ភ្នំពេញ៖ តាមការគ្រោងទុករបស់ក្រសួងអប់រំ យុវជន និងកីឡា ទិវាជាតិអំណានលើកទី6 ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃព្រហស្បត្តិ៍ ទី11 ខែមីនានេះ ក្រោមប្រធានបទ “អំណានក្នុងបរិបទកូវីដ-19”។ ទិវាអំណានឆ្នាំនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ (កម្មវិធី Zoom)ក្នុងបរិបទចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ស្របតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។ កម្មវិធីនីមួយៗក្នុងទិវាជាតិអំណាននឹងផ្សាយផ្ទាល់តាមគេហទំព័រ Facebook ផ្លូវការរបស់ក្រសួងរំ (MoEYS Cambodia)។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការរៀបចំទិវាជាតិអំណានក្នុងស្ថានភាពកូវីដ-19 ក្នុងន័យពង្រឹងគុណភាពអប់រំ បណ្ដុះទម្លាប់អាន លើកកម្ពស់ការតែងនិពន្ធ និងការសូត្រកំណាព្យជាដើម។ បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ថា ទិវាជាតិអំណានផ្ដល់ឱកាសដល់យុវជនបញ្ចេញទេពកោសល្យ ឬស្នាដៃរបស់ខ្លួនដើម្បីបង្ហាញពីសមត្ថភាពសិក្សាស្រាវជ្រាវ ក៏ដូចជាចូលរួមអបអរសាទរទិវាជាតិអំណានកុំឱ្យបាត់បង់ទោះបីស្ថិតក្នុងការរីករាលនៃជម្ងឺកូវីដ-19 ក៏ដោយ។
ទិវាជាតិអំណាននឹងលើកយកប្រធានបទចំនួនបីមកពិភាក្សា រួមមាន អំណាននិងយុវជន, អំណាននិងជីវិត, អំណាននិងកុមារ ដែលវាគ្មិនត្រូវបានជ្រើសរើសពីក្រុមអ្នកនិពន្ធ អ្នកចូលចិត្តអាន អ្នកជោគជ័យលើការអាន អ្នកជំនាញអប់រំកុមារ និងមាតាបិតាសិស្ស។ ក្នុងនោះក៏មានបាឋកថាស្រាវជ្រាវស្តីពី “អក្សរសិល្ប៍ និងភាសាខ្មែរសម័យកណ្តាល តាមរយៈសិលាចារឹកនគរវត្ត” ការបកស្រាយប្រធានបទ “តម្លៃអក្សរសិល្ប៍នៃរឿងរាមកេរ្តិ៍ក្នុងសង្គមខ្មែរ” បទបង្ហាញស្តីពី “ស្ថានភាពបណ្ណាល័យនៅសាលាបឋមសិក្សាក្នុងប្រទេសកម្ពុជា” ព្រមទាំងមានកម្មវិធីសំណួរ-ចម្លើយផងដែរ។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធទិវាជាតិអំណាន ក្នុងបំណងរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់សិស្ស និស្សិត មន្រ្តីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា និងរក្សាគុណតម្លៃកេរ្ដិ៍ដំណែលរបស់មនុស្សជាតិ៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញជំនឿថា បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ អាចមានចំនួនជាប់ច្រើនជាងបេក្ខជនប្រុស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យុវជនកម្ពុជា ៧រូប នឹងតំណាងឱ្យកម្ពុជាចូលរួមកម្មវិធី World Youth Festival 2026 ដែលជាព្រឹត្តិការណ៍យុវជនអន្តរជាតិមួយ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរកឃើញយុវជន ៣រូប និង៣ក្រុម ជាប់ជ័យលាភីក្នុងការប្រកួតប្រជែងសន្តិសុខសាយប័រ គឺកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ និងការប្រកួតសាយប័រអារីណា ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ខាងមុខ, កំឡុងរង់ចាំលទ្ធផលនេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យោងតាមការសិក្សាស្រាវជ្រាវជាសកលមួយរបស់ stopbullying.gov គេបានរកឃើញថា សកម្មភាពហិង្សា សម្លុត គំរាម ការមាក់ងាយ ការបៀតបៀន ឬហៅថា Bullying ភាគច្រើនកើតមាននៅសាលារៀន…
ព្រឹត្តិការណ៍, អប់រំកុមារតូចការភ្ញាក់ពីព្រលឹមរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬដល់ថ្ងៃសៅរ៍ ដើម្បីប្រញាប់ប្រញាល់ទៅសាលា គឺជាទម្លាប់រស់នៅទូទៅរបស់សិស្សានុសិស្ស និងយុវវ័យនៅប្រទេសយើង។ បរិបទនៃការសិក្សាដ៏មមាញឹក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ក្រោមការសហការជាមួយក្រុមហ៊ុន «អេមរុ រ៉ាយស៍ ខេមបូឌា» (Amru Rice Cambodia) សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម«មានពិការភាពដៃទាំងពីរ មិនមែនពិការចំណេះដឹង និងឆន្ទៈនោះទេ», នេះជាស្មារតីដែលយុវជន ទ្រី វិចិត្រ អាយុ២៦ឆ្នាំ មកពីស្រុកកងមាស ខេត្តកំពង់ចាម កំពុងបង្ហាញតាមរយៈការតស៊ូក្នុងជីវិត
ព័ត៌មានជាតិ, ព្រឹត្តិការណ៍នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦…
ជំនាញ, ព្រឹត្តិការណ៍ការប្រែប្រួលនៃបរិបទសកលភាវូបនីយកម្ម និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល កំពុងធ្វើឱ្យរចនាសម្ព័ន្ធទីផ្សារការងារនៅកម្ពុជាមានការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរនេះ បាននិងកំពុងរំកិលចេញពីឧស្សាហកម្មផលិតកម្មធុនស្រាលបែបប្រពៃណី…