របៀបដែលសាកលវិទ្យាល័យសិង្ហបុរី អភិវឌ្ឍខ្លួនពីស្ថាប័នធម្មតា ក្លាយជាគ្រឹះស្ថានអប់រំដ៏មានកិត្យានុភាពទាំង ៣០របស់ពិភពលោក ត្រឹមតែ១៤ឆ្នាំ

សាកលវិទ្យាល័យ Nanyang Technological University (NTU) បានប្រែក្លាយខ្លួនពីស្ថាប័ន ដែលមានគេស្គាល់តិចតួចបំផុត ទៅជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ៣០ នៅទូទាំងពិភពលោក ត្រឹមតែ ១៤ឆ្នាំប៉ុណ្ណោះ ដែលធ្វើឱ្យស្ថាប័ននេះ ក្លាយជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យ ដែលរីកចម្រើនបំផុតលើពិភពលោក។

បង្កើតឡើងក្នុងឆ្នាំ ១៩៩១ NTU ដើមឡើយ ជាសាលាដែលផ្ដោតលើការបណ្ដុះបណ្ដាលវិស្វករ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចឧស្សាហកម្មសិង្ហបុរី។ នាពេលនោះ សាលានេះ មានការទទួលស្គាល់តិចតួចប៉ុណ្ណោះ ពីសំណាក់អន្តរជាតិ។ ខណៈនៅដំណាក់កាលដំបូងបំផុត ក្នុងឆ្នាំ១៩៨១ សាលានេះ មានឈ្មោះថា វិទ្យាស្ថានបច្ចេកវិទ្យាណានយ៉ាង (NTI) ដែលត្រូវបង្កើតឡើង ដើម្បីការអប់រំវិស្វករ សម្រាប់សេដ្ឋកិច្ចដែលកំពុងរីកចម្រើន របស់ប្រទេសសិង្ហបុរី។

នៅឆ្នាំ ១៩៩១ NTI បានរួមបញ្ជូនជាមួយវិទ្យាស្ថានជាតិអប់រំ ដើម្បីបង្កើតជា NTU ហើយនៅឆ្នាំ ១៩៩៦ NTU បានស្រូបយកអតីតនិស្សិតនៃអតីតសាកលវិទ្យាល័យ Nanyang យ៉ាងច្រើន។

ប្រភព ៖ NTU

ក្នុងឆ្នាំ ២០០៦ NTU បានក្លាយជាស្ថាប័នស្វយ័តមួយ ហើយចាប់តាំងពីពេលនោះមក ស្ថាប័ននេះបានក្លាយជាសាកលវិទ្យាល័យសាធារណៈដ៏ធំបំផុតមួយរបស់សិង្ហបុរី។ នៅឆ្នាំ២០១១ សាកលវិទ្យាល័យនេះ បានជាប់ចំណាត់ថ្នាក់ទី១៧៤ លើពិភពលោក ផ្អែកតាមតារាងចំណាត់ថ្នាក់សាកលវិទ្យាល័យ Time Higher Education (THE)។ សព្វថ្ងៃនេះ NTU ជាប់ចំណាត់ថ្នាក់ទី ៣០ នៅទូទាំងពិភពលោក ហើយស្ថិតក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ៥ក្នុងទ្វីបអាស៊ី ដោយហក់ឡើងរហូតដល់ ១៤៤ចំណាត់ថ្នាក់ ក្នុងរយៈពេលត្រឹមតែ ១៤ឆ្នាំ។

ការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ ត្រូវបានគេសន្មត់ថា កើតឡើងដោយសារការផ្លាស់ប្ដូររបស់ NTU ទៅជាស្ថាប័នដែលផ្ដោតលើការស្រាវជ្រាវជាចម្បង។ គុណភាពស្រាវជ្រាវ និងបរិស្ថានអំណោយផល គឺជាលក្ខណៈវិនិច្ឆ័យសំខាន់ ក្នុងការកំណត់ចំណាត់ថ្នាក់ ដោយ THE ហើយកត្តានេះ មានឥទ្ធិពលរហូតដល់ ២៩% ទៅ ៣០% ឯណោះ លើការកំណត់ចំណាត់ថ្នាក់។

របាយការណ៍ថ្មីៗ ដោយ THE បង្ហាញពីរបៀប នៃការវិវត្តន៍ចំណាត់ថ្នាក់សាកលវិទ្យាល័យ ដែលមិនធ្លាប់មានទាល់តែសោះកាលពីមុន និងបានធ្វើឱ្យ NTU ក្លាយជាស្ថាប័នគម្រូ សម្រាប់សាកលវិទ្យាល័យដទៃទៀត ដោយទាក់ទាញការចាប់អារម្មណ៍ពីអ្នកសិក្សានៅទូទាំងពិភពលោក។ របាយការណ៍នេះ ក៏កត់សម្គាល់ដែរថា សាកលវិទ្យាល័យ ចាត់ទុកចំណាត់ថ្នាក់ជារង្វាស់ដ៏សំខាន់ សម្រាប់ការអភិវឌ្ឍយុទ្ធសាស្ត្រ និងភាពជោគជ័យរបស់ខ្លួន។

បរិបទក្នុងស្រុក និងការផ្លាស់ប្ដូរយុទ្ធសាស្ត្រ

ដើម្បីយល់ពីរបៀប ដែល NTU សម្រេចបានការផ្លាស់ប្ដូរនេះ ចាំបាច់ត្រូវពិចារណាអំពីបរិបទក្នុងស្រុករបស់សិង្ហបុរី ។

នៅដើមទសវត្សរ៍ឆ្នាំ២០០០ សិង្ហបុរីបានប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសជិតខាងដូចជា ចិន ឥណ្ឌា និងឥណ្ឌូនេស៊ី ដែលកំពុងរីកចម្រើនសេដ្ឋកិច្ច ជាមួយនឹងតម្លៃពលកម្មទាប។ ដោយដឹងថា ខ្លួនមិនអាចប្រកួតប្រជែងក្នុងផលិតកម្មឧស្សាហកម្មបានទៀត ប្រទេសសិង្ហបុរី បានផ្លាស់ប្ដូរឆ្ពោះទៅរកសេដ្ឋកិច្ច ដែលពឹងផ្អែកលើចំណេះដឹង (Knowledge-based) និងផ្ដោតលើសេវាកម្ម។

រដ្ឋាភិបាលបានបង្កើតមូលនិធិស្រាវជ្រាវ (NRF) ដើម្បីគ្រប់គ្រងការស្រាវជ្រាវ និងផ្ដល់មូលនិធិដល់អ្នកដែលមានទេពកោសល្យក្នុងការសិក្សា។ ទោះជាយ៉ាងណាក៏ដោយ ការប៉ុនប៉ងលើកដំបូងរបស់ NTU ដើម្បីទទួលបានមូលនិធិពី NRF ក្នុងឆ្នាំ២០០៦ មិនបានជោគជ័យទេ ដែលជំរុញឱ្យសាកលវិទ្យាល័យ ពិចារណាឡើងវិញនូវយុទ្ធសាស្ត្ររបស់ខ្លួន។

ភាពជាអ្នកដឹកនាំរបស់ NTU ត្រូវបានទទួលស្គាល់ឡើងវិញ ដោយសារការផ្ដល់អាទិភាពដល់ការស្រាវជ្រាវជាជាងផ្ដោតលើការបង្រៀន។ បន្ទាប់ពីវាយតម្លៃរួចរាល់ ២៥% នៃមហាវិទ្យាល័យរបស់សាកលវិទ្យាល័យ ត្រូវបានលុបបំបាត់។ បន្ទាប់មក សាកលវិទ្យាល័យបានជ្រើសរើសអ្នកប្រាជ្ញលំដាប់កំពូលៗ ជាពិសេសមកពីសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស ហើយជំរុញមហាវិទ្យាល័យដែលនៅសល់ ឱ្យ​ផ្ដោតលើការស្រាវជ្រាវជាចម្បង។

ក្នុងដំណាក់កាលនេះ សាកលវិទ្យាល័យ បានធ្វើទំនើបកម្ម វិធីសាស្ត្របង្រៀនរបស់ខ្លូន ដោយទាញយកការបំផុសគំនិតពីស្ថាប័នល្បីៗដូចជា សាកលវិទ្យាល័យ Oxford និងសាកលវិទ្យាល័យ Cambridge ដោយបញ្ចូលបច្ចេកវិទ្យាថ្មី និងធានាបាននូវសុវត្ថិភាពលើការវិនិយោគហិរញ្ញវត្ថុសំខាន់ៗ ដើម្បីលើកកម្ពស់បទពិសោធនិស្សិត។

យុទ្ធសាស្ត្រផ្ដោតលើការស្រាវជ្រាវ

យុទ្ធសាស្ត្ររបស់ NTU មានភាពច្បាស់លាស់ ៖ ដើម្បីផ្លាស់ប្ដូរទៅជាសាកលវិទ្យាល័យ ដែលពឹងផ្អែកខ្លាំងលើការស្រាវជ្រាវ។ សាកលវិទ្យាល័យបានបង្កើត ផែនការស្រាវជ្រាវ រយៈពេល ៥ឆ្នាំ ដែលផ្ដោតលើវិស័យសិក្សាជាច្រើន ហើយជារឿយៗត្រូវបានបន្ស៊ីជាមួយអាទិភាពជាតិដូចជា ការថែទាំសុខភាព និរន្តរភាព និងសន្តិសុខ។ ទិសដៅយុទ្ធសាស្ត្រនេះ នាំទៅរកការទទួលបានកញ្ចប់ថវិកាសំខាន់ៗជាច្រើន រួមទាំង ភាពជាដៃគូអន្តរជាតិ ការសហការ និងការបង្កើតសាលាវេជ្ជសាស្ត្រក្នុងភាពជាដៃគូជាមួយ Imperial College London ដែលជាសាកលវិទ្យាល័យដ៏ល្បីល្បាញក្នុងចក្រភពអង់គ្លេស។

ប្រភព ៖ NTU

ការផ្តោតជាចម្បងលើការស្រាវជ្រាវរបស់ NTU រួមជាមួយនឹងគោលនយោបាយជាតិ ដែលអំណោយផល បានអនុញ្ញាតឱ្យសាកលវិទ្យាល័យ ធ្វើការបោះជំហានគួរឱ្យកត់សម្គាល់នៅក្នុងចំណាត់ថ្នាក់អន្តរជាតិផ្សេងៗ។ នៅឆ្នាំ២០២០ សាកលវិទ្យាល័យនេះ បានក្លាយជាសាកលវិទ្យាល័យកំពូលទាំង ៥០របស់ពិភពលោក ក្នុងតារាងចំណាត់ថ្នាក់ THE ដោយវ៉ាដាច់ សាកលវិទ្យាល័យ Ivy League, Brown និងមហាវិទ្យាល័យ Dartmouth របស់អាម៉េរិក។

NTU មានភាពល្បីល្បាញលើមុខវិជ្ជាជាក់លាក់ជាច្រើន ជាពិសេសគឺជំនាញបញ្ញាសិប្បនិម្មិត (AI) ដែលបានទាក់ទាញអ្នកស្រាវជ្រាវលំដាប់កំពូល មកពីទ្វីបអឺរ៉ុបជាច្រើន។ គម្រូនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស បានទាក់ទាញចំណាប់អារម្មណ៍ថ្នាក់ដឹកនាំសាកលវិទ្យាល័យមកពីជុំវិញពិភពលោក ឱ្យមកទស្សនកិច្ចនៅសាកលវិទ្យាល័យនេះ ដើម្បីសិក្សាពីបទពិសោធន៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...