បញ្ញាសិប្បនិម្មិត (AI) និងស្វ័យប្រវត្តិកម្ម អាចក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហា នៅពេលពិភពលោកមានវិបត្តិ

ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្ដូរ ការបង្កើតថ្មី និងវិបត្តិ ដែលមិនធ្លាប់មានពីមុនមក ។ ផលប៉ះពាល់ផ្នែកនយោបាយ សេដ្ឋកិច្ច និងមនុស្សធម៌ បានឡើងជាបន្តបន្ទាប់នៅក្នុងព្រឹត្តិការណ៍សំខាន់ៗ ដូចជា វិបត្តិអ៊ុយក្រែន អ៊ីស្រាអែល-ហ្គាហ្សា ជំងឺរាតត្បាត និងការប្រែប្រួលអាកាសធាតុកាន់តែឆាប់រហ័ស។ ប្រសិនបើភាពអាសន្នទាំងនេះ កំពុងបង្ហាញពីអ្វីដែលនឹងកើតឡើង យើងត្រូវតែមានការត្រៀមខ្លួនយ៉ាងសកម្មសម្រាប់ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដែលនឹងស្មានមិនដល់នាពេលអនាគត។ ចំណុចនេះហើយ ជាកន្លែងដែលបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាអាចជួយបាន។

ការផ្លាស់ប្តូរលំហូរចំណាកស្រុក

ក្រុមអ្នកព្យាករណ៍ពីអនាគតជាច្រើន ព្រមានថា ប៉ុន្មានទសវត្សរ៍ចាប់ពីពេលនេះទៅ ឥទ្ធិពលនៃសង្គ្រាម, ការប្រែប្រួលអាកាសធាតុ និងលទ្ធផលនៃការប្រែប្រួលសេដ្ឋកិច្ចនឹងធំជាងបច្ចុប្បន្ន។ ការស្រាវជ្រាវដោយស្ថាប័ន Brookings បានព្យាករណ៍ថា តំបន់ចំនួនបី នឹងបង្កើតជនចំណាកស្រុកចំនួន ១៤៣លាននាក់បន្ថែមទៀត នៅឆ្នាំ២០៥០។ ការប្រែប្រួលអាកាសធាតុ នឹងជះឥទ្ធិពលដល់ជីវិតមនុស្សរាប់លាននាក់ និងបន្តជំរុញឱ្យមានរលកដ៏ធំនៃការធ្វើចំណាកស្រុក ព្រមទាំងបង្ករឱ្យមានបញ្ហាសកលជាច្រើន។

រលកនីមួយៗនឹងនាំមកនូវបញ្ហាប្រឈមសំខាន់ៗ ដែលនឹងមានឥទ្ធិពលដល់របៀបរស់នៅរបស់មនុស្សរាប់ពាន់លាននាក់។ អង្គការសង្គម, អង្គការមិនរកប្រាក់ចំណេញ និងរដ្ឋាភិបាល ត្រូវរៀបចំបង្កើនសមត្ថភាព និងលទ្ធភាព ដើម្បីជួយមនុស្សនៅគ្រប់ទីកន្លែង។

បញ្ញាសិប្បនិម្មិត (AI) និងស្វ័យប្រវត្តិកម្ម កំពុងក្លាយជាកត្តាសំខាន់ ក្នុងការស្រាវជ្រាវ និងព្យាករណ៍ អំពីវិបត្តិក្នុងថ្ងៃនេះ និងពេលអនាគត។ ខណៈនៅក្នុងវិស័យសាជីវកម្ម កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្ហាញទិដ្ឋភាពនៃការផលិត ផលិតផល និងដំណោះស្រាយ, វិស័យមិនរកប្រាក់ចំណេញ ក៏អាចប្រើបច្ចេកវិទ្យាដូចគ្នា ដើម្បីបំពេញតម្រូវការសេវាកម្ម ដែលកើនឡើងឥតឈប់ឈរ។

ជាក់ស្ដែង ការកើនឡើងកម្រិតទឹកសមុទ្រ ដោយសារបម្រែបម្រួលអាកាសធាតុ នឹងបណ្ដាលឱ្យមានគ្រោះមហន្តរាយផ្សេងទៀតនាពេលអនាគត រួមទាំងការគំរាមកំហែងដល់ទីក្រុង និងប្រទេសកោះមួយចំនួន, បញ្ហាអសន្តិសុខស្បៀងអាហារ និងការរំខានដល់ប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ។ តើពិភពលោក ត្រូវត្រៀមខ្លួនដូចម្ដេច ចំពោះជនភៀសខ្លួនដោយសារវិបត្តិអាកាសធាតុរាប់សិនលាននាក់ ដែលបានកើតឡើង ដោយសារការបាត់បង់ដីឆ្នេរ ដែលពួកគេធ្លាប់រស់នៅ?

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងព្យាករណ៍រួចហើយ អំពីការកើនឡើងនៃកម្រិតទឹកសមុទ្រ, ការបង្កើនប្រសិទ្ធភាពនៃប្រភពថាមពលដែលអាចកើតឡើងវិញ និងជំរុញការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយធម្មជាតិ។ ខាងក្រោមនេះគឺជាករណីសិក្សា កាលពីពេលថ្មីៗនេះ ដែលបង្ហាញពីសក្តានុពលរបស់វា៖

ការសង្គ្រោះមនុស្សធម៌ឆ្លាតវៃ

មនុស្សប្រមាណ ១៨លាននាក់ នៅក្នុងប្រទេសអ៊ុយក្រែនត្រូវការជំនួយមនុស្សសធម៌។ អង្គការមិនមែនរដ្ឋាភិបាល Step with Hope ជាអង្គការក្នុងស្រុក ដែលមានអ្នកស្ម័គ្រចិត្តរាប់រយនាក់នៅក្នុងមជ្ឈមណ្ឌលចំនួន ១៩ នៅទូទាំងភាគខាងកើតប្រទេសអ៊ុយក្រែន បានធានាថា ប្រជាជន ដែលផ្លាស់ទីលំនៅក្នុងស្រុក ដែលជាជនភៀសខ្លួនពីសង្គ្រាម គឺទទួលបានជំនួយ ដែលពួកគេកំពុងត្រូវការជាខ្លាំង។ មានពេលមួយ អំឡុងពេលចាប់ផ្ដើមសង្គ្រាម អ្នកស្ម័គ្រចិត្តក្នុងអង្គការនេះ បានឆ្លើយតបនឹងសំណើរតាមទូរស័ព្ទពីគ្រួសារប្រហែល ១,៦០០ គ្រួសារ ដើម្បីផ្ដល់ជំនួយជា អាហារ គ្រែ កន្លែងស្នាក់នៅ សម្ភារៈអនាម័យ និងជំនួយផ្នែកផ្លូវចិត្ត ខណៈពួកគេត្រូវធ្វើការកត់ត្រាដោយដៃ។

នៅពេលដែលសង្គ្រាមកាន់តែកើនឡើង ជនភៀសខ្លួនបានព្យាយាមស្វែងរកជំនួយតាមទូរស័ព្ទ ហើយទីភ្នាក់ងារមានសំណើរប្រហែល ១,៥០០ ដែលត្រូវការការត្រួតពិនិត្យជារៀងរាល់ថ្ងៃ។ រយៈពេល ៤ សប្ដាហ៍ក្រោយមក អង្គការ Step with Hope បានបង្កើតដំណោះស្រាយមួយ ដោយប្រើប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់ទីកន្លែង ដើម្បីសម្រាលបន្ទុកបុគ្គលិក កាត់បន្ថយពេលវេលាធ្វើការ ការបំពេញការងារដដែលៗ ដូចជាការប្រមូលព័ត៌មានដោយដៃ ការចុះឈ្មោះ និងធ្វើរបាយការណ៍។ ដំណោះស្រាយស្វ័យប្រវត្តិកម្ម បានឆ្លើយតបទៅនឹងការស្នើសុំ ៤០០ភាគរយ បន្ថែមទៀត។ បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម បានគាំទ្រដល់ Step with Hope ក្នុងអំឡុងពេលចាំបាច់ និងផ្ដល់ឱ្យពួកគេនូវកម្មវិធី ដែលអាចត្រៀមខ្លួនសម្រាប់អនាគត។

សន្សំសំចៃពេលវេលា

នៅពេលដែលចំនួនអ្នកជំងឺ COVID-19 បានកើនឡើងនៅមន្ទីរពេទ្យក្នុងចក្រភពអង់គ្លេស ការធានាការផ្គត់ផ្គង់អុកស៊ីសែនសម្រាប់ឧបករណ៍ដកដង្ហើមបានក្លាយជារឿងសំខាន់ខ្លាំង។ របៀបធ្វើការថ្មី ត្រូវបានបង្កើតឡើង ដោយតម្រូវឱ្យបុគ្គលិកសុខាភិបាល ត្រូវពិនិត្យមើលការផ្គត់ផ្គង់អុកស៊ីសែនរបស់មន្ទីរពេទ្យ ហើយត្រូវប្រមូល និងកត់ត្រាទិន្នន័យជារៀងរាល់ម៉ោង ជំនួសឱ្យប្រាំមួយម៉ោងម្ដង។ បុគ្គលិក ត្រូវធ្វើការលើស ដោយត្រូវមើលថែអ្នកជំងឺ ហើយត្រូវតាមដានទិន្នន័យជាប្រចាំ ដែលធ្វើឱ្យការងារកាន់តែតានតឹង។

ជាការឆ្លើយតប បុគ្គលិកផ្នែក IT របស់សេវាសុខភាពជាតិ (NHS) បានបង្កើតនូវ “Oxygen Bot” ដែលអាចផ្ដល់ព័ត៌មានទុកចិត្តបាន ១០០ភាគរយ និងធ្វើការបាន ២៤ម៉ោង ដែលធ្វើឱ្យសុវត្ថិភាពគ្លីនិក កាន់តែប្រសើរឡើង ហើយធ្វើឱ្យគ្លីនិកចំណេញពេលវេលារហូតដល់ ១៥០០ ម៉ោង ក្នុងមួយឆ្នាំ។

វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) បានឱ្យដឹងថា បញ្ញាសិប្បនិម្មិត (AI) និងស្វ័យប្រវត្តិកម្ម បានក្លាយជាកាតាលីករដ៏សកម្ម សម្រាប់ការផ្លាស់ប្ដូរជាវិជ្ជមានក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត។ ប៉ុន្តែត្រូវតែមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងជំរុញឱ្យមានការអភិវឌ្ឍបច្ចេកវិទ្យានេះប្រកបដោយក្រមសីលធម៌ និងបរិយាប័ន្ន ជាមួយនឹងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវប្រយោជន៍ជាអតិបរមាសម្រាប់មនុស្សជាតិ។ ជាមួយនឹងវិធីសាស្រ្តប្រើប្រាស់ត្រឹមត្រូវ បញ្ញាសិប្បនិម្មិត (AI) និងស្វ័យប្រវត្តិកម្ម អាចក្លាយជាកត្តាមិនអាចខ្វះបានសម្រាប់ភាពជោគជ័យរបស់មនុស្សក្នុងការដោះស្រាយវិបត្តិនាពេលអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2026

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...