អ៊ីស្លង់ នឹងប្រើ AI រៀបចំមេរៀន និងកិច្ចការរដ្ឋបាល ដើម្បីពង្រឹងគុណភាពបង្រៀន

គ្រូបង្រៀនអ៊ីស្លង់នឹងអាចប្រើប្រាស់ AI ដើម្បីរៀបចំមេរៀន សម្ភារៈថ្នាក់រៀន និងការងាររដ្ឋបាលក្នុងពេលឆាប់ៗនេះ ដោយក្រុមហ៊ុន Anthropic នឹងនាំយកបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួនទៅកាន់គ្រូបង្រៀន ក្នុងប្រទេសដែនកោះមួយនេះ។

ក្រុមហ៊ុន Anthropic ដែលជាអ្នកបង្កើតគម្រូភាសាធំ Claude (LLM) កំពុងសហការជាមួយ រដ្ឋាភិបាលអ៊ីស្លង់ ដើម្បីនាំយកបច្ចេកវិទ្យា AI របស់ខ្លួន ឱ្យគ្រូបង្រៀនអ៊ីស្លង់ប្រើទូទាំងប្រទេស។

គម្រោងនេះ បានប្រកាសកាលពីដើមខែវិច្ឆិកានេះ ដោយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកបានថ្លែងថា វាជាកម្មវិធីសាកល្បងអប់រំបញ្ញាសិប្បនិម្មិត (AI) ថ្នាក់ជាតិយ៉ាងទូលំទូលាយដំបូងគេមួយក្នុងពិភពលោក។

វានឹងផ្ដល់ឱ្យគ្រូបង្រៀនរាប់រយនាក់ក្នុងប្រទេសអ៊ីស្លង់នូវសិទ្ធិចូលប្រើ Claude ដោយមានគោលបំណងជួយពួកគេ លើការរៀបចំមេរៀន សម្ភារៈឧបទេសក្នុងថ្នាក់រៀន និងការងាររដ្ឋបាល។

កម្មវិធីសាកល្បងនេះ មានបំណងសាកល្បងពីរបៀបដែលឧបករណ៍ AI អាចផ្ដល់អត្ថប្រយោជន៍ដល់សាលារៀនអ៊ីស្លង់ គាំទ្រគ្រូបង្រៀនក្នុងការណែនាំ និងការរៀបចំមេរៀនរបស់ពួកគេ ដើម្បីបង្កើនចំណង់ក្នុងការរៀនសូត្ររបស់សិស្ស, នេះបើយោងតាមសេចក្ដីប្រកាសរបស់ Anthropic ។

គ្រូបង្រៀននឹងអាចប្រើប្រាស់ប្រព័ន្ធ ដើម្បីវិភាគអត្ថបទ ពន្យល់ពីបញ្ហាគណិតវិទ្យា និងសម្របមេរៀនសម្រាប់តម្រូវការសិក្សារបស់សិស្សម្នាក់ៗ។

លោកស្រី Thiyagu Ramasamy ប្រធានផ្នែកសាធារណៈរបស់ Anthropic បានមានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «យើងមានមោទនភាព ដែលបានសហការជាមួយក្រសួងអប់រំ និងកុមាររបស់ប្រទេសអ៊ីស្លង់ ដើម្បីជួយគ្រូបង្រៀនសន្សំសំចៃពេលវេលា និងបង្កើតបទពិសោធន៍សិក្សាកាន់តែប្រសើរ។»

លោក Ramasamy បានបន្ថែមថា អស់រយៈពេលជាយូរ ដែលគ្រូបង្រៀនបានចំណាយពេលវេលាច្រើនជាមួយ ក្រដាសកិច្ចការសិស្ស និងកិច្ចការរដ្ឋបាល ដែលជាបន្ទុកមិនសូវមានការចាប់អារម្មណ៍ និងទាញពួកគេចេញពីកិច្ចការសំខាន់បំផុត ក្នុងភារកិច្ចជាគ្រូបង្រៀន គឺការបង្រៀន។

AI នឹងរៀនពីវិធីសាស្ត្រ និងសម្ភារបង្រៀន ដែលមានលក្ខណៈពិសេសដាច់ដោយឡែក របស់អ្នកអប់រំម្នាក់ៗ។

រដ្ឋមន្ត្រីក្រសួងអប់រំ និងកុមារអ៊ីស្លង់ លោក Guðmundur Ingi Kristinsson បាននិយាយថា រដ្ឋាភិបាលចង់ស្វែងយល់ពីសក្តានុពលនៃបញ្ញាសិប្បនិម្មិត (AI) ក្នុងការអប់រំ ស្របទៅ​នឹង​ការយកចិត្តទុកដាក់ ចំពោះហានិភ័យដែលអាចកើតមានឡើង នៃបច្ចេកវិទ្យានេះ។

លោក Kristinsson បាននិយាយបន្ថែម នៅក្នុងសេចក្ដីថ្លែងការណ៍ថា នៅទីនេះ យើងលោតផ្លោះ ហើយចាប់ផ្ដើមគម្រោងដ៏មានមហិច្ឆតាមួយ ដែលមានគោលបំណងពិនិត្យមើលការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងវិស័យអប់រំ ដោយមានតម្រូវការរបស់គ្រូបង្រៀន ជាគោលការណ៍ ណែនាំរបស់យើង និងប្រើប្រាស់បច្ចេកវិទ្យាឈានមុខគេ ក្នុងពិភពលោក។

កម្មវិធីសាកល្បងនេះ រួមមានការបណ្ដុះបណ្ដាល និងការគាំទ្រផ្នែកបច្ចេកទេស សម្រាប់គ្រូបង្រៀន ដោយប្រព័ន្ធនេះ ក៏គាំទ្រភាសាអ៊ីស្លង់ និងភាសាជាច្រើនទៀតផងដែរ ដែល Anthropic និយាយថា នឹងជួយ លើកកម្ពស់បរិយាកាសសិក្សា ដែលមានលក្ខណៈស្វាគមន៍ និងផ្ដល់អំណាចកាន់តែច្រើន។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ីស្លង់ មិនបានបង្ហាញពីរយៈពេល និងតម្លៃដែលត្រូវចំណាយ លើការសាកល្បងនេះឡើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...