AI និងអាជីព ៖ អ្នកជំនាញជំរុញឱ្យក្រុមហ៊ុន និងបុគ្គលិក ប្រើ AI ដើម្បីតាមទាន់និន្នាការបច្ចេកវិទ្យា

នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy ថ្មីៗនេះបានប្រកាសថា ក្រុមហ៊ុនរបស់លោកនឹងកាត់បន្ថយកម្លាំងពលកម្ម ដែលជាមនុស្ស និងជំនួសដោយការប្រើបច្ចេកវិទ្យា AI វិញ។ លោកក៏បានព្រមានផងដែរថា AI នឹងប៉ះពាល់ដល់ការងារ និងវិស័យជាច្រើន។

មិនមែនមានតែលោក Jassy ម្នាក់នោះទេ ដែលបានលើកឡើងបែបនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត ក៏បានចេញការព្រមានស្រដៀងគ្នានេះដែរ អំពីរបៀបដែល AI អាចនាំឱ្យមានការប្រែប្រួលកម្លាំងពលកម្មរបស់ពួកគេ។

កាលពីខែឧសភាពកន្លងទៅ នាយកប្រតិបត្តិ នៃក្រុមហ៊ុន AI startup Anthropic បានប្រាប់សារព័ត៌មានអាម៉េរិក Axios ដែលមានមូលដ្ឋាននៅ Arlington រដ្ឋ Virginia ថា AI អាចកាត់បន្ថយការងារក្នុងការិយាល័យពាក់​កណ្ដាល ក្នុងរយៈពេលចន្លោះពី ១ ទៅ ៥ឆ្នាំខាងមុខ។

កាសែត Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុនរដ្ឋរបស់អាម៉េរិកបានកាត់បន្ថយចំនួនបុគ្គលិករបស់ពួកគេ ក្នុងអត្រា ៣,៥ % ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។

ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន រួមទាំង Microsoft, Hewlett Packard និង Procter & Gamble បានប្រកាសពីការបញ្ឈប់បុគ្គលិករាប់ពាន់នាក់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ដោយឡែក ក្រុមហ៊ុនផ្ដល់សេវាកម្មលក់រាយ Shopify បាននិយាយថា សំណើរជ្រើសរើសបុគ្គលិកបន្ថែមក្នុងផ្នែកណាមួយ ត្រូវបញ្ជាក់ថា ការងារទាំងនោះ គឺ AI មិនអាចជំនួសបាន។

ស្របគ្នានេះដែរ Duolingo ដែលជាកម្មវិធីរៀនភាសាដ៏មានប្រជាប្រិយភាពមួយ មានគម្រោងជំនួសបុគ្គលិករបស់ខ្លួន ដោយ AI ជាបណ្ដើរៗផងដែរ។

ក្ដីកង្វល់ចំពោះការបាត់បង់ការងារ

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឈន៍ (OECD) បានប៉ានប្រមាណថា ការងារ ១/៤ នៅទូទាំងពិភពលោក មានហានិភ័យខ្ពស់ ដែលអាចនឹងជំនួសដោយស្វ័យប្រវត្តិកម្ម AI ។ ប៉ុន្តែ AI ក៏ត្រូវបានគេរំពឹងថា នឹងបង្កើតឱកាសការងារថ្មីៗ និងបង្កើនផលិតភាពការងារផងដែរ។

របាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក កាលពីដើមឆ្នាំនេះ បានព្យាករណ៍ថា ការវិវត្តន៍នៃបច្ចេកវិទ្យា នឹងផ្លាស់ប្ដូរការងារប្រហែល ៩២លានកន្លែងដែលមានស្រាប់នៅឆ្នាំ២០៣០ ខណៈដែលការប្រែប្រួល នៃបច្ចេកវិទ្យានេះ នឹងបង្កើតការងារថ្មីចំនួន ១៧០លានកន្លែង។ លើសពីនេះ ការងារនៅក្នុងប្រទេសអភិវឌ្ឍន៍ ទំនងជារងផលប៉ះពាល់ដោយ AI ជាងប្រទេសកំពុងអភិវឌ្ឍន៍។

ការសិក្សាមួយទៀត ដែលចេញផ្សាយដោយ មូនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីឆ្នាំមុន បានរកឃើញថា បច្ចេកវិទ្យាអាចមានឥទ្ធិពលលើការងារ ៦០% ក្នុងសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ ហើយពាក់កណ្ដាលនៃពួកគេនឹងរងឥទ្ធិពលអវិជ្ជមាន ខណៈពាក់កណ្ដាលទៀត នឹងរងឥទ្ធិពលវិជ្ជមាន។

របាយការណ៍នេះ សន្និដ្ឋានថា ប្រហែល ៤០% នៃការងារក្នុងទីផ្សារកំពុងរីកចម្រើន និង ២៦% នៃការងារនៅក្នុងប្រទេសចំណូលទាបកំពុងរងផលប៉ះពាល់។

តើអ្នកណា នឹងរងផលប៉ះពាល់ខ្លាំងជាងគេ?

