ការស្រាវជ្រាវរកឃើញថា ពេលមានបញ្ហាផ្លូវចិត្ត យុវវ័យ​មិន​ហ៊ានទៅ​រកសេវាពិគ្រោះ ព្រោះខ្លាចមានការមាក់ងាយ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

កត្តាដែលបង្កភាពស្មុគស្មាញដល់សុខភាពផ្លូវចិត្តរបស់យុវវ័យមានច្រើនប្រភេទ និងច្រើនទម្រង់អាស្រ័យលើស្ថានភាពដែលពួកគេរស់នៅ។ ជាមួយ​គ្នា​នេះ តាមរយៈ​ការធ្វើការងារ និង​ស្រាវជ្រាវ​របស់អ្នកជំនាញបញ្ហាសុខភាពផ្លូវចិត្ត​បានរកឃើញថា នៅពេលមានបញ្ហាសុខភាពផ្លូវចិត្ត យុវវ័យ​មិន​ហ៊ានទៅ​រកសេវាពិគ្រោះ ព្រោះខ្លាចមានការមាក់ងាយ ដែលជាកត្តាធ្វើ​ឱ្យ​បញ្ហាសុខភាពផ្លូវចិត្តរបស់យុវវ័យ​កាន់តែមានភាពស្មុគស្មាញ។

លោក ប៉ាត ពុទ្ធិ អ្នកសម្របសម្រួលសេវាផ្លូវចិត្ត ការបណ្តុះបណ្តាលនិងការស្រាវជ្រាវ  នៃ Center for Child and adolescent mental health (CCAMH – Cambodia) បានលើកឡើងក្នុង​កម្មវិធីទិវាសុខភាពផ្លូវចិត្តពិភពលោក២០២៤ថា តាមរយៈការធ្វើការងារជាមួយ​យុវវ័យ​នាពេលកន្លងមក គេបានរកឃើញថា យុវវ័យបានជួបប្រទះបញ្ហាមួយចំនួនកំឡុង​ការវិវឌ្ឍន៍ពីកុមារភាពរហូតដល់ពេញវ័យពាក់ព័ន្ធរូបរាងកាយ ចំណេះដឹង ការអភិវឌ្ឍពុទ្ធិ បញ្ហា​ប្រឈមនឹងផ្លូវចិត្ត ជាពិសេសទាក់ទងនឹងអាការថប់បារម្ភ ការធ្វើអត្តឃាត និងការធ្វើបាបខ្លួនឯង។

ក្នុងនោះ បទពិសោធន៍មិនល្អពីកុមារភាពមួយចំនួន ទាក់ទងសម្ពាធផ្លូវចិត្ត បញ្ហាផ្ទាល់ខ្លួន បញ្ហាពីក្រុមគ្រួសារ ឬក៏សង្គម ក៏​បានធ្វើឱ្យបះពាល់ដល់សុខភាពផ្លូវចិត្តរបស់យុវវ័យ និងដក់ជាប់ចំពោះពួកគេ ក្នុងរយៈពេលវែង។

តាមទិន្នន័យសុខភាពផ្លូវចិត្តជាសាកល គេបានរកឃើញថា ១០ ទៅ ២០ ភាគរយ នៃយុវវ័យមានបញ្ហាផ្លូវចិត្ត ហើយការធ្លាក់ទឹកចិត្ត និងថប់បារម្ភមានអត្រាខ្ពស់ជាងគេ។ ចំណែក​ឯ ការធ្វើអត្តឃាតជាមូលហេតុចំបងទី៣ ដែលធ្វើឱ្យយុវវ័យបាត់បងជីវិត។ រួមទាំងឧបសគ្គ ភាពអាម៉ាស់មុខ និងកង្វះសេវាសុខភាពផ្លូវចិត្ត។

ទន្ទឹមគ្នានោះ យុវវ័យនៅមានសម្ពាធផ្សេងៗ ពីគ្រួសារ ពីកន្លែងរស់នៅ ជាពិសេសពីការសិក្សា ដោយសារតែវ័យនេះគឺជាវ័យដែលពួកគេត្រូវមានតួនាទីទទួលការសិក្សានៅថ្នាក់វិទ្យាល័យ ឬក៏សាកលវិទ្យាល័យ។ ហើយកាលណាការសិក្សាកាន់តែខ្ពស់ កាន់តែច្រើន យុវវ័យកាន់តែជួបប្រទះ នូវសម្ពាធនៃការសិក្សាកាន់តែច្រើន ហើយសម្ពាធនេះបង្កជាបញ្ហា។ លោក ប៉ាត ពុទ្ធិ រំលេចឱ្យដឹងថា ការប្រើប្រាស់គ្រឿងញៀន ការធ្វើបាបខ្លួនឯង និងការធ្វើអត្តឃាតបានកើតមានឡើង តែដោយឡែក ការប្រឹក្សាសុខភាពផ្លូវចិត្តនៅមានកម្រិត ដែលធ្វើឱ្យស្ថានភាពនេះ កាន់តែមានភាពស្មុគស្មាញខ្លាំងឡើង។

យុវវ័យមួយចំនួន គាត់មានបញ្ហាសុខភាពផ្លូវចិត្តហើយ គាត់មានភាពអាម៉ាស់ គាត់អត់ហ៊ានទៅរកសេវានោះទេ។ ហើយទោះបីជាគាត់ចង់ទៅរកសេវាក៏អត់ដឹងទៅរកសេវានៅឯណាទៀត! តែនៅពេលដែលរកឃើញ សេវាខ្លះមានដែនកំណត់ទៀត …កត្តាមួយនេះរួមចំណែកធ្វើឱ្យសុខភាពយុវវ័យកាន់តែមានភាពស្មុគស្មាញ។

លោក ប៉ាត ពុទ្ធិ អ្នកសម្របសម្រួលសេវាផ្លូវចិត្ត ការបណ្តុះបណ្តាលនិងការស្រាវជ្រាវ  នៃ CCAMH – Cambodia

អ្នកសម្របសម្រួល សេវាផ្លូវចិត្តរូបនេះ បញ្ជាក់ថា ការលើកកម្ពស់សុខភាពផ្លូវចិត្តសំដៅលើការ ព្យាយាមឱ្យបុគ្កលម្នាក់ៗមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងពីស្ថានភាពផ្លូវចិត្ត គ្រប់គ្រងនូវការប្រតិកម្មផ្សេងៗប្រកបដោយហេតុផលពេលមានបញ្ហា ព្រោះនៅពេលដែលយុវវ័យគ្រប់គ្រងលើចំណុចទាំងនេះបាន គឺធ្វើឱ្យសុខភាពផ្លូវចិត្តរបស់ពួកគេកាន់តែល្អប្រសើរ។ ការលើកកម្ពស់សុខភាពផ្លូវចិត្តទៀតសោត មិនមែនចាំទាល់តែពួកគាត់មានបញ្ហានោះទេ គឺជួយទាំងយុវវ័យដែលមានសុខភាពល្អ ដោយមានវិធីសាស្រ្តមួយចំនួនក្នុងការបង្ការ និងជំរុញសុខភាពផ្លូវចិត្តរបស់យុវវ័យ។ ដោយឡែក ចំពោះវិធីសាស្រ្តក្នុងការព្យាបាលមានដូចជាការប្រើប្រាស់ថ្នាំ ការប្រឹក្សា និងការពិភាក្សាទូទៅផ្សេងៗ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *