Oxford បំបែកឯតទគ្គកម្ម ជាប់ជាសាកលវិទ្យាល័យកំពូលរបស់ពិភពលោក ៩ឆ្នាំជាប់គ្នា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ចំណាត់ថ្នាក់សាកលវិទ្យាល័យកំពូលរបស់ពិភពលោកសម្រាប់ឆ្នាំ២០២៥ ដែលរៀបចំដោយ Times Higher Education បានប្រកាសជាផ្លូវការហើយ ដោយសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅតែមានឈ្មោះជាសាកលវិទ្យាល័យកំពូល​របស់ពិភពលោក។

សាកលវិទ្យាល័យ Oxford បានបំបែកឯតទគ្គកម្មថ្មីមួយទៀត ដោយបានជាប់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យកំពូល ក្នុងរយៈពេល ៩ឆ្នាំជាប់ៗគ្នា, នេះបើយោងតាម Times Higher Education ។

សម្រាប់ចំណាត់ថ្នាក់បន្ទាប់ បានទៅលើវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាជូសេត (MIT), សាកលវិទ្យាល័យហាវឺត, និងសាកលវិទ្យាល័យ ព្រីស្ដុន របស់សហរដ្ឋអាមេរិក។ សាកលវិទ្យាល័យ Cambridge នៅតែស្ថិតនៅលេខ ៥ដដែល ខណៈសាកលវិទ្យាល័យ Stanford បានធ្លាក់ពីចំណាតថ្នាក់លេខ ២ មកលេខ ៦នៅឆ្នាំ ២០២៥ នេះ។

ចំណាត់ថ្នាក់សាកលវិទ្យាល័យកំពូលទាំង ១០របស់ពិភពលោក បានទៅលើសាកលវិទ្យាល័យមកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ខណៈសាកលវិទ្យាល័យចំនួន ៧ ក្នុងចំណោម ១០នោះមកពីសហរដ្ឋអាមេរិក។

ចំពោះការកំណត់ចំណាត់ថ្នាក់ ស្ថាប័ន THE បានកំណត់លើសាកលវិទ្យាល័យចំនួន ២០០០ មកពី ១១៥ ប្រទេស និងតំបន់។ ចំណាត់ថ្នាក់ គឺផ្អែកលើសូចនាករអនុវត្តចំនួន ១៨ ដោយបែងចែកជា ៥ប្រភេទ រួមមាន ការបង្រៀន បរិយាកាសស្រាវជ្រាវ គុណភាពស្រាវជ្រាវ ទស្សនវិស័យអន្តរជាតិ និងឧស្សាហកម្ម។

ចំពោះចំណាត់ថ្នាក់ ក្នុងឆ្នាំ២០២៥នេះ ក៏បានបង្ហាញពីរបត់នៃការផ្លាស់ប្ដូរដ៏សំខាន់ដែរ ដោយសាកលវិទ្យាល័យអឺរ៉ុបជាច្រើនបានធ្លាក់ចំណាត់ថ្នាក់ ខណៈដែលសាកលវិទ្យាល័យនៅតំបន់អាស៊ី កំពុងបន្តអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស។

បើតាមពិន្ទុរួមនៅក្នុងចំណាត់ថ្នាក់ THE 2025 សាកលវិទ្យាល័យកំពូលទាំងបី នៅអឺរ៉ុប គឺសុទ្ធតែមកពីចក្រភពអង់គ្លេស ក្នុងនោះរួមមាន សាកលវិទ្យាល័យ Oxford, សាកលវិទ្យាល័យ Cambridge និង Imperial College London ។

សម្រាប់សាកលវិទ្យាល័យមកពីអាស៊ី ជាពិសេសមកពីប្រទេសចិនដីគោក ជប៉ុន និងកូរ៉េខាងត្បូង បាននិងកំពុងអភិវឌ្ឍចំណាត់ថ្នាក់ខ្លួន កាន់តែប្រសើរឡើងជាបន្តបន្ទាប់ ខណៈឆ្នាំ ២០២៤ និង២០២៥ សាកលវិទ្យាល័យមកពីអាស៊ី ជាប់ចំណាត់ថ្នាក់នៅក្នុងតារាងរបស់ THE ច្រើនបំផុត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។