បើផ្អែកតាមការវិវត្តន៍ នៃបច្ចេកវិទ្យានាពេលកន្លងមក ប្រវត្តិសាស្ត្របានបង្ហាញថា កម្មករដែលមានជំនាញទាប និងបុគ្គលិកដែលធ្វើការដោយប្រើកម្លាំង គឺងាយប្រឈមនឹងការជំនួសដោយបច្ចេកវិទ្យាជាងគេ ដោយភាគច្រើនជាកម្មករ ធ្វើការក្នុងរោងចក្រ ត្រូវបានជំនួសដោយមនុស្សរ៉ូបូត។

ទោះជាយ៉ាងណាក៏ដោយ ការទទួលយក AI យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ន ត្រូវបានគេរំពឹងថា នឹងប៉ះពាល់លើបុគ្គលិកការិយាល័យ ដែលទទួលបានការអប់រំខ្ពស់ ដោយមានការងារមួយចំនួន AI អាចធ្វើបានដូចគ្នា ឬស្រដៀងគ្នានឹងមនុស្សដែរ ហើយមានការងារមួយចំនួនទៀត AI អាចធ្វើបានល្អជាងមនុស្ស។

ការសិក្សាដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew នៅសហរដ្ឋអាមេរិក បានរកឃើញថា អាជីពដែលពាក់ព័ន្ធនឹងការប្រមូលព័ត៌មាន និងការវិភាគទិន្នន័យ ដូចជា អ្នកបង្កើតគេហទំព័រ គណនេយក្យករ និងអ្នកបញ្ចូលទិន្នន័យ នឹងប្រឈមនឹងហានិភ័យខ្ពស់ ដោយពួកគេ អាចនឹងត្រូវជំនួសដោយ AI ។

ការងារដែលពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មមនុស្សមួយចំនួន ក៏ពិបាកនឹងជំនួសដោយបច្ចេកវិទ្យាផងដែរ ដែលការងារទាំងនោះមានដូចជា កម្មករសំណង់ បុគ្គលិកផ្នែកថែទាំកុមារ និងអ្នកពន្លត់អគ្គីភ័យ ត្រូវបានអ្នកជំនាញរំពឹងថា គឺជាការងារ ដែលមានភាពធន់បំផុត។

ការសម្របខ្លួនទៅនឹងទិដ្ឋភាពបច្ចេកវិទ្យាដែលផ្លាស់ប្ដូរ

ដោយសារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅតែស្ថិតក្នុងដំណាក់កាលដំបូងរបស់វា ហេតុនេះផលប៉ះពាល់របស់វាទៅលើទីផ្សារការងារសកល នៅតែមានភាពមិនប្រាកដប្រជា។

ទន្ទឹមនឹងនេះ ប្រសិទ្ធភាពនៃឧបករណ៍ AI ជាច្រើន អាស្រ័យលើរបៀបដែលឧបករណ៍ទាំងនោះ ត្រូវបានរួមបញ្ចូលទៅក្នុងកន្លែងធ្វើការបានល្អ ព្រមទាំង ឆន្ទៈ និងសមត្ថភាពរបស់បុគ្គលិក ក្នុងការប្រើបច្ចេកវិទ្យាទាំងនោះ។

ប្រសិនបើបុគ្គលិកបដិសេធ ការប្រើប្រាស់បច្ចេកវិទ្យា AI ស្របពេលដែលពួកគេកំពុងបារម្ភថា បច្ចេកវិទ្យានេះ នឹងជំនួសការងាររបស់គេ នោះពួកគេនឹងមានបញ្ហាផលិតភាពការងារ ហើយពិបាកក្នុងការស្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗ។

អ្នកជំនាញផ្នែកទីផ្សារការងារ លោក Enzo Weber មកពីវិទ្យាស្ថានស្រាវជ្រាវបុគ្គលិក នៃទីក្រុង Nuremberg ប្រទេសអាល្លឺម៉ង់ បានជំរុញឱ្យក្រុមហ៊ុន និងបុគ្គលិក​ សម្របខ្លួនទៅនឹងទិដ្ឋភាពបច្ចេកវិទ្យា ដែលកំពុងផ្លាស់ប្ដូរ ហើយចាប់យកឱកាស ព្រោះសម្រាប់លោកយល់ថា បច្ចេកវិទ្យា AI គឺជាបច្ចេកវិទ្យាមួយ ដែលនឹងនាំឱ្យមានការផ្លាស់ប្ដូរយ៉ាងធំ។

លោកសង្កត់ធ្ងន់ថា បច្ចេកវិទ្យានេះ កំពុងបង្ហាញពីឱកាសជាច្រើន ប៉ុន្តែក្រុមហ៊ុន និងបុគ្គលិកត្រូវតែចាប់យក។ ការអភិវឌ្ឍសមត្ថភាពបន្ថែមទៀត និងការបណ្ដុះបណ្ដាលយ៉ាងសកម្មរបស់បុគ្គលិក គឺចាំបាច់ខ្លាំងណាស់។ សកម្មភាពនេះ មិនត្រឹមតែជាការធានាថា ខ្លួនកំពុងតាមទាន់និន្នាការបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីឈានជើងទៅមុខឱ្យបានឆ្ងាយតាមដែលអាចធ្វើបានផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...