សិស្ស​អូស្ត្រាលី ១,៣លាននាក់ ខ្សោយ​គណិតវិទ្យា ខណៈ​អ្នកជំនាញ​ព្រមាន​ពី​ហានិភ័យ​សេដ្ឋកិច្ច

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សិស្សអូស្ត្រាលី​រាប់លាននាក់ កំពុង​មាន​បញ្ហា​ខ្សោយ​សមត្ថភាព​ផ្នែក​គណិតវិទ្យា ហើយ​អ្នកជំនាញ​ព្រមាន​ថា វាអាច​ធ្វើឱ្យ​ប្រទេសនេះ បាត់បង់​ផលិតភាព និង​ប៉ះពាល់​ដល់កំណើន​សេដ្ឋកិច្ច​រាប់ពាន់​លានដុល្លារ។

របាយការណ៍​ថ្មី​ពីវិទ្យាស្ថាន Grattan ដែលជាស្ថាប័ន​គិតគូរ​អំពីគោល​នយោបាយ​សាធារណៈ​របស់​ប្រទេសអូស្ត្រាលី បាន​រកឃើញ​ថា ១/៣ នៃ​សិស្សអូស្រ្តាលី ដែល​កំពុង​រៀន​ថ្នាក់ទី៣, ៥, ៧ និង៩ ប្រមាណ ១,៣លាននាក់ មិន​មានភាព​ស្ទាត់​ជំនាញ​ក្នុង​ការ​គិតលេខ នេះបើ​យោង​តាមកម្មវិធី​វាយតម្លៃ​ថ្នាក់ជាតិឆ្នាំ​២០២៤ អំពី​អក្ខរកម្ម និង​លេខ (NAPLAN)។

បញ្ហា​នេះ ស្ដែងឡើង​កាន់​តែច្បាស់ ប្រសិន​បើប្រៀប​ធៀប​ទិន្នន័យ​ជា​លក្ខណៈ​អន្តរជាតិ។ របាយការណ៍​បង្ហាញ​ថា មានតែ ១៣% នៃ​សិស្សថ្នាក់ទី៤ របស់​អូស្ដ្រាលី​ប៉ុណ្ណោះ ដែល​ទទួល​បាន​លទ្ធផល​ល្អ ក្នុង​ការសិក្សា​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​អន្តរជាតិ (TIMMS) បើ​ប្រៀបធៀប​ទៅនឹង ៤៩% ក្នុង​ប្រទេស​សិង្ហបុរី និង ២២% នៅ​ចក្រភព​អង់គ្លេស។

ស្ទើរតែ​ពាក់កណ្ដាល​នៃកុមារអាយុ ១៥ឆ្នាំ ក្នុង​ប្រទេស​អូស្ត្រាលី​មិនបាន​បំពេញ​លក្ខខណ្ឌ​តាមស្តង់ដារ គណិតវិទ្យា​ទៅ​ក្នុង​កម្មវិធី​២០២២ សម្រាប់​ការ​វាយតម្លៃ​សិស្ស​អន្តរជាតិ (PISA)។

បញ្ហា​សំខាន់​មួយ ដែល​កំណត់​ដោយ​អ្នកស្រាវជ្រាវ គឺ​កង្វះ​ទំនុកចិត្ត និង​ជំនាញ​ក្នុង​ចំណោម​គ្រូបង្រៀន។ ការស្ទង់​មតិ​លើអ្នក​អប់រំ និង​ថ្នាក់ដឹកនាំ​សាលា​ប្រហែល ២,០០០នាក់ បាន​បង្ហាញ​ថា ២១% នៃ​គ្រូបឋមសិក្សា​មានអារម្មណ៍​ថា មិនសូវ​ជឿជាក់​លើការ​បង្រៀន​គណិតវិទ្យានោះទេ បើធៀប​នឹងមុខវិជ្ជា​ផ្សេងទៀត។ អ្វីដែល​គួរ​ឱ្យព្រួយបារម្ភ​ជាងនេះ​ទៅទៀត គឺ​នាយក​សាលា​ចំនួន ៩៤% បាន​បង្ហាញថា គ្រូ​របស់ពួកគេ​ខ្វះទំនុកចិត្ត​ក្នុងការ​បង្រៀន​គណិតវិទ្យា សម្រាប់​កម្រិត​ថ្នាក់ទី៥ និងទី៦។

