ភ្នំពេញ – ចូលរួមក្នុងសិក្ខាសាលាជាស៊េរីវគ្គទី៤ ស្តីពីការជំរុញសហគ្រិនភាពជាយុវជនក្រោមប្រធានបទ “ការយល់ដឹងពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (STEM) ក្នុងការជំរុញសហគ្រិនភាព” នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី0៥ ខែឧសភា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចែករំលែកបទពិសោធន៍ និងផ្តល់នូវគំនិតចំនួនបីចំណុចដល់យុវជន សម្រាប់ការសិក្សាដើម្បីឈានទៅរកភាពជោគជ័យនៅក្នុងជីវិត។
គំនិតទាំងបីនោះ រួមមាន គំនិតទី១ គឺការរៀននៅក្នុងថ្នាក់ ។ បើតាមប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ការរៀន គឺរៀនដើម្បីចេះ មិនត្រឹមតែរៀនដើម្បីជាប់នោះទេ ដូច្នេះយុវជនត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រដើម្បីចេះ។
ឯកឧត្តម ហ៊ុន ម៉ានី
“ជោគជ័យនៃជីវិតមនុស្សណាក៏ដោយ មិនថាចង់ក្លាយជាអ្នកនយោបាយ មិនថាក្លាយទៅជាមុខងារសាធារណៈ វិស័យឯកជន ឬក៏តួនាទីអីទេ បើមិនខំប្រឹងខ្លួនឯងទេ គ្មានពីណានាំឱ្យយើងជោគជ័យ ជំនួសខ្លួនឯងនោះទេ អញ្ចឹងខំប្រឹងប្រែងរៀនសូត្រដើម្បីចេះ គួរផ្សំនឹងចេះហើយ គឺនឹងជាប់នៅក្នុងការប្រឡងនោះហើយ”

គំនិតទី២ ការសង្កេតអ្នកដទៃដែលជោគជ័យ ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា យុវជនមួយចំនួនមានក្តីស្រមៃចង់ក្លាយជាអ្នកនយោបាយ, អ្នកមុខងារសាធារណៈ, កងកម្លាំង ឬក៏ចង់ក្លាយជាអ្នកធុរកិច្ច។ ដូច្នេះ យុវជនគួរជ្រើសរើសអ្នកណាម្នាក់ជាគំរូ ហើយខំប្រឹងស្តាប់ អង្កេត និងរៀនសូត្រពីជោគជ័យរបស់គាត់ចាប់តាំងពីពេលនេះទៅ ដោយមិនត្រូវរង់ចាំឡើយ។
ឯកឧត្តម ហ៊ុន ម៉ានី
“ អ្នកណាដែលប្អូនៗគិតថាជាអាយដល ចង់ក្លាយទៅដូចគាត់ របៀបនិយាយ របៀបគិត របៀបធ្វើការងារ ការលះបង់ អីផ្សេងៗ… ត្រូវរៀនសូត្រពីអ្នកដែលជោគជ័យរួចស្រេច ដែលប្អូនគិតថា ក្លាយទៅជាគំរូរបស់ប្អូនបាន ”
សម្រាប់គំនិតទី៣ គឺរៀនសូត្រដកស្រង់បទពិសោធន៍សមត្ថភាពរបស់ខ្លួនឯង ។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា តាមរយៈការធ្វើការងារ វានឹងបង្រៀន ព្រមទាំងបណ្តុះសមត្ថភាពរបស់យើងគ្រប់ជ្រុងជ្រោយ និងគ្រប់ផ្នែក, ដូច្នេះយុវជនត្រូវប្រឹងប្រែងធ្វើផង រៀនសូត្រដកស្រង់បទពិសោធន៍សមត្ថភាពរបស់ខ្លួន។
ឯកឧត្តម ហ៊ុន ម៉ានី
“បើសិនជាយើងអាចបារម្មណ៍ថានឹងបរាជ័យ រវល់គិតថា មិនមានភាពជឿជាក់លើសមត្ថភាពខ្លួនឯង, ទាល់តែសាកសិន បានដឹងថា ជោគជ័យ ឬមិនជោគជ័យ”

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានផ្តល់នូវគតិដល់យុវជនផងដែរ ដោយថា ភាពជោគជ័យរបស់មនុស្សម្នាក់ៗ គ្មានអ្នកណាជួយឱ្យជោគជ័យ បើសិនជាយើងមិនជួយខ្លួនឯងនោះទេ។ ឯកឧត្តមបញ្ជាក់ថា ប្រសិនបើយើងចង់អភិវឌ្ឍន៍ប្រទេសជាតិឱ្យជឿនលឿនទៅមុខ គឺមិនអាចពឹងផ្អែកទៅលើអ្នកដទៃនោះទេ។ ឯកឧត្តម បានបង្ហាញសារលើកទឹកចិត្តថា “សោរជោគជ័យនៃជីវិតរបស់យើង សោរនៃអ្វីដែលជាក្តីស្រមៃ និងសេចក្តីសប្បាយរីករាយរបស់យើង គឺជាសោររបស់យើង”៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម ៥៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅលើជំនាញបច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្មសរុបចំនួន ៥៨០កន្លែង ដោយក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០ដុល្លារក្នុងមួយខែថែមទៀត។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ជ្រើសរើសយុវជនចូលរៀនជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅប្រទេសវៀតណាម សម្រាប់សិស្សជាប់បាក់ឌុបឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/09/2025
សាលា Thai Nguyen College នៃប្រទេសវៀតណាម នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិក្សារយៈពេល៤ឆ្នាំ ដល់សិស្សកម្ពុជាចំនួន ៧២កន្លែង។

តួកគី ផ្តល់អាហារូបករណ៍លើការបណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2026
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋតួកគីយ៉េ បានប្រកាសផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សិក្សារយៈពេល ៨ ខែពេញ លើការបណ្ដុះបណ្ដាលភាសា និងវប្បធម៌តួកគីយ៉េ សិក្សានៅសាធារណរដ្ឋតួកគីយ៉េ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2024
កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/04/2023
ជាឱកាសសម្រាប់អ្នកចង់បន្តការសិក្សា លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេលនេះសាកលវិទ្យាល័យជាតិ Chungbok ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































