ក្រសួងអប់រំ ជំរុញការអនុវត្តកម្មវិធីអប់រំបង្កើតហ្គេម នៅតាមសាលារៀន ដើម្បីលើកម្ពស់ការអប់រំឌីជីថល

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយអង្គការយូនីសេហ្វ បាននិងកំពុងអនុវត្តកម្មវិធីអប់រំបង្កើតហ្គេម (Game Changers Coalition) ដែលជាកម្មវិធីនវានុវត្តន៍បច្ចេកវិទ្យាផ្សារភ្ជាប់ការអប់រំ និងបំណិនជីវិត សម្រាប់លើកកម្ពស់ការអប់រំបែបឌីជីថល។ បើតាម ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន កម្មវិធីអប់រំបង្កើតហ្គេមនេះ នឹងត្រូវយកទៅអនុវត្តបន្តនៅតាមសាលាគោលដៅទាំងអស់ តាមរយៈការបញ្ចូលទៅក្នុងម៉ោងសិក្សាមុខវិជ្ជា ICT និងការបង្កើតក្លឹបឌីជីថលក្រៅម៉ោងសិក្សា ដោយសិក្សាផ្អែកលើគម្រោង។

លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន មានប្រសាសន៍ថា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ នាយកដ្ឋានបរិវត្តកម្មឌីជីថល បានធ្វើការពង្រីកការអនុវត្តកម្មវិធីទៅកាន់សាលារៀនគោលដៅទូទាំងប្រទេស ដោយបានរៀបចំជាសិក្ខាសាលាណែនាំ និងតម្រង់ទិសជូនតំណាងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត និងគណៈគ្រប់គ្រងសាលារៀន ដើម្បីសម្របសម្រួល និងចូលរួមគាំទ្រដំណើរអនុវត្តកម្មវិធី។

លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

លោក សុក ថា បញ្ជាក់ថា គ្រូដឹកនាំមកពីសាលារៀនទាំងនោះសរុបចំនួន ១៣៨នាក់ ស្រី ១១នាក់ ក៏បានទទួលការបណ្តុះបណ្តាលផ្នែកបច្ចេកទេសលើវិធីសាស្ត្រ នៃការអនុវត្តកម្មវិធីអប់រំបង្កើតហ្គេម ដែលមានលក្ខណៈចម្រុះដោយគ្រូដឹកនាំត្រូវរៀនតាមអនឡាញនៅលើថ្នាលអភិវឌ្ឍសមត្ថភាពរបស់ក្រសួង (CDP) និងការរៀនដោយផ្ទាល់ពីគ្រូបង្គោលថ្នាក់ជាតិរបស់ក្រសួង។ គ្រូដឹកនាំទាំងអស់ប្រចាំសាលារៀននីមួយៗ ទទួលបានវិធីសាស្ត្របង្រៀនឌីជីថលបែបអន្តរកម្មថ្មី ដែលកាន់តែទាក់ទាញ ដើម្បីបន្តយកទៅដឹកនាំឱ្យសិស្សទទួលបានការសិក្សាដែលមានភាពរីករាយតាមរយៈការសិក្សាបែបសកម្ម។

ដោយឡែកសិស្សានុសិស្សដែលបានចូលរួមកម្មវិធីនេះ នឹងទទួលបានចំណេះដឹង ក៏​ដូចជាបំណិនសតវត្ស២១ រួមមាន ការត្រិះរិះពិចារណា ការដោះស្រាយបញ្ហា ការសហការបង្កើតគំនិតច្នៃប្រឌិតបែបថ្មី ជំនាញបច្ចេកទេសក្នុងការសរសេរកូដ (Coding) និងការរចនា (Design) ជាដើម។ លើសពីនេះ កម្មវិធីសិក្សាបែបថ្មីនេះ ជាការបោះជំហានដ៏សំខាន់មួយក្នុងការចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់កម្មវិធីអប់រំបច្ចេកវិទ្យា ផ្ដល់នូវបរិយាកាសសិក្សាដែលកាន់តែទាក់ទាញ និងប្រកបដោយប្រសិទ្ធភាព។

លោក សុក ថា បន្ថែមថា កម្មវិធីអប់រំបង្កើតហ្គេមនេះ ក៏បានចូលរួមចំណែកលើកទឹកចិត្ត និងពង្រីកវិសាលភាពនៃការចូលរួមរបស់កុមារី ឱ្យចាប់យកការសិក្សាលើការអប់រំស្ទែម បច្ចេកវិទ្យានិងសហគ្រិនភាព ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍហ្គេមជាដំណោះស្រាយបញ្ហាក្នុងសហគមន៍ បានប្រែក្លាយពីអ្នកប្រើប្រាស់បច្ចេកវិទ្យាឱ្យទៅជាអ្នកបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ លើកកម្ពស់ការសិក្សាបែបសកម្មដែលជាតម្រូវការចាំបាច់សម្រាប់ការបរិវត្តកម្មអប់រំ ជាពិសេសលុបបំបាត់គម្លាតយេនឌ័រផងដែរ។

គួរជំរាបជូនថា កម្មវិធីអប់រំបង្កើតហ្គេម ក៏បាននិងកំពុងអនុវត្តនៅតាមបណ្តាប្រទេសចំនួន៨រួមមាន ប្រទេសអាមេនី ប្រទេសប្រេស៊ីល ប្រទេសកម្ពុជា ប្រទេសឥណ្ឌា ប្រទេសកាហ្សាក់ស្ថាន ប្រទេសម៉ារ៉ុក ប្រទេសម៉ាឡេស៊ី និងប្រទេសអាហ្រ្វិកខាងត្បូងផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...