បង្រៀនចំណេះដឹងអំពើហិង្សាអាចជួយឱ្យកុមារចេះការពារខ្លួន និងហ៊ានស្វែងរកជំនួយ

ភ្នំពេញ – អ្នកជំនាញផ្នែកកុមារតូចយល់ឃើញថ វិធីសាស្រ្តដើម្បីជួយកុមារឱ្យរួចផុតពីអំពើហិង្សារាល់គ្រប់ទម្រង់ ម្តាយឪពុកឬអាណាព្យាបាលចាំបាច់ត្រូវបង្ហាត់បង្ហាញអំពីប្រភេទនៃអំពើហិង្សាទៅកាន់កុមារ ។ ការសិក្សាស្វែងយល់ពីចំណេះដឹងផ្នែកហិង្សាមិនត្រឹមតែជួយសម្រួលដល់ការរស់នៅរបស់កុមារឱ្យកាន់តែល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលល្អទៅកាន់សង្គមជាតិទៀតផង ។  

អ្នកស្រី ឈួន ស្រីមុំ ប្រធានគម្រោងនៃអង្គការជំហ៊ានដំបូងកម្ពុជា ប្រចាំខេត្តសៀមរាប បាននិយាយក្នុងកម្មវិធីបញ្ឈប់ប់អំពើហិង្សាលើកុមារ រៀបចំដោយអង្គការ Plan International Cambodia ថា ប្រសិនបើកុមារ ឬក្មេងស្រីមិនបានដឹងពីប្រភេទនៃអំពើហិង្សា នោះពួកគេពិបាកក្នុងការការពារខ្លួនឯងអំពីស្ថានភាពទាំងនោះ ។ ក្នុងករណីខ្លះកុមារបែរជាបន្ទោសខ្លួនឯងជំនួសឱ្យការស្វែងរកជំនួយទៅវិញទាំង​ ខណៈ​ពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពហិង្សា ។ 

“បើកុមារ ឬក្មេងស្រីបានដឹង នោះពួកគេនឹងចេះកត់សម្គាល់ទៅលើសកម្មភាពនានានៃការរំលោភបំពានបៀតបៀន ហើយថែមទាំងមានទំនុកចិត្តក្នុងការស្វែងរកជំនួយ ឬរាយការណ៍ និងមានសម្ថភាពចូលរួមលុបបំបាត់អំពើហិង្សាទាំងឡាយ”

អ្នកស្រី ឈួន ស្រីមុំ ប្រធានគម្រោងនៃអង្គការជំហ៊ានដំបូងកម្ពុជា

ចំណែកអ្នកស្រី ធន ស្រីពៅ ប្រធានផ្នែកពិគ្រោះយោបល់ នៃអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា យល់ឃើញថា ឪពុកម្តាយជាតួអង្គសំខាន់ និងមានឥទ្ធិពលក្នុងការចូលរួមការពារកូនៗរបស់ពួកគេឱ្យចេះការពារខ្លួនពីអំពើហិង្សា ។ លោកស្រីនិយាយសង្គត់ធ្ងន់ថា កុមារនៅជាមួយឪពុកម្តាយ ឬអាណាព្យាបាលមានរយៈពេលច្រើនជាងនៅជាមួយមនុស្សផ្សេងទៀត ព្រោះកុមារចំណាយពេលត្រឹមតែ៤ ទៅ ៨ម៉ោងប៉ុណ្ណោះនៅឯខាងក្រៅផ្ទះ ក្រៅតែពីនោះគឺចំណាយពេលនៅជាមួយគ្រួសារទាំងអស់ ។

អ្នកស្រីបន្តលើកទឹកចិត្តទៅកាន់ឪពុកម្តាយដែលមានកូនប្រុសគួរតែឧស្សាហ៍រំឮក និងបង្រៀនឱ្យពួកគាត់មានការគោរព ការឱ្យតម្លៃ ផ្តល់ស្រឡាញ់ទៅកាន់មនុស្សស្រីដទៃឱ្យដូចជាមាជិកគ្រួសារខ្លួន ហើយជៀសវាងការប្រើប្រាស់នៅអំពើហិង្សា ឬទង្វើអសីលធម៌ផេ្សងៗ ។ មួយវិញទៀត បើសិនឪពុកអ្នកម្តាយដែលមានកូនស្រី គួរបង្រៀនពួកគាត់ឱ្យចេះការពារខ្លួន ឬគេចចេញពីអំពើហិង្សាទាំងនៅក្នុងផ្ទះ ឬក៏នៅទីសាធារណៈ ។

“ប្រសិនបើក្នុងករណីអាណាព្យាបាលចង់ឱ្យអ្នកពាក់ព័ន្ធ ដូចជា អាជ្ញាធរមានសមត្ថកិច្ចចូលរួមកិច្ចការពារកុមារ ឬកិច្ចការពារកូនក្នុងនាមខ្លួនជាឪពុកម្តាយ ឬអាណាព្យាបាលត្រូវចូលរួមសហការណ៍ឱ្យបានសកម្មជាមួយមន្រ្តីពាក់ព័ន្ធទាំងឡាយ ទើបអាចការពារកុមារបានប្រកបដោយប្រសិទ្ធភាព”

អ្នកស្រី ធន ស្រីពៅ ប្រធានផ្នែកពិគ្រោះយោបល់ នៃអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា

តាមការស្រាវជ្រាវអំពើហិង្សាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ ។ ក្រៅពីការប៉ះពាល់រយៈពេលខ្លី ដូចជា របួសរាងកាយ និងការប៉ះទង្គិចផ្លូវចិត្ត ការទទួលរងអំពើហិង្សានៅវ័យកុមារ អាចនាំឲ្យមានបញ្ហាផ្លូវចិត្ត និងបញ្ហាឥរិយាបថក្នុងវ័យជំទង់ និងពេលពេញវ័យ។ បើតាមការបញ្ជាក់របស់អង្គការយូនីសេហ្វ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...