គោលការណ៍៥ ចំណុចដែលឪពុកម្ដាយគួរដឹងពីរបៀបចិញ្ចឹមកូនបែបវិជ្ជមាន

ភ្នំពេញ៖ ស្វែងយល់ពីរបៀបចិញ្ចឹមកូនសំខាន់ខ្លាំងណាស់សម្រាប់ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំកូន ដើម្បីវិភាគនិងឆ្លុះបញ្ចាំងរាល់ទង្វើ ឬសកម្មភាពចិញ្ចឹមកូ​ន។ ការជ្រើសរើសរបៀបចិញ្ចឹមកូនប្រកបដោយគុណភាព និងមានប្រសិទ្ធភាព អាចជួយពង្រឹងទំនាក់ទំនងរវាងឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំជាមួយនឹងកូន ឬកុមារ និងសមាជិកដទៃទៀតនៅក្នុងគ្រួសារកាន់តែប្រសើរឡើង ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកកាត់បន្ថយ ឬបញ្ឃប់អំពើហិង្សា និងការមិនអើពើនៅក្នុងគ្រួសារ។ ផ្អែកតាមឯកសារស្តីពីការចិញ្ចឹមកូនរបស់ក្រសួងកិច្ចការនារី ខាងក្រោមនេះជាគោលការណ៍ ៥ចំណុចឪពុកម្ដាយគួរដឹងពីរបៀបចិញ្ចឹមកូនបែបវិជ្ជមាន។

១. ភាពអហិង្សា ៖ ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំកូន មិនគួរប្រើទម្រង់ណាមួយនៃអំពើហិង្សាលើកូន ឬកុមារ រួមមានអំពើហិង្សា ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងការមិនអើពើលើកុមារ។ គួរប្រកាន់ខ្ជាប់ឥរិយាបថអហិង្សា ដោយប្រើពាក្យពេចន៍ល្អៗទៅកាន់កូននៅពេលពួកគេមានកំហុស។ ណែនាំកូនដោយអហិង្សា ជាវិធីសាស្ត្រល្អបំផុតដែលម្តាយឪពុកសម័យទំនើបគួរប្រកាន់ខ្ជាប់។

២. ផ្តោតទៅលើដំណោះស្រាយ ៖  ស្ដាប់ បង្ហាញហេតុផល ពិភាក្សា និងការស្វែងរកវិធី ឬរបៀបណាមួយ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីតាមបែបវិជ្ជមានដែលផ្តល់តម្លៃដល់ការចូលរួម យល់ព្រម និងការចរចារគ្នា។

៣​. ការគោរព៖ នៅក្នុងគ្រួសារ សមាជិកគ្រួសារ គួរប្រើប្រាស់ឥរិយាបថទន់ភ្លន់ កាយវិការ និងពាក្យសម្តីដែលសម្តែងពីចេតនាគោរពគ្នាដល់កូន ផ្តល់តម្លៃឱ្យស្មើៗគ្នាក្នុងភាពជាមនុស្ស ដោយគ្មានការរើសអើង និងវិនិច្ឆ័យដោយហេតុផលត្រឹមត្រូវ។

៤. ផ្ដោតលើតំណាក់កាលលូតលាស់ និងអភិវឌ្ឍន៍កុមារ៖ កុមារា កុមារី ឬកុមារដែលពិការភាព គ្រប់កុមារទាំងអស់ មានការលូតលាស់និងអភិវឌ្ឍន៍ផ្សេងៗគ្នា ទៅតាមកម្រិតអាយុរបស់ពួកគេ ដូចជាការលូតលាស់​និងអភិវឌ្ឍន៍ផ្នែករាងកាយ សតិបញ្ហា ស្មារតី ចរិតលក្ខណៈ ការគិត និងអារម្មណ៍។ ដូច្នេះការបំពេញទៅនឹងតម្រូវការរបស់ពួកគេ គឺមានភាពខុសគ្នា។

៥. ផ្អែកលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារ៖ សិទ្ធិកុមារ​ គឺជាអ្វីៗដែលកុមារមាន និងអ្វីដែលមនុស្សទទួលខុសត្រូវលើកុមារ។ ពួកគេត្រូវធានាថា កុមារមានសុវត្ថិភាព សុខភាពល្អ សប្បាយរីករាយ ទទួលការអប់រំ និងនិយាយអ្វីដែលមានសារៈសំខាន់សម្រាប់ពួកគេ។ កុមារទាំងអស់រួមទាំងកុមារដែលមានពិការភាពទទួលបានសិទ្ធិទាំងនេះ មិនថាពួកគេជានរណា មានពណ៌សម្បុរអ្វី ភាសាអ្វី សាសនាអ្វី ក្មេងប្រុស ឬក្មេងស្រី អ្នកក្រ ឬអ្នកមានឡើយ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យូនីសេហ្វ និងមូលនិធិ ខេ អឹម អេច ចាប់ដៃគូគ្នាដើម្បីពង្រីកការអប់រំកុមារតូចនៅកម្ពុជា

យូនីសេហ្វប្រចាំកម្ពុជា និងមូលនិធិ កាំង ម៉េងហ៊ុយ (មូលនិធិ ខេ អឹម អេច) ដែលជាមូលនិធិដើម្បីផលវិជ្ជមានក្នុងសហគមន៍របស់ ក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំសិស្សនិស្សិតកុំពឹងផ្អែកទាំងស្រុងលើ AI, ការប្រើប្រាស់ AI ត្រូវមានព្រំដែនឱ្យច្បាស់

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ក្រុមសិស្សមកពីវិទ្យាល័យសុខអានទន្លេបាទី ដណ្តើម​បាន​ជ័យលាភីលេខ១ ក្នុងការប្រកួតផលិតវីដេអូអប់រំខ្លីស្ដីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង

ក្រុមសិស្សមកពីវិទ្យាល័យ សុខ អាន ទន្លេបាទី ខេត្តតាកែវ បានឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង «ផលិតវីដេអូអប់រំខ្លីស្តីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យូនីសេហ្វ ៖ ៩០% នៃសាលារៀនកម្ពុជាមានសេវាទឹកស្អាតបរិភោគនៅកម្រិតមូលដ្ឋាន

របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន
ចំណេះជីវិត, ព្រឹត្តិការណ៍

តិចនិកថែសុខភាពក្នុងវ័យ ៣០ ឆ្នាំ ដើម្បីកុំឱ្យស្ដាយក្រោយពេលដល់អាយុ ៧០ឆ្នាំ

លោកវេជ្ជបណ្ឌិត Eric Verdin អ្នកជំនាញស្រាវជ្រាវពីភាពចាស់នៅសហរដ្ឋអាមេរិក បានលើកឡើងថា មនុស្សយើងពិតជាអាចរស់នៅរឹងមាំរហូតដល់អាយុ ៩០
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

OCIC និង WCCI សហការបង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យាអាកាសចរណ៍ដំបូងបង្អស់នៅកម្ពុជា

ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជា-អាមេរិក បន្តជំរុញឱកាសសិក្សា និងអភិវឌ្ឍជំនាញយុវជននៅសហរដ្ឋអាមេរិក

កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជាជំរុញការកាត់បន្ថយសំណល់ និងការពារបរិស្ថាន ដើម្បីពង្រឹងភាពស្អាត និងភាពបៃតង

ក្រសួងបរិស្ថានកំពុងជំរុញការកាត់បន្ថយសំណល់តាំងពីប្រភព ការញែក និងកែច្នៃសំណល់ ការទប់ស្កាត់ការបំពុល និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាមនុស្សចាស់! សម្តេចធិបតីអំពាវនាវដល់គ្រប់គ្រួសារ បន្តពង្រឹងសីលធម៌ អប់រំកូនចៅឱ្យ​ចេះគោរពមាតាបិតា ជីដូនជីតា និង​ព្រឹទ្ធាចារ្យ

តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon