អ្នកជំនាញពន្យល់ថា ការបរិភោគជាតិស្ករច្រើន មិនមែនជាកត្តានាំឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទ១

ការបរិភោគស្ករច្រើន មិនមែនជាកត្តានាំឱ្យមានជំងឺទឹកនោមផ្អែមប្រភេទ១ឡើយ ប៉ុន្តែជំងឺនេះកើតឡើងដោយសារប្រព័ន្ធការពាររាងកាយ ទៅបំផ្លាញកោសិកា ប៊ែតតា នៅក្នុងលំពែង នាំឱ្យលំពែងបាត់បង់សមត្ថភាពផលិតអាំងស៊ុយលីន ដែលជាអរម៉ូនរក្សាតុល្យភាពជាតិស្ករក្នុងរាងកាយ។ នេះបើតាមអ្នកជំនាញសុខាភិបាល។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្នមូលហេតុ នាំឱ្យកើតមានជំងឺទឹកនោមផ្អែមប្រភេទទី១ អ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញពិតប្រាកដនៅឡើយទេ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រ ដែលសិក្សាទៅលើអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ រកឃើញកត្តាមួយចំនួន ដែលជាប់ព័ន្ធនឹងការនាំឱ្យមានជំងឺនេះ ដូចជា កុមារដែលបៅទឹកដោះគោ, កុមារដែលធ្លាប់កើតជំងឺផ្សេងៗដូចជា ពពួកវីរីស ដែលមាន ពពួកកុកសាគី ឬក៏ពពួកអង្គតេរ៉ូវ័ររីស ឬពពួកមួយទៀត ដែលគេស្គាល់ថា ស្អូច, គេសង្កេតឃើញថា ក្រោយមកបន្ទាប់ពីកុមារកើតជំងឺទាំងនេះ ពួកគេអាចកើតជំងឺទឹកនោមផ្អែមប្រភេទទី១ និងកត្តាមួយទៀត អាចពាក់ព័ន្ធនឹងហ្សែន ដែលមានឈ្មោះថា HLA ដែលកុមារទទួលបានពីម្ដាយឪពុក។ ប្រសិនបើកុមារ មានផ្ទុកហ្សែន HLA 342 នោះពួកគេ គឺងាយនឹងកើតជំងឺទឹកនោមផ្អែមប្រភេទទី១។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ។

តើជំងឺទឹកនោមផ្អែមប្រភេទ១ អាចកើតឡើងលើមនុស្សវ័យណាខ្លះ? 

អ្នកជំនាញខាងលើកឡើងថា ជំងឺទឹកនោមផ្អែមប្រភេទ១ ភាគច្រើនកើតលើកុមារ ប៉ុន្តែក្នុងអត្រាតិចតួចក៏អាចមានកើតលើមនុស្សពេញវ័យ ដែលមានអាយុក្រោម ៤០ឆ្នាំដែរ, ខណៈទារកដែលមានអាយុក្រោម ៦ខែក៏អាចកើតមានដែរ ប៉ុន្តែជាករណីកម្រ។ លោកសង្កត់ធ្ងន់ថា ជំងឺនេះភាគច្រើន កើតលើកូនក្មេងដែលមានអាយុ ពី៤ ទៅ ១៤ ឆ្នាំ ហើយករណីច្រើនបំផុតគឺ កុមារចន្លោះពី ១០ ទៅ១៤ឆ្នាំ។

ដំណើរវិវត្តន៍ និងរោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទ១

លោកវេជ្ជបណ្ឌិតពន្យល់ថា នៅពេលប្រព័ន្ធការពាររបស់យើង កម្ទេចកោសិកា ប៊ែតតា បានចាប់ពី ៨០ ទៅ ៩០ភាគរយ ធ្វើឱ្យអ្នកជំងឺទឹកនោមផ្អែម កើតចេញជារោគសញ្ញា ដូចតទៅនេះ ៖ ជាធម្មតា ថាមពលនៅក្នុងខ្លួនមនុស្សគ្រប់វ័យ ត្រូវការធាតុសំខាន់ ៣ ក្នុងនោះមាន ជាតិសាច់ (ប្រូតេអ៊ីន), ជាតិខ្លាញ់ (លីពីត) និងជាតិស្ករ (ក្លុយកូស) ដើម្បីរស់រានមានជីវិត និងមានភាពរឹងមាំ។ 

អាណាព្យាបាល និងកុមារកំពុងរងចាំ ដើម្បីទទួលបានការពិគ្រោះ និងព្យាបាលជំងឺ។

នៅពេលកុមារកើតជំងឺទឹកនោមផ្អែមប្រភេទទី១ ជាតិស្ករនៅក្នុងខ្លួនគេ នឹងកើនឡើងខ្ពស់ ប៉ុន្តែមិនអាចប្រើប្រាស់បានទេ ដោយសារអាំងស៊ុយលីនមិនមាន ព្រោះកោសិកា ប៊ែតតា ដែលជាអ្នកផលិតអាំងស៊ុយលីននោះខូចខាតទៅហើយ, ហេតុនេះ មិនអាចផលិតអរម៉ូននេះបានទេ ជាហេតុបណ្ដាល​ឱ្យជាតិស្ករជាប់គាំងនៅក្នុងឈាម ហើយមិនអាចទៅចិញ្ចឹមកោសិកា។ នៅពេលជាតិស្ករនៅក្នុងឈាមមិនអាចប្រើប្រាស់បាន ខណៈដែលរាងកាយកំពុងត្រូវការថាមពលចាំបាច់, វានឹងបម្លែងជាតិសាច់ (ប្រូតេអ៊ីន) និងជាតិខ្លាញ់ (លីពីត) ក្នុងរាងកាយ ដើម្បីប្រមូលថាមពល។ នៅពេលជាតិសាច់ (ប្រូតេអ៊ីន) និងជាតិខ្លាញ់ (លីពីត) បម្លែងចេញ គឺជាពេលដែលរាងកាយចេញរោគសញ្ញា, លោកវេជ្ជបណ្ឌិតសង្កេតធ្ងន់ថា នៅពេលដែលជាតិស្ករឡើងខ្ពស់កាន់តែខ្លាំង ធ្វើឱ្យកុមារស្លេកកាន់តែខ្លាំង, ពេលនោះឯង ដែលកុមារនោមច្រើន ហើយនៅពេលបម្លែងជាតិសាច់ និងខ្លាញ់កាន់តែខ្លាំង វាធ្វើឱ្យកុមារបាត់បង់ជាតិសាច់ពីក្នុងខ្លួន នាំឱ្យពួកគេស្គម និងឃ្លានខ្លាំង។

ការចុះស្គម ផឹកទឹកច្រើន នោមច្រើន ញ៉ាំច្រើន, ៤ រោគសញ្ញានេះ ជាសញ្ញាសំខាន់បំផុត សម្រាប់ជំងឺទឹកនោមផ្អែមប្រភេទ១ បន្ទាប់ពីចុះស្គមហើយ នៅមានរោគសញ្ញារួមផ្សំទៀត ដូចជា អស់កម្លាំង ឬអាចឈានដល់សន្លប់បាត់ស្មារតី, ក្នុងករណីដែលអាណាព្យាបាល មិននាំមកព្យាបាលឱ្យទាន់ពេលវេលា កុមារ នឹងឈានទៅរកសេចក្ដីស្លាប់…

សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប

ជំងឺទឹកនោមផ្អែមជាជំងឺដែលត្រូវព្យាបាលមួយជីវិត

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឃុន លាង​ឈុន បញ្ជាក់ថា កាលណាយើងរកឃើញថាកុមារ មានជំងឺទឹកនោមផ្អែមប្រភេទទី១ហើយ កុមារនោះត្រូវការព្យាបាលមួយជីវិត ហើយព្យាបាល ដោយថ្នាំ អាំងស៊ុយលីនតែមួយមុខគត់។ នៅពេលដែលកុមារ ចាក់ថ្នាំអាំងស៊ុយលីនបានត្រឹមត្រូវ, មានរបបអាហារទៀងទាត់, ត្រួតពិនិត្យជាតិស្ករបានត្រឹមត្រូវ កុមារមានជំងឺទឹកនោមផ្អែមប្រភេទ១ទាំងអស់ នឹងរស់រានមានជីវិត ដូចកុមារទូទៅ មានគុណភាពជីវិតដូចអ្នកធម្មតាដែរ រាប់ទាំងការសិក្សា និងការធ្វើសកម្មភាពរស់នៅប្រចាំថ្ងៃ។ 

គួរជម្រាបជូនថា បើយោងតាមរបាយការណ៍ អង្គការសុខភាពពិភពលោកឆ្នាំ២០១៧ បង្ហាញថា មានមនុស្ស៩លាននាក់ទូទាំងពិភពលោកកំពុងកើតជំងឺទឹកនោមផ្អែមប្រភេទ១។ ខណៈរយៈពេល​១០ឆ្នាំចុងក្រោយនេះ កុមារ​កម្ពុជាជិត៧០០នាក់ បានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដោយ​មានការកើនឡើងក្នុងមួយឆ្នាំ២០ករណី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...