វេទិកាសេដ្ឋកិច្ចពិភពលោក បង្ហាញវិធី ៣ ដែលរដ្ឋាភិបាលលើពិភពលោកអាចដោះស្រាយវិបត្តិជំនាញសកល

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញថា ទីផ្សារជំនាញសកលត្រូវបានរងប៉ះពាល់យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ នៅក្នុងប្រទេសជាច្រើន ព័ត៌មានមិនគ្រប់គ្រាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ធ្វើឱ្យបុគ្គល ក្រុមហ៊ុន និងរដ្ឋាភិបាលមិនមានលទ្ធភាពមើលឃើញ អ្វីដែលជាតម្រូវការរបស់យុវជន និងទីផ្សារការងារ ដើម្បីធ្វើការសម្រេចចិត្ត និងព្យាករណ៍បានត្រឹមត្រូវ អំពីជំនាញ និងតម្រូវការយុវជន ។ ការបរាជ័យក្នុងការសម្របសម្រួលក្នុងចំណោមអ្នកពាក់ព័ន្ធនៃប្រព័ន្ធអេកូឡូស៊ីនៃអាជីព បានបង្កើតបញ្ហាមួយដ៏ចម្បង គឺ បុគ្គលិកធ្វើការខុសជំនាញដែលខ្លួនបានសិក្សា, ជាក់ស្ដែង ស្ថាប័នអប់រំបណ្ដុះបណ្ដាលមនុស្សក្នុងជំនាញដែលមិនត្រូវនឹងតម្រូវការឧស្សាហកម្មបច្ចុប្បន្ន។ ភាពលំអៀង និងមិនស៊ីគ្នានាពេលនេះ បាននាំទៅរកការបាត់បង់អាទិភាព នៃការកសាងជំនាញ ហើយឥទ្ធិពលដែលមានភាពប្រទាក់ក្រឡាគ្នានេះ បង្កើតឱ្យមានការស្ទាក់ស្ទើរក្នុងចំណោមនិយោជកក្នុងការវិនិយោគលើការបណ្ដុះបណ្ដាលជំនាញ។

ដើម្បីយល់កាន់តែច្បាស់ពីបញ្ហាប្រឈមទាំងនេះ វេទិកាសេដ្ឋកិច្ចពិភពលោក បានស្រាវជ្រាវប្រព័ន្ធអេកូឡូស៊ីជំនាញចំនួន ៨០ ជាសកល, សកម្មភាពអន្តរាគមន៍ចំនួន ១០សំខាន់ៗរបស់រដ្ឋាភិបាល និងកិច្ចសម្ភាសន៍ជាមួយអ្នកជំនាញ។ ការស្រាវជ្រាវបានរកឃើញថា មូលហេតុនៃបញ្ហាប្រឈមទីផ្សារការងារ គឺការខ្វះការរៀបចំប្រព័ន្ធមួយ ដែលសមស្រប។ ខណៈអ្នកដែលអាចរៀបចំយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព គឺ មានតែរដ្ឋាភិបាលប្រទេសនីមួយៗប៉ុណ្ណោះ ហើយរដ្ឋាភិបាលចាំបាច់ត្រូវធ្វើសកម្មភាពភ្លាមៗ។ 

ការសិក្សារកឃើញថា ៥០ភាគរយ នៃកម្លាំងពលកម្មសកលចាំបាច់ត្រូវពង្រឹងជំនាញ ឬរៀនជំនាញថ្មី ដែលត្រូវទីផ្សារបច្ចុប្បន្ន។ នៅឆ្នាំ២០៣០ វេទិកាពិភពលោក បានព្យាករណ៍ថា តួលេខនឹងកើនឡើងដល់ ៩០ភាគរយ។ ខណៈការខកខានក្នុងការដោះស្រាយបញ្ហានេះ អាចបណ្ដាលឱ្យមានការខាតបង់ផលិតផលក្នុងស្រុក របស់ពិភពលោក រហូតដល់ ១៥ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៣០។

វេទិកាសេដ្ខកិច្ចពិភពលោក បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៣ សម្រាប់រដ្ឋាភិបាលលើសាកលលោក ក្នុងការដោះស្រាយបញ្ហាប្រឈមនៃទីផ្សារជំនាញ និងបង្កើតប្រព័ន្ធអេកូឡូស៊ីជំនាញ ឱ្យកាន់តែរីកចម្រើន ដែលយុទ្ធសាស្ត្រនោះមានដូចជា ១. បង្កើតវេទិកាបណ្ដុះបណ្ដាលជំនាញឌីជីថល ដែលមានលក្ខណៈបើកចំហ និងទូលំទូលាយ ដែលអនុញ្ញាតឱ្យប្រជាជនដែលចង់ពង្រឹង ឬរៀនជំនាញថ្មីអាចប្រើប្រាស់បាន, ២. លើកទឹកចិត្តឱ្យប្រជាជនចាប់ផ្ដើមស្រឡាញ់ការសិក្សា និងចង់វិនិយោគលើការសិក្សាពេញមួយជីវិត និង ៣. បង្កើតវគ្គបណ្ដុះបណ្ដាលជំនាញភាពជាបុគ្គលិកឆ្នើម និងសហគ្រិនភាព (ជំនាញទំនាក់ទំនង, ការយល់ដឹងពីខ្លួនឯង, ជំនាញឌីជីថល និងមានជំនាញច្បាស់លាស់ក្នុងវិស័យដែលខ្លួនធ្វើការ)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...