ការសន្សំប្រាក់ជាគន្លឹះ នៃការសាងភាពធន់ផ្នែកហិរញ្ញវត្ថុ ក្នុងពិភពលោកមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបញ្ជាក់ថា ការត្រៀមលក្ខណៈហិរញ្ញវត្ថុ ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការប្រឈម និងដោះស្រាយបញ្ហា ដែលអាចកើតឡើង ដោយមិនបានត្រៀមទុក។ ខណៈប្រព័ន្ធសន្សំបច្ចុប្បន្នរបស់យើង មិនទាន់ជាសកម្មភាពអាទិភាព សម្រាប់មនុស្សភាគច្រើននៅឡើយ។

ជានិច្ចជាកាល ការសន្សំសម្រាប់គ្រាអាសន្ន ត្រូវបានមនុស្សជាច្រើនយកចិត្តទុកដាក់ បន្ទាប់ពីមានវិបត្តិកើតឡើងតែប៉ុណ្ណោះ។ ជាក់ស្ដែង នៅអាមេរិក និន្នាការបង្កើតគណនីសន្សំពេលសម្រាប់គ្រាអាសន្ន (ESAs) តែងតែកើនឡើងបន្ទាប់ពីមានគ្រោះមហន្តរាយធម្មជាតិ ខ្យល់ព្យុះ និងភ្លើងឆេះព្រៃជាដើម។ ប៉ុន្តែការងាកមកគិតគូរពីការសន្សំនេះ វាហួសពេល សម្រាប់ការដោះស្រាយបញ្ហា ដែលបានកើតឡើងរួចទៅហើយ។

ភាពធន់ផ្នែកហិរញ្ញវត្ថុ គឺជាកិច្ចការ ដែលត្រូវតែធ្វើ ឱ្យបានមុនពេលមានបញ្ហាកើតឡើង។ ដើម្បីកសាងភាពធន់ផ្នែកហិរញ្ញវត្ថុបាន ទាមទារឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិត ដែលសង្កត់ធ្ងន់លើរចនាសម្ព័ន្ធ និងផែនការរយៈពេលវែង ជាជាងការដោះស្រាយបញ្ហា បែបប្រតិកម្មតប។ ប្រសិនបើមិនមានការផ្លាស់ប្ដូរផ្នត់គំនិតនេះទេ មនុស្សរាប់លាននាក់ នឹងងាកទៅរកការប្រើកាតឥណទាន ប្រាក់កម្ចីដែលសងវិញបន្ទាប់ពីបើកប្រាក់ខែ ឬក៏សុំក្រុមហ៊ុនបើកប្រាក់ខែមុនជាដើម។ សកម្មភាពនេះ អាចដោះស្រាយបញ្ហាបានភា្លមៗ ប៉ុន្តែវាធ្វើឱ្យអ្នកងាយរងគ្រោះ ដោយសារវិបត្តិហិរញ្ញវត្ថុរយៈពេលវែង។

ពីប្រាក់បៀវត្សរ៍ក្លាយជាសំណាញ់សុវត្ថិភាព

សារៈសំខាន់ នៃការសន្សំ មិនអាចមើលរំលងបានទេ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន ក្នុងបរិយាកាស នៃអត្រាការប្រាក់ខ្ពស់ ការកើនឡើងតម្លៃរស់នៅ និងការប្រែប្រួលទីផ្សារ ការសន្សំប្រាក់ឱ្យបានជាប់លាប់ បានក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំង។ បើគ្មានការគិតគូរឱ្យបានស៊ីជម្រៅទេ បុគ្គលម្នាក់ៗងាយធ្លាក់ខ្លួនទៅក្នុងអន្ទាក់បំណុលយ៉ាងខ្លាំង។

ក្រៅពីការគិតគូរដោយខ្លួនឯងដើម្បីពង្រឹងភាពធន់ហិរញ្ញវត្ថុបុគ្គល និយោជក គឺស្ថិតនៅទីតាំងពិសេសមួយ ដែលអាចជួយបំបែកវដ្តនេះបាន តាមរយៈការបញ្ចូលជម្រើសនៃការសន្សំដោយផ្ទាល់ទៅក្នុងប្រពន្ធបើកប្រាក់បៀវត្ស និងគាំទ្រយ៉ាងទៀងទាត់ទៅក្នុងសកម្មភាពនេះ ដោយអាជីវកម្មដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុបុគ្គលិករបស់ខ្លួន។

បញ្ហាបំណុលជាទំនួលខុសត្រូវសកល

បញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុនេះ ជាបញ្ហាសកលមិនត្រូវបានកំណត់ចំពោះប្រជាជាតិណាមួយឡើយ។ នៅសហរដ្ឋអាមេរិក គម្លាតនៃប្រាក់សន្សំ ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៥០ទ្រីលានដុល្លារ ដែលគម្លាតនេះនាំឱ្យមានបញ្ហាជាច្រើន រួមមាន ការមិនមានធនធានគ្រប់គ្រាន់សម្រាប់ការចូលនិវត្តន៍សម្រាប់បុគ្គលម្នាក់ៗ កង្វះកញ្ចប់ប្រាប់សង្គ្រោះបន្ទាន់ កញ្ចប់ប្រាក់សម្រាប់ការអប់រំ និងការពឹងផ្អែកខ្លាំងលើដំណោះស្រាយហិរញ្ញវត្ថុរយៈពេលខ្លី។

នៅសហភាពអឺរ៉ុប ការផ្លាស់ប្ដូរប្រជាសាស្ត្របង្កឱ្យមានការព្រួយបារម្ភស្រដៀងគ្នានេះដែរ។ នៅចន្លោះឆ្នាំ២០១៥ ដល់ ២០៥០ សមាមាត្រនៃចំនួនប្រជាជនពិភពលោក ដែលមានអាយុលើសពី ៦០ឆ្នាំ នឹងកើនឡើងជិតទ្វេដង ពី ១២ភាគរយ ទៅ ២២ភាគរយ ជាការកើនឡើងយ៉ាងខ្លាំង។ បញ្ហាប្រជាជនវ័យចំណាស់នេះ កំពុងនាំឱ្យមានភាពតានតឹង​យ៉ាងខ្លាំង លើប្រព័ន្ធសោធននិវត្តន៍ ទីផ្សារការងារ និងកម្មវិធីសុខភាពសាធារណៈ។ ខណៈបញ្ហាគម្លាតការទទួលបានសេវាហិរញ្ញវត្ថុ និងការអប់រំ ក៏នៅតែបន្តក្នុងប្រទេសចិនដែរ។

ការកសាងភាពធន់ផ្នែកហិរញ្ញវត្ថុ

ការដោះស្រាយបញ្ហាប្រឈមទាំងនេះ ទាមទារឱ្យមានការសម្របសម្រួល និងការសហការឆ្លងផ្នែកពីគ្រប់ភាគីពាក់ព័ន្ធ អ្នកដឹកនាំក្នុងវិស័យធុរកិច្ច ស្ថាប័នហិរញ្ញវត្ថុ អ្នកបង្កើតគោលនយោបាយ និងអ្នកបង្កើតថ្មី ដើម្បីបង្កើតដំណោះស្រាយ ដែលមាននិរន្តរភាព។

បច្ចេកវិទ្យា គឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយទៀត ក្នុងការសម្រួលក្នុងការសន្សំ តាមរយៈការកាត់ចំនួនទឹកប្រាក់ពីប្រាក់ខែ ដោយស្វ័យប្រវត្តិ ឬការណែនាំអំពីការសន្សំប្រាក់ ដោយ AI ដែលសមស្របទៅនឹងឥរិយាបថរស់នៅ និងតម្រូវការជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។

វេទិកាសេដ្ឋកិច្ចពិភពលោក បានបញ្ជាក់ថា ក្នុងពិភពលោក ដែលមិនមានភាពប្រាកដប្រជាខាងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ការសន្សំប្រាក់ លែងជាករណីលើកលែងទៀតហើយ ប៉ុន្តែជាកាតព្វកិច្ច ដែលបុគ្គលម្នាក់ៗត្រូវធ្វើ ដើម្បីធានាភាពធន់ផ្នែកហិរញ្ញវត្ថុ ដែលជាធាតុស្នូលនៃប្រព័ន្ធសេដ្ឋកិច្ចរបស់យើង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...