លោក Jordana Hunter នាយក​ផ្នែក​អប់រំ​ នៃវិទ្យាស្ថាន Grattan បាន​និយាយ​ថា អ្នក​បង្កើត​គោលនយោបាយ​ជាច្រើន​ជឿខុស​គ្នា​ថា គណិតវិទ្យា​កម្រិត​បឋមសិក្សា គឺជាការ​បង្រៀន​ការ​គណនា​ត្រង់ៗ​ធម្មតា។ លោក Hunter បាន​សង្កត់ធ្ងន់​ថា ការ​បង្រៀន​គណិតវិទ្យា​ឱ្យមាន​ប្រសិទ្ធភាព​គ្រប់កម្រិត សូម្បីតែ​កម្រិត​មត្តេយ្យ ក៏ទាមទារ​ជំនាញ​ឯកទេស​ដែរ។

វិទ្យាស្ថាន Grattan ក៏បាន​គូស​បញ្ជាក់ផង​ដែរ​ថា វិធីសាស្ត្រ​សាមញ្ញពេក​ក្នុងការ​បង្រៀន រួមទាំង ការពឹងផ្អែក​ខ្លាំង​លើហ្គេម និង​សកម្មភាព​គណិតវិទ្យា​ធម្មតា បរាជ័យ​ក្នុងការ​កសាងការ​យល់ដឹង អំពី​មូលដ្ឋាន​គ្រឹះ​គណិតវិទ្យា។ លទ្ធផល គឺកុមារ​ជាច្រើន​បាន​ចូលរៀន​ថ្នាក់​មធ្យមសិក្សា ដោយ​គ្មានជំនាញ​ចាំបាច់​ ដើម្បីសម្រេច​ភាព​ជោគជ័យ​ក្នុង​ជីវិត​របស់គេ។

ផលប៉ះពាល់​លើកម្លាំង​ពលកម្ម និង​សេដ្ឋកិច្ច​នាពេល​អនាគត​របស់​អូស្រ្តាលី គឺ​ធំធេង​ណាស់។ ជំនាញ​គណិតវិទ្យា​ខ្សោយ ជាហេតុផល​រួមចំណែក​ដល់អត្រា​នៃការ​បោះបង់​ការសិក្សា​ខ្ពស់ និង​ហានិភ័យ​គ្មានការងារ​ធ្វើនា​ពេល​អនាគត។ ប្រហែល ៧៥%​ នៃ​និយោជក​អូស្ត្រាលី​បានលើក​ឡើងពី​គណិតវិទ្យា និង​ការអាន នៅមាន​កម្រិត​នៅឡើយ​ក្នុង​ចំណោម​បុគ្គលិក​របស់​ខ្លួន ដែលនាំ​ឱ្យមាន​កំហុស​ញឹកញាប់ និង​ប៉ះពាល់​ដល់ផលិត​ភាព​ការងារ, នេះបើ​យោងតាម​របាយការណ៍​របស់ Financial Review ។

យោង​តាម Deloitte Access Economics បាន​បង្ហាញ​ថា ការ​ពង្រឹង​កម្រិត​មធ្យម​ត្រឹម ៥% លើ​ពិន្ទុ​គណិតវិទ្យា PISA របស់​អូស្ត្រាលី អាច​ជំរុញ GDP របស់​ប្រទេស​បាន​ប្រហែល ១៩ពាន់​លាន​ដុល្លារ។

អ្នកជំនាញ​កំពុង​ជំរុញ​​ឱ្យមាន​ការធ្វើ​កំណែទម្រង់​ជាបន្ទាន់។ កម្មវិធី​បង្រៀន​ប្រកប​ដោយ​ប្រសិទ្ធភាព ការរៀបចំ​គម្រោង​ជាប្រព័ន្ធ និង​ការបណ្ដុះបណ្ដាល​គ្រូឱ្យមាន​សមត្ថភាព​ល្អប្រសើរ​ជាងមុន អាច​ជួយកែ​សម្រួល​បញ្ហានេះ។ សាលារៀន​មួយ​ចំនួន កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ទាំងនេះរួច​ហើយ ដោយ​សង្ឃឹមថា​នឹងសម្រេច​ភាព​ជោគជ័យ​នាពេល​អនាគត នឹង​ធ្វើឱ្យ​ប្រសើរ​ឡើង​សមត្ថភាព​សិស្ស និង​សេដ្ឋកិច្ច​អូស្ត្រាលី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។