១០យ៉ាងផ្លាស់ប្តូរទម្លាប់ប្រើទូរស័ព្ទទៅធ្វើរឿងមានប្រយោជន៍

ច្រវ៉ាក់ឥតខ្សែរវាងទូរស័ព្ទ និងមនុស្ស បានក្លាយជារឿងសាមញ្ញទៅហើយ បើគិតមកដល់បច្ចុប្បន្ន មានមនុស្សប្រមាណ ៤៥ភាគរយចំណាយពេល ៥ ទៅ ៦ម៉ោង ក្នុងមួយថ្ងៃទៅលើទូរស័ព្ទ ។ មនុស្សពេញវ័យជាមធ្យមចំណាយពេល ៣ ម៉ោង ៤៥នាទី លើឧបករណ៍ចល័តរបស់ពួកគេពេញថ្ងៃ ។ អំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតកំណើននៃអ្នកប្រើប្រាស់ក៏កាន់តែមានច្រើនថែមទៀត ។

បើតាមការស្ទង់មតិ បានរកឃើញថា មនុស្សភាគតិចបំផុតបានប្រើប្រាស់ទូរស័ព្ទឱ្យមានប្រយោជន៍ ហើយបើសិនជាអ្នកចង់ចាកចេញពីទម្លាប់កាន់ទូរស័ព្ទ អាចសាកល្បងកិច្ចការទាំង ១០នេះ ដើម្បីរំដោះខ្លួនចេញពីការប្រើប្រាស់ទូរស័ព្ទទៅលើរឿងមិនមានប្រយោជន៍ ៖

១. រៀនជំនាញថ្មី ៖ មនុស្សភាគច្រើនអះអាងថាពួកគេគ្មានពេលគ្រប់គ្រាន់ ដើម្បីរៀនជំនាញថ្មី ឬអានសៀវភៅបន្ថែមទេ។ តែពួកគេមានពេលវេលាទៅលើការកម្សាន្តផ្ទាល់ខ្លួន តាមរយៈការមើលវីដេអូ និងប្រើប្រាស់បណ្តាញសង្គម ដោយគ្រាន់តែអូសចុះឡើង។ លោក Richard Koch អ្នកនិពន្ធសៀវភៅ ៨០/២០Principle បាននិយាយថា “វាមិនមែនជាការខ្វះពេលវេលា នោះទេ ប៉ុន្តែគឺទៅតាមទំនោរសម្រាប់ចំណង់ចំណូលចិត្តមនុស្ស ចង់ចំណាយពេលអ្វីដែលចាំបាច់សម្រាប់ខ្លួនឯង”។

ចុះបើក្នុងមួយថ្ងៃៗ អ្នកចំណាយពេលប្រើទូរស័ព្ទត្រឹម៣០ នាទីនោះ ដើម្បីរៀនជំនាញថ្មី ឬប្រើទូរសព្ទតែម្តងដើម្បីរៀន តើ ៣០នាទីនេះមានន័យទេសម្រាប់ជំនាញថ្មី? ថ្វីត្បិតតែការអូស (Scroll) ទូរស័ព្ទ ធ្វើឱ្យមានការរីករាយ និងលើកទឹកចិត្ត (dopamine) តែវាទទួលបានត្រឹមរយៈពេលខ្លី ប៉ុន្តែចំណដឹងជំនាញថ្មីនឹងនៅជាប់អ្នកច្រើនឆ្នាំ ប្រសិនបើមិនមែនពេញមួយជីវិតនោះទេ ។

២. ទស្សនាភាពយន្តឯកសារ ៖ អ្នកអាចប្រើពេលវេលាត្រឹមតែ ៣០នាទី ទៅ ១ម៉ោងដើម្បីទស្សនាភាពយន្តឯកសារណាមួយដែលញ៉ាំងចិត្តអ្នកឱ្យទទួលបានការរីកចម្រើន ឧទាហរណ៍ ការច្នៃប្រតិដ្ឋ ការរីកចម្រើន បច្ចេកវិទ្យា និងចំណេះដឹងជាច្រើនទៀត ដើម្បីបម្រើនូវភាពរីកចម្រើនរបស់អ្នក។

៣. រកចំណូល ៖ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា មនុស្សជាច្រើនចាប់ផ្តើមរកចំណូលតាមរយៈអនឡាញ និងបណ្តាញសង្គម ដូច្នេះបើការធ្វើបែបនេះនាំចំណេញដល់អ្នក ជាជាងប្រើប្រាស់ដោយឥតខ្លឹមសារ។

៤. អានសៀវភៅ ៖ ការចំណាយពេលអានសៀវភៅត្រឹមតែ ១៥ទំព័រក្នុងមួយថ្ងៃ ជំរុញឱ្យអ្នកមានអារម្មណ៍ស្ងប់ និងអាចធ្វើកិច្ចការជាច្រើនបានដោយងាយស្រួល ជាងមនុស្សដែលចំណាយពេលកាន់ទូរសព្ទក្នុងរយៈពេល ៣០នាទី។ ដូច្នេះការដកពេលមកអានសៀវភៅចំណេញទាំងចំណេះ ចំណេញទាំងផ្លូវចិត្តថែមទៀត ។

៥. រៀបចំទុកដាក់ ៖ អ្នកអាចយកពេលត្រឹមតែ ២០នាទីដើម្បីរៀបចំផ្ទះ និងបន្ទប់ នោះនឹងធ្វើឱ្យអ្នកចាប់ផ្តើមមានអារម្មណ៍ល្អប្រសើរ ព្រោះកាលណាបរិស្ថានជុំវិញផ្ទះ ក្នុងផ្ទះ និងនៅក្នុងបន្ទប់ល្អ អ្នកនឹងទទួលបានអារម្មណ៍រីករាយច្រើនជាងការកាន់ទូរស័ព្ទ។

៦. បង្កើតការច្នៃប្រតិដ្ឋ ៖ ជំនួសឱ្យការប្រើប្រាស់នូវការច្នៃប្រតិដ្ឋរបស់អ្នកដទៃ អ្នកគួរចំណាយពេលបង្កើតភាពច្នៃប្រឌិតដោយខ្លួនឯង ដូចជា គូរគំនូរ ផលិតភ្លេង ថតរូប និពន្ធ ធ្វើគម្រោង DIY ជួសជុលវត្ថុប្រើប្រាស់ ជាដើម ដែលជម្រុញឱ្យអ្នកអាចកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ ដែលផ្ទុយស្រឡះពីការប្រើប្រាស់បច្ចេកវិទ្យា។

៧. ដើរកម្សាន្តតាមធម្មជាតិ ៖ គេថាមនុស្សមានអាយុវែងគឺជាមនុស្សដែលរស់នៅជាមួយធម្មជាតិបានច្រើន ដូច្នេះការចំណាយពេលស្រូបយកខ្យល់អាកាស នោះនឺងនាំអារម្មណ៍របស់យើងឱ្យកាន់តែស្រស់ស្រាយ។

៨. ស្តាប់សំឡេង (PODCAST)៖ ការស្តាប់ពីទស្សនៈ ព័ត៌មាន ចំណេះដឹង នឹងជម្រុញឱ្យយើងមានពេលវេលាគិតបានច្រើន ដឹងពីបរិបថជីវិតសង្គមបានល្អ ហើយក្នុងកំឡុងពេលស្តាប់អ្នកក៏អាចបំពេញការងារផ្សេងៗបាន ដូចជា ធ្វើកិច្ចការផ្ទះ និងហាត់ប្រាណជាដើម។

៩- សរសេរកំណត់ហេតុ ៖ ការយកពេលទៅកាន់ទូរសព្ទ គឺជាការបញ្ចូលនូវអ្វីផ្សេង ដើម្បីចៀសវាងរឿងក្នុងចិត្ត ប៉ុន្តែការសរសេរកំណត់ហេតុ គឺជាការបញ្ចេញនូវគំនិត ដែលកំពុងតែកប់នៅក្នុងខួរក្បាល នេះអាចជាមូលហេតុ ដែលនាំឱ្យអ្នកមានភាពតានតឹងមិនចង់ធ្វើអ្វី។ អ្នកគួរតែចាប់ផ្តើមកាន់ប៊ិច ឬខ្មៅដៃ ដើម្បីសរសេរអ្វីដែលមាននៅក្នុងចិត្តឱ្យក្លាយជាប្រវត្តិសាស្ត្ររបស់អ្នក ដើម្បីបង្កើនចំណេះដឹង និងរំសាយបញ្ហាផ្លូវចិត្តផង។

១០. ពិនិត្យមើលសក្តានុពល​ ៖ ពួកយើងបានចំណាយពេលជាច្រើន រៀនអ្វីថ្មី ធ្វើកិច្ចការងារជាច្រើន ប៉ុន្តែពុំបានចំណាយពេលពិនិត្យថា ខ្លួនបានធ្វើកិច្ចការណាខ្លះទេ ការចំណាយពេលមើលមកខ្លួនឯង ពីភាពខ្លាំង និងភាពខ្សោយ គឺជាពេលអភិវឌ្ឍសមត្ថភាព ពង្រឹងសមត្ថភាពបានយ៉ាងល្អ ។ “កុំធ្វើជាទាសករនៃបច្ចេកវិទ្យា-គ្រប់គ្រងទូរសព្ទរបស់អ្នក សូមកុំឱ្យវាគ្រប់គ្រងអ្នក” Richard Branson ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...