ភ្នំពេញ – ការវិនិយោគដើម្បីអភិវឌ្ឍកុមារតូច ជាលទ្ធភាពកសាងមូលដ្ឋានគ្រឹះសម្រាប់ការរៀនសូត្រពេញមួយជីវិតរបស់ពួកគេ ដោយគិតទាំងសុខភាពផ្លូវកាយ និងសុភាពផ្លូវចិត្ត ។ ទន្ទឹមគ្នានេះ អាណាព្យាបាលគ្រប់រូបគួរបង្រៀនកុមារឱ្យមានចំណេះដឹងសង្កេត ការបញ្ចេញមតិយោបល់ និងវាយតម្លៃអ្វីមួយឈរលើមូលដ្ឋានត្រឹមត្រូវតាំងពីនៅវ័យក្មេង ដើម្បីឱ្យពួកគេក្លាយមនុស្សមានស្មារតីសាមគ្គី និងអភិវឌ្ឍន៍ជានិច្ច ។ នេះបើតាមឯកសារទស្សនាទានស្ដីពីការអប់រំកុមារតូចក្នុងបរិបទកំណែទម្រង់វិស័យអប់រំ ដែលបានបង្ហាញនៅក្នុងសន្និបាតអប់រំ ឆ្នាំ២០២២ ។

១. វិនិយោគពេលវេលាបង្កើនគុណភាពអត្តចរិត ៖ ការអន្តរាគមន៍កុមារក្នុងវ័យដំបូងសំខាន់សម្រាប់អភិវឌ្ឍន៍ជំនាញ និងបញ្ញាឱ្យរីកចម្រើន ។ អ្នកសិក្សាស្រាវជ្រាវបានរកឃើញថា ការបង្រៀនកុមារឱ្យចេះលត់ដំខ្លួនឯង បង្រៀនកុមារឱ្យចេះតស៊ូ បង្រៀនឱ្យកុមារមានភាពជឿជាក់ និងចរិតលក្ខណៈផ្ទាល់ខ្លួន កុមារនឹងអាចក្លាយជាមនុស្សភាពជាអ្នកដឹកនាំ ។ ត្រង់នេះបានបង្ហាញថា មានភាពឆ្លាតផ្នែកបញ្ញា (IQ) ខ្ពស់តែមួយមុខ ប្រហែលជាមិនទទួលបានជោគជ័យក្នុងជីវិតទេ ប្រសិនបើពួកគេមិនមានចរិតលក្ខណៈល្អ គ្មានភាពអំណត់ និងគ្មានការតស៊ូព្យាយាម ។
២. វិនិយោគលើការអប់រំកុមារត្រូវតាមស្ថានការណ៍វ័យ ៖ ការស្រាវជ្រាវបានបង្ហាញថា វ័យជាទារក និងវ័យចូលរៀនមត្តេយ្យសិក្សា គឺជាកត្តាកំណត់ជោគជ័យ ឬបរាជ័យនៅក្នុងសាលារៀន ។ ដូច្នេះម្តាយឪពុកត្រូវផ្លាស់ប្តូរផ្នត់គំនិតមកវិនិយោគលើកូនតូចឱ្យទាន់ពេលវេលា មិនត្រូវសន្សំប្រាក់ទុកដើម្បីវិនិយោគលើតែការអប់រំនៅកម្រិតមធ្យមសិក្សា និងឧត្តមសិក្សាឡើយ ។

៣. ផ្តល់ឱកាសអប់រំទាន់ពេលវេលាសម្រាប់កុមារតូច ៖ ស្ថាបនាមូលដ្ឋានគ្រឹះសម្រាប់កុមារតូចកាន់តែរឹងមាំ តាមរយៈការផ្តល់ឱកាសឱ្យកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៦ឆ្នាំ ទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌និងបរិយាបន្ន ជួយឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរៀនថ្នាក់បឋមសិក្សាឱ្យបានត្រឹមត្រូវតាមអាយុ ។ ការផ្តល់ឱកាសអប់រំទាន់ពេលវេលាសម្រាប់កុមារតូច អាចជួយកាត់បន្ថយអត្រាត្រួតថ្នាក់ អត្រាបោះបង់ការសិក្សា ជួយដល់ការលើកកម្ពស់លទ្ធផលសិក្សាសិស្សគ្រប់ភូមិសិក្សា និងជាមូលដ្ឋាននៃការសិក្សាពេញមួយជីវិត ។

៤. កុមារតូចក្លាយជាយុវជនមានគុណភាពនាពេលអនាគត ៖ ការអប់រំកុមារតូច ជាកត្តាបង្កើនចំនួនយុវជន និងមនុស្សពេញវ័យដែលមានចំណេះដឹងផ្នែកអក្ខរកម្មផ្នែកលេខនព្វន្ត អក្សរ និងជំនាញទន់ រួមជាមួយជំនាញបច្ចេកទេស ជំនាញវិជ្ចាជីវៈ ដើម្បីទទួលបានការងារ និងសហគ្រិនភាព ឆ្លើយតបទៅនឹងគោលដៅការអប់រំ២០៣០ ។ យុវជនមានគុណភាពបង្កើតឱ្យមានធនធានមនុស្សមានគុណភាព ដែលរួមចំណែកដល់ផលិកម្ម ឬការវិនិយោគសម្រាប់ចក្ខុវិស័យអភិវឌ្ឍកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ និង២០៥០ ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ក្រសួងប្រៃសណីយ៍ ប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ២៥កន្លែង លើជំនាញ «វិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច» នៅសាកលវិទ្យាល័យ AUPP
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2026
ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍមូលធនមនុស្សក្នុងយុគសម័យថ្មី និងក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2023
សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2025
កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាសពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/03/2023
ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...




































































