អាហារ និងភេសជ្ជៈ ៤ប្រភេទ ល្អសម្រាប់សុខភាពឆ្អឹង

ឆ្អឹងរបស់យើង គឺមានជីវិត និងជាលិកាលូតលាស់ ដូច្នេះ ការយកចិត្តទុកដាក់ចំពោះសុខភាពឆ្អឹង និងផ្ដល់សារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់ គឺជាកិច្ចការអាទិភាពដែលយើងត្រូវគិតគូរ។ ប្រសិនបើឆ្អឹងមានសុខភាពខ្សោយ និងស្រួយ យើងងាយប្រឈមនឹងហានិភ័យនៃជំងឺពុកឆ្អឹង។ ជំងឺនេះបាននិងកំពុងគំរាមកំហែងអាយុជីវិតមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ ហើយភាគច្រើនកើតមានលើស្ត្រីអស់រដូវ។ បើទោះជាជំងឺពុកឆ្អឹងងាយកើតលើមនុស្សវ័យចំណាស់ ប៉ុន្តែយើងមិនគួររងចាំដល់វ័យចំណាស់ទើបថែទាំសុខភាពឆ្អឹងនោះដែរ។

មានវិធីជាច្រើន ដែលយើងអាចអនុវត្តបាន ដើម្បីឱ្យឆ្អឺងរឹងមាំ ដែលវិធីទាំងនោះរួមមាន ការហាត់ប្រាណជាទៀងទាត់ ជៀសវាងការជក់បារី សេពគ្រឿងស្រវឹង និងទទួលទានអាហារដែលមានជីវជាតិជាដើម។ ក្នុងនោះមានអាហារ និងភេសជ្ជៈ ៤ប្រភេទ ដែលល្អសម្រាប់សុខភាពឆ្អឹង៖

. ទឹកសណ្ដែក ៖ យោងតាម NIH បានឱ្យដឹងថា មនុស្សពេញវ័យត្រូវការជាតិកាល់ស្យូម ១,៣០០មីលីក្រាមក្នុងមួយថ្ងៃ។ ក្នុងករណីដែលអ្នកអាឡែកហ្ស៊ីជាមួយទឹកដោះគោ ឬមិនអាចញ៉ាំជាតិ Lactose អ្នកអាចញ៉ាំទឹកសណ្ដែកជំនួសបាន ព្រោះវាសម្បូរទៅដោយកាល់ស្យូម ដែលមាននាទីពង្រឹងសុខភាពឆ្អឹង។ លើសពីនេះ ជាតិសណ្ដែកសៀងដែលមានក្នុងនោះ គឺជាប្រូតេអ៊ីន ដែលចូលរួមចំណែកពង្រឹងសុខភាពឆ្អឹង។ បើតាមលទ្ធផលស្រាវជ្រាវរបស់បណ្ណាល័យជាតិឱសថអាមេរិក (NLM) បានបង្ហាញថា សណ្ដែកសៀងអាចជាផ្នែកមួយនៃរបបអាហារពង្រឹងឆ្អឹង ព្រោះវាអាចជួយឱ្យសុខភាពឆ្អឹងប្រសើរឡើង និងកាត់បន្ថយហានិភ័យ នៃការបាក់ឆ្អឹង ជាពិសេសសម្រាប់ស្ត្រីពេលអស់រដូវ។

. យ៉ាអួ ៖ បើតាមទិន្នន័យរបស់នាយកដ្ឋានកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា យ៉ាអួមួយពែងមានផ្ទុកនូវកាល់ស្យូម ២៩៦មីលីក្រាម ដែលប្រហែលជា ២៣ភាគរយនៃតម្រូវការប្រចាំថ្ងៃរបស់មនុស្សម្នាក់។ លើសពីនេះ ទឹកដោះគោយ៉ាអួ សម្បូរទៅដោយ ប្រូតេអ៊ីន ផូស្វ័រ ស័ង្កសី និងវីតាមីន B ដែលសុទ្ធសឹងតែជាសារធាតុចិញ្ចឹមដ៏ល្អសម្រាប់ឆ្អឹង។ ជាធម្មតា ការទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់ គឺល្អសម្រាប់សុខភាពឆ្អឹង ប៉ុន្តែយើងក៏ត្រូវដឹងដែរថា ការទទួលកាល់ស្យូមច្រើនលើសកំណត់ ក៏អាចធ្វើឱ្យឆ្អឹងចុះខ្សោយផងដែរ។ អ្នកជំនាញលើកទឹកចិត្តឱ្យទទួលទានអាហារដែលសម្បូរជាតិកាល់ស្យូម ប៉ុន្តែសូមកុំលើសពី ១,៣០០មីលីក្រាមក្នុងមួយថ្ងៃ។

. ស៊ុត ៖ ស៊ុតជាប្រភពនៃប្រូតេអ៊ីន ផូស្វ័រ ម៉ាញ៉េស្យូម វីតាមីន K និងវីតាមីន D ដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះឆ្អឹង។ ក្រៅពីនេះ វាមានសារធាតុលូធាន (ស៊ុតលឿង-Lutein) និងកូលីន (Choline) ដែលល្អសម្រាប់សុខភាពខួរក្បាល។ បើតាមការសិក្សារបស់ NIH នៅឆ្នាំ២០២១ បានរកឃើញទំនាក់ទំនងវិជ្ជមាន រវាងការទទួលទានស៊ុត និងដង់ស៊ីតេឆ្អឹង ដោយក្រុមអ្នកស្រាវជ្រាវបានចាត់ទុកថា សារធាតុកូលីន ដែលមានក្នុងស៊ុត អាចចូលរួមកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង។ បើទោះជាស៊ុតមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ប៉ុន្តែការទទួលទានស៊ុតច្រើនអាចធ្វើឱ្យមានការកើនឡើងខ្ពស់នៃជាតិកូឡេស្ដូរ៉លក្នុងរាងកាយ។ ហេតុនេះ បើតាម សមាគមន៍បេះដូងអាមេរិក (American Heart Association) បានណែនាំឱ្យទទួលទានស៊ុតតែមួយគ្រាប់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

. បន្លែ និងផ្លែឈើ ៖ មានហេតុផលជាច្រើន ដែលបង្ហាញថា ការញ៉ាំបន្លែ និងផ្លែឈើជារៀងរាល់ថ្ងៃ ផ្ដល់ផលវិជ្ជមានចំពោះសុខភាពឆ្អឹង។ យោងតាម មូនិធិសុខភាពឆ្អឹង និងជំងឺពុកឆ្អឹង (The Bone Health & Osteoporosis Foundation) បានណែនាំឱ្យទទួលទានបន្លែ និងផ្លែឈើ ដែលសម្បូរទៅដោយជាតិ កាលស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីន C និងវីតាមីន K ជាប្រចាំ ដើម្បីជំរុញឱ្យសុខភាពឆ្អឹងមានការលូតលាស់បានល្អ ដោយអាហារទាំងនោះមានដូចជា៖ បន្លែបៃតង ដំឡូងបារាំង ម្ទេសហាវ៉ៃ ស្ពែក្ដោប ក្រូច ចេក ប៉េងប៉ោះ ម្នាស់ និងស្ត្រ័របឺរី។ ការទទួលទានផ្លែឈើ និងបន្លែច្រើនប្រភេទ អាចធានាថា ឆ្អឹងរបស់អ្នកនឹងទទួលបានសារធាតុចិញ្ចឹមជាច្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។