង​ធ្វើឱ្យ​រាងកាយ​សម្រាក​។ ​ការ​សិក្សា​បាន​បង្ហាញ​ថា​ ​យ៉ូហ្គា​ជួយ​ដាស់​ប្រព័ន្ធ​ប្រសាទ​ដែល​ជួយ​ឱ្យ​រាងកាយ​ធូរស្រាល ​(​Parasympathetic​ ​Nervous​ ​System​) ​ឱ្យ​ដំណើរការ​ លុបបំបាត់​អារម្មណ៍​តានតឹង​។​

​របៀប​ចាប់ផ្តើម​៖ ​ប្រសិនបើ​អ្នក​មិន​ចង់​ទៅ​កន្លែង​ហាត់​យ៉ូហ្គា ​អ្នក​អាច​បើក​មើល​វីដេអូ​បង្រៀន​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​ចាប់ផ្តើម​ដំបូង​នៅលើ​ ​YouTube​ ​(​ដូចជា​ឆានែល​ ​Yoga​ ​With​ ​Adriene​)​។​ ស្លៀកពាក់​ខោអាវ​ធូរ​ៗ​ ​ស្រួលខ្លួន​ ​រួច​ធ្វើ​តាម​យឺត​ៗ​ ​មិន​បាច់​បង្ខំ​រាងកាយ​ពេក​ទេ​។​

​៥. ​ការ​ធ្វើ​កិច្ចការ​សិល្បៈ​ ​៖​ ​បំបាត់​ភាព​តានតឹង​

​តើ​ខកខាន​កាន់​ជក់ ​ឬ​ខ្មៅដៃគូរូប​រូប​តាំងពី​កាល​នៅ​រៀន​មែន​ទេ​?​ ​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០២២​ ​បាន​រកឃើញ​ថា​ ​ការ​ធ្វើ​កិច្ចការ​សិល្បៈ​ ​(​ដូចជា​ការ​គូរ​រូប ​ឬ​ផាត់​ពណ៌​) ​ជួយ​បង្កើន​ការ​ផ្ដោត​អារម្មណ៍​ ​លើកកម្ពស់​តម្លៃ​ខ្លួនឯង​ ​និង​កាត់បន្ថយ​ស្រ្តេស​បាន​យ៉ាង​ច្រើន​។​

​របៀប​ចាប់ផ្តើម​៖ ​ទិញ​សៀវភៅ​ផាត់​ពណ៌​សម្រាប់​មនុស្ស​ធំ ​ឬ​ទិញ​ពណ៌​ទឹក​ និង​ជក់​តូច​មួយ​មក​សាកល្បង​គូរ​លេង​តាម​វីដេអូ​ណែនាំ​នៅលើ​ ​YouTube​។ ​ប្រសិនបើ​អ្នក​គិត​ថា​ខ្លួនឯង​មិន​ចេះ​គូរ​រូប​ទាល់តែសោះ​ ​ការ​ចំណាយ​ពេល​មើល​រូបភាព​ស្អាត​ៗ​ ​ឬ​ទស្សនា​ពិព័រណ៍​សិល្បៈ​ ​(​សូម្បីតែ​ការ​ទស្សនា​តាម​អ៊ីនធឺណិត​ ​ទៅកាន់​សារមន្ទីរ​) ​ក៏​អាច​ជួយ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ថយ ​និង​មាន​អារម្មណ៍​ធូរស្រាល​បាន​ដែរ​។​

​សូម​ចងចាំ​ថា​ ​សកម្មភាព​កម្សាន្ត​មិន​មែន​ជា​ការងារ​នោះ​ទេ ​វា​មិន​ត្រូវការ​ភាព​ឥត​ខ្ចោះ​ឡើយ​។ ​វា​គឺជា​ឱកាស​ ​៥​ ​ទៅ​ ​១០​ ​នាទី​ប្រចាំ​ថ្ងៃ​ ​ដើម្បីឱ្យ​ខួរក្បាល​ និង​រាងកាយ​របស់​អ្នក​បាន​សម្រាក​ និង​បញ្ចូល​ថាមពល​វិជ្ជមាន​ឡើងវិញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...