មហោស្រព​បច្ចេកវិទ្យា​មេគង្គលើកទី៣ ឆ្នាំ២០២៥ ក្រោម​ប្រធានបទ “ការ​រចនាអនាគត​សម្រាប់យុវជនជំនាន់ក្រោយ”

នៅ​ចុងសប្តាហ៍នេះ ពោល​គឺ​នៅ​ថ្ងៃទី១៩ និង​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២៥ មហោស្រព​បច្ចេកវិទ្យា​មេគង្គ​លើកទី៣ នឹង​ប្រព្រឹត្តធ្វើ​ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច នៅ Factory Phnom Penh ក្រោម​ប្រធាន​បទ “ការ​រចនា​អនាគត​សម្រាប់​យុវជន​ជំនាន់ក្រោយ” ដើម្បី​ជួយ​ជា​គន្លឹះ​ដល់យុវជនក្នុង​ការ​រៀបចំ​អនាគត​របស់ពួកគេ នាយុគ្គសម័យ​បច្ចេកវិទ្យា​ឌីជីថល។

ក្នុងមហោស្រព​នោះ វាគ្មិន​ជំនាញ​ដែល​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ នឹងមក​បក​ស្រាយ​អំពីចំណេះ ជំនាញ បទពិសោធន៍​នៅ​ក្នុង​វិស័យ​របស់ខ្លួន​ទាក់ទិន​នឹង​បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ដែល​មាន​ប្រធាន​បទ​ផ្តោត​លើ​បរិវត្តកម្មឌីជីថល​លើ វិស័យ​អប់រំ ការផ្សព្វផ្សាយ ការ​ផលិតមាតិកា កីឡាអេឡិចត្រូនិក និង​សហគ្រិនភាព វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការ​សរសេរកូដ ការ​សរសេរ​កម្មវិធី​ បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាដ្រូន នវានុវត្តន៍​បរិស្ថាន​ជាដើម។ ជាមួយ​គ្នា ក៏​មានកិច្ច​ពិភាក្សា​ដោយ​មានការ​ចូលរួម​ដោយ​តំណាង​ក្រសួង និង​ដៃគូ​សហការ​រួមមាន ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍។

បន្ថែមពីនេះ នៅ​ក្នុង​អំឡុង​ពេលពីរថ្ងៃពេញ មហោស្រព​ក៏​មានព្រឹត្តិការណ៍ជាច្រើន​ទៀត ដូចជា ​ការ​តាំង​បង្ហាញ​នូវ​មនុស្ស​យន្ត បច្ចេកវិទ្យា​នវានុវត្តន៍ ដែល​ជាផលិតផល និង​សេវាកម្ម​របស់កូន​ខ្មែរ ​​​ពោរពេញ​ទៅ​ដោយភាព​ច្នៃប្រឌិត និង​របកគំហើញថ្មីៗ, ​​​ការ​ប្រកួត​គម្រោង​យុវជន​បច្ចេកវិទ្យា​នវានុវត្តន៍​ចតុមុខ ដែល​សិស្សានុសិស្ស​អាច​ប្រកួត​ប្រជែងស្នាដៃ​បច្ចេកវិទ្យាឌីជីថល និង​ស្នាដៃ​នវានុវត្តន៍​របស់ខ្លួន ដើម្បី​ទទួលបាន​ជ័យលាភី​រង្វាន់ ២ពាន់ដុល្លារ ព្រមជាមួយ​វេទិកាសន្ទនាប្រតិបត្តិ ដែលជា​វេទិកា Networking ដើម្បីភ្ជាប់ទំនាក់ទំនង​រវាង​យុវជន​ដែលមាន​គម្រោង​ស្នាដៃ​បង្កើតថ្មី និង​អ្នក​វិនិយោគ​គិន ធុរជន ដើម្បី​ទទួលបាន​បទពិសោធន៍​ថ្មីៗ។

ក្រៅពីនោះ ​អ្នកទស្សនា​ក៏​អាច​ធ្វើ​ដំណើរ​ទៅ​តាមទីតាំង​អាហារផ្សេងៗ រួមជាមួយ​ការ​រាំលេង​សប្បាយ​ជាមួយ​ការ​ប្រគុំ​តន្រ្តី​របស់សិល្បៈ​ករ​ដែលមាន​ទេព​កោសល្យ​ផងដែរ។

ដូច្នេះ ប្រសិន​បើ​អ្នក​កំពុង​តែឆ្ងល់ថា តើយុវជន​ជំនាន់ក្រោយ​គួរ​រៀបចំ​រចនា​អនាគត​ដូចម្តេច​ខ្លះ​នាយុគ្គសម័យ​បច្ចេកវិទ្យាឌីជីថល នាពេលបច្ចុប្បន្ន និង​អនាគត សូម​កុំភ្លេច​ចូលរួម​មហោស្រព​បច្ចេកវិទ្យា​មេគង្គ នៅថ្ងៃសៅរ៍ អាទិត្យ ចុងសប្តាហ៍​នេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *