ការសម្លឹងមើលអេក្រង់ពេញមួយថ្ងៃ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពភ្នែក, ៤ វិធី ដែលអាចកាត់បន្ថយភាពតានតឹងភ្នែក

ភាពតានតឹងភ្នែក គឺជាស្ថានភាព ដែលបណ្ដាលមកពីការផ្ដោតអារម្មណ៍រយៈពេលវែងខ្លាំងពេក ទៅលើការសម្លឹងអេក្រង់ ជាពិសេសម៉ូនីទ័រនៅកន្លែងធ្វើការ។ យោងតាមការសិក្សារបស់ The Vision Council found បានរកឃើញថា ជិត ៦០ភាគរយ នៃមនុស្សដែលប្រើប្រាស់កុំព្យូទ័រជាប្រចាំ ឬប្រើឧបករណ៍ឌីជីថល បាននឹងកំពុងទទួលអារម្មណ៍ឈឺភ្នែកម្ដងម្កាល។ ភាពតានតឹងភ្នែក ដែលត្រូវបានគេហៅជាភាសាអង់គ្លេសថា computer vision syndrome ជាធម្មតាមិនធ្ងន់ធ្ងរនោះទេ ហើយនឹងបាត់ទៅវិញដោយខ្លួនឯង នៅពេលដែលអ្នកសម្រាកសម្លឹងកុំព្យូទ័រ ឬអេក្រង់។

វេជ្ជបណ្ឌិត Steven Reed អ្នកជំនាញផ្នែកភ្នែក និងជាប្រធានសមាគមន៍អុបទិកអាមេរិក (American Optometric Association) មានប្រសាស៍ថា សូម្បីតែចំណាយពេលពីរម៉ោងក្នុងមួយថ្ងៃសម្លឹងអេក្រង់ក៏អាចបណ្ដាលឱ្យមានបញ្ហាភ្នែកដែរ។

ការមិនមានទម្លាប់គ្រប់គ្រងពេលអង្គុយសម្លឹងអេក្រង់ អាចនាំឱ្យអ្នកមានបញ្ហាមួយចំនួនដូចជា ភ្នែកស្ងួត ឈឺភ្នែក ឈឺខ្នង រោយកញ្ចឹងក ធ្ងន់ត្របកភ្នែក ហូរទឹកភ្នែក និងព្រិលភ្នែកជាដើម។ របាយការណ៍របស់ AOA បានបញ្ជាក់ថា ទម្លាប់នេះ បានធ្វើ​ឱ្យចំនួនអ្នកជំងឺភ្នែក និងឆ្នឹងខ្នងកើនឡើងយ៉ាងឆាប់រហ័ស ហើយផលិតភាពការងារមានការធ្លាក់ចុះ។

វេជ្ជបណ្ឌិត Steven Reed បានណែនាំ ជំហានចំនួន ៤ ដែលអ្នកអាចអនុវត្ត ដើម្បីថែទាំ និងការពារភ្នែករបស់អ្នក។

១. រៀបចំកន្លែងការងារ ៖ ការរៀនចំកន្លែងធ្វើការរបស់អ្នកឱ្យមានរបៀបរៀបរយ និងមានលក្ខណៈសមរម្យ អាចជួយកាត់បន្ថយបញ្ហាភ្នែក ។ ការសិក្សារកឃើញថា មនុស្សជាច្រើនដាក់អេក្រង់កុំព្យូទ័ររបស់ខ្លួននៅទីតាំងខ្ពស់ពេក។ លោក Reed ផ្ដល់ដំបូន្មានថា អ្នកគួរអង្គុយស្មើអេក្រង់កុំព្យូទ័ររបស់អ្នក ដូច្នេះ អ្នកមិនចាំបាច់ងើយកច្រើនម៉ោងនោះទេ។ លោកបន្ថែមថា កាលណាក្បាលរបស់អ្នកស្ថិតនៅទីតាំងខុសពីអេក្រង់កុំព្យូទ័រឆ្ងាយ អាចបណ្ដាលឱ្យអ្នកមានរោគសញ្ញាមួយចំនួនដូចជា រោយក និងឈឺក្បាល។ 

ម្យ៉ាងទៀត អ្នកត្រូវរំកិនកុំព្យូទ័រឱ្យឆ្ងាយពីដៃអ្នក ហើយកែកម្រិតពន្លឺឱ្យស៊ីគ្នានឹងពន្លឺជុំវិញ និងបង្កើនកម្រិតពណ៌នៅលើឧបករណ៍អេឡិចត្រូនិចរបស់អ្នក ដើម្បីកាត់បន្ថយកម្រិតពន្លឺចាំងក៏មានសារៈសំខាន់ផងដែរ។

អ្នកជំនាញ ពន្យល់បន្ថែមថា ការប្រើប្រាស់វ៉ែនតាការពារពន្លឺកុំព្យូទ័រ ជាវិធីសាស្ត្រមួយ អាចការពារសុខភាពផ្នែករបស់អ្នកបានមួយកម្រិត។

២. អនុវត្តច្បាប់ ២០-២០-២០ ៖ សម្រាករយៈពេលខ្លីជាទៀងទាត់ ដើម្បីធ្វើលំហាត់ភ្នែក ក៏ជាវិធីសាស្ត្រល្អមួយ វិធីសាស្ត្រនោះត្រូវបានគេហៅថា ច្បាប់ ២០-២០-២០, ប្រហែលរៀងរាល់ ២០នាទីម្ដង អ្នកអាចសម្លឹងមើលវត្ថុអ្វីមួយដែលនៅឆ្ងាយពីភ្នែកអ្នកប្រហែល ២០ហ្វីត (៦ម៉ែត្រ) ក្នុងរយៈពេល ២០វិនាទី។ 

ការសម្លឹងអ្វីមួយដែលនៅជិតភ្នែកអ្នកខ្លាំង អាចធ្វើឱ្យសាច់ដុំភ្នែករបស់អ្នកឆាប់អស់កម្លាំង ហើយការងាកភ្នែកបន្តិច ដើម្បីសម្លឹងវត្ថុ ឬរបស់អ្វីមួយ​ដែលនៅឆ្ងាយ អាចជួយឱ្យសាច់ដុំភ្នែករបស់អ្នកបានសម្រាក។

៣. បង្កើតវិន័យសម្លឹងអេក្រង់ក្រៅម៉ោងធ្វើការ ៖ លោក Reed និយាយថា នៅក្រៅម៉ោងធ្វើការ អ្នកគួរតែជៀសវាងការសម្លឹងមើលអេក្រង់រហូតដល់ ១ម៉ោង ទៅ២ម៉ោង ឬអាចបិទអេក្រង់មុនចូលគេងប្រហែល ២ម៉ោង ដើម្បីពង្រឹងគុណភាពដំណេក។ ប្រសិនបើអ្នកសម្លឹងអេក្រង់រហូតដល់ម៉ោងចូលគេងតែម្ដង អ្នកពិតជាគេងលក់មិនស្រួលនោះទេ ហើយទម្លាប់នេះប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពទូទៅរបស់អ្នក។

៤. ជួបពិគ្រោះជាមួយគ្រូពេទ្យ ៖ ការទទួលបានការពិនិត្យប្រចាំឆ្នាំ មានសារៈសំខាន់ណាស់ បើទោះបីជាអ្នកមានអារម្មណ៍ថា សុខភាពភ្នែករបស់អ្នកល្អក៏ដោយ។ ម្យ៉ាងទៀត ការពិនិត្យជាប់ជាប្រចាំ ធ្វើឱ្យអ្នកដឹងពីស្ថានភាពភ្នែករបស់ខ្លួន ហើយវេជ្ជបណ្ឌិតអាចពន្យល់ពីវិធីសាស្ត្របន្ថែមទៀត ដើម្បីលើកកម្ពស់សុខភាពភ្នែករបស់អ្នក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...