អាយុល្អបំផុតសម្រាប់កុមាររៀនភាសាទី២

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ឪពុកអ្នកម្តាយគ្រប់រូបតែងតែចង់ឃើញកូនរបស់ខ្លួនមានការលូតលាស់ពីវ័យកុមារទៅវ័យជំទង់បានយ៉ាងល្អប្រសើរ និងពីវ័យជំទង់ទៅមនុស្សពេញវ័យប្រកបដោយចំណេះដឹង និងសមត្ថភាពខ្ពស់។ ទន្ទឹមគ្នានេះ ឪពុកអ្នកម្តាយជាច្រើនតែងចង់ឱ្យកូនរៀនភាសាទី២ ឱ្យឆាប់ចេះលឿន ព្រោះគិតដល់អនាគតនៃទីផ្សារការងាររបស់កូន។ តើឪពុកម្ដាយគួរដឹងអ្វីខ្លះមុនសម្រេចចិត្តឱ្យកូនរៀនភាសាទី២ ?

អ្នកស្រី យូ បូរី ស្ថាបនិកនៃក្រុមហ៊ុន TEDP និងឯកទេសប្រព័ន្ធ KPI មានប្រសាសន៍ថា តាមការស្រាវជ្រាវ កុមារនៅកម្រិតបឋមសិក្សា អាចរៀនរហូតដល់ទៅ៥ភាសាក្នុងពេលជាមួយគ្នា ប៉ុន្តែត្រូវបង្រៀនភាសានីមួយៗឱ្យបានត្រឹមត្រូវ ទាំងវេយ្យាករណ៍ ការសរសេរ ការអាន ទើបធ្វើឱ្យក្មេងចាប់បានល្អ និងចេះច្បាស់ដូចភាសាកំណើររបស់ខ្លួន។

អ្នកស្រី យូ បូរី ស្ថាបនិកនៃក្រុមហ៊ុន TEDP និងឯកទេសប្រព័ន្ធ KPI

អ្នកជំនាញរូបនេះ បញ្ជាក់បន្ថែមថា អាយុដែលសក្ដិសមបំផុតក្នុងការរៀនភាសាទី២ គឺចាប់ពីកុមារចូលរៀននៅថ្នាក់ទី១ ពោលគឺចាប់ពីអាយុ៧ឆ្នាំរហូតដល់អាយុ១៥ឆ្នាំ ជារយៈពេលមួយល្អប្រសើរបំផុតក្នុងការរៀនភាសាទី២។ ដោយឡែក​សម្រាប់កុមារ​នៅអាយុ១៥ឆ្នាំ ដែលជាវ័យជំទង់ ប៉ុន្តែទើបចាប់ផ្ដើមចង់រៀនភាសាទី២ ក៏អាចឆាប់ចាប់បានដូចគ្នា ព្រោះជាវ័យមានការច្នៃប្រឌិត ចេះស្រាវជ្រាវបានល្អប្រសើរជាងកុមារ អាចថ្លឹងថ្លែងបានល្អជាងកុមារ ប៉ុន្តែតុងសំឡេង កុមារបញ្ចេញសំឡេងបានល្អជាង។ មានន័យថា មនុស្សពេញវ័យ ចាប់ផ្ដើមរៀនភាសាទី២ អាចមានប្រសិទ្ធភាពដូចក្មេងដែរ ប្រសិនបើដាក់ចិត្ត និងខិតខំរៀន។

“ផលវិជ្ជមាននៃការរៀនភាសាទី២ តាំងពីតូច គឺកុមារឆាប់ចាប់បាន អាចប្រើប្រាស់បានដូចភាសាកំណើត។ ប៉ុន្តែក៏មានផលអវិជ្ជមានដែរ ប្រសិនបើភាសាទី២ ប្រើប្រាស់ច្រើនពេកក្នុងការសន្ទនាប្រចាំថ្ងៃ ដែលធ្វើឱ្យភាសាទី២ ក្លាយជាភាសាដែលមានឥទ្ធពលខ្លាំងពេក នឹងនាំឱ្យកុមារភ្លេចភាសាកំណើតរបស់ខ្លួន ដែលប៉ះពាល់ដល់វប្បធម៌នៃអក្សរសាស្រ្តជាតិ”

អ្នកស្រី យូ បូរី ក៏លើកទឹកចិត្តដល់ឪពុកម្ដាយគ្រប់រូប គួរតែមានការរៀនភាសាមួយឱ្យបានច្បាស់លាស់ដល់កូនជាមុនសិន ជាពិសេសភាសាកំណើតរបស់ខ្លួន។ ដោយថា នៅផ្ទះបើជ្រើសរើសរៀនភាសាណា សូមឱ្យរៀនឱ្យច្បាស់លាស់ ពេលនិយាយកុំនិយាយលាយភាសាពីរចូលគ្នាដែលធ្វើឱ្យកុមារបែងចែកមិនច្បាស់លាស់។ ផលប៉ះពាល់ខ្លាំងនៅពេលចេញទៅបំពេញការងារ ឬប្រើប្រាស់ភាសាជាផ្លូវការ ធ្វើឱ្យពួកគេពិបាកនិយាយភាសាកំណើតរបស់ខ្លួន។

អ្នកគ្រូ កឹម ច័ន្ទលក្ខិណា គ្រូបង្រៀនភាសាអង់គ្លេស នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប មានប្រសាសន៍ថា ការរៀនភាសាសុទ្ធតែមានសារសំខាន់ មិនថា ភាសាអង់គ្លេស ភាសាចិន ភាសាជប៉ុន ឱ្យតែរៀនចេះសុទ្ធតែផ្ដល់អត្ថប្រយោជន៍។ អ្នកគ្រូបន្តថា បច្ចុប្បន្ន ភាសាអង់គ្លេស នៅតែជាភាសាសំខាន់មួយក្នុងចំណោមភាសាផ្សេងៗដែលកូនសិស្សទាំងអស់គ្នាគួរតែខិតខំ ព្រោះភាសាអង់គ្លេសជាភាសាសកលដែលត្រូវការយកទៅប្រើប្រាស់ ជាពិសេសសម្រាប់កូនសិស្សដែលចូលទៅថ្នាក់ឧត្តមសិក្សា គឺរឹតតែសំខាន់សម្រាប់ការស្រាវជ្រាវឯកសារផ្សេងៗ។

អ្នកគ្រូ កឹម ច័ន្ទលក្ខិណា គ្រូបង្រៀនភាសាអង់គ្លេស នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប

អ្នកគ្រូ កឹម ច័ន្ទលក្ខិណា បន្ថែមថា ដើម្បីឱ្យការរៀនភាសាអង់គ្លេសជាភាសាទី២ ឱ្យមានប្រសិទ្ធភាព សិស្សានុសិស្សអាចចាប់ផ្ដើមនៅពេលណាក៏បាន ពោលគឺនៅពេលដែលត្រៀមខ្លួនរួចរាល់។ អ្នកគ្រូបន្តថា ឱ្យតែអ្នករៀនព្យាយាមយកចិត្តទុកដាក់នៅក្នុងការរៀន ហើយយកវាមកអនុវត្តឱ្យបានច្រើន នោះការរៀនភាសានឹងមានប្រសិទ្ធភាព ហើយមិនមែនចាប់ផ្ដើមរៀនចាប់តាំងពីអាយុក្មេង ៤ទៅ៥ឆ្នាំ ចូលទៅរៀនភាសាទើបចេះនោះទេ។

គ្រូបង្រៀនភាសាអង់គ្លេស នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប រូបនេះ បញ្ជាក់ថា អ្នកគ្រូផ្ទាល់ ជាអ្នកកើតនៅខេត្តពេលនៅពីក្មេងអាយុ ៤ទៅ៥ ឆ្នាំ មិនទាន់បានស្គាល់ភាសាអង់គ្លេសនោះទេ គឺទើបបានចូលរៀនភាសាអង់គ្លេស​នៅអាយុ១០ឆ្នាំជាងក្នុងកម្រិតថ្នាក់អនុវិទ្យាល័យប៉ុណ្ណោះ។ ដូច្នេះឱ្យតែយកចិត្តទុកដាក់ ខិតខំព្យាយាមរៀន ហើយអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ នឹងអាចរៀនភាសាទី២ ដោយប្រសិទ្ធភាព។

បើតាមសៀវភៅការអភិវឌ្ឍភាសា និងទ្រឹស្ដីនៃការអភិវឌ្ឍកុមារ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថា អាយុរបស់កុមារមានតួនាទីយ៉ាងសំខាន់ ក្នុងការរៀនភាសាទី២។ កុមារធំអាចរៀនភាសាទី២ បានលឿនជាងក្មេងតូច ដោយសារគេអាចរៀនវិធានវេយ្យាករណ៍ និងរៀនពាក្យ និងបញ្ញត្តិបានលឿនជាងកុមារដែលនៅតូច។ ក៏ប៉ុន្តែ កុមារដែលនៅក្មេងអាចរៀននិយាយបានល្អ និងច្បាស់ជាមនុស្សធំ ដោយសារនៅក្មេងកុមារមានសមត្ថភាពក្នុងការញែកសំឡេង និងធ្វើត្រាប់តាមបានល្អជាងមនុស្សធំ។

កត្តាមួយទៀតមានតួនាទីសំខាន់ខ្លាំងដែរ នៅក្នុងការរៀនភាសា គឺអ្នកសិក្សាត្រូវធ្វើសមាហរណកម្មទាំងផ្នែកសង្គម និងចិត្តសាស្ត្រ ចូលទៅក្នុងវប្បធម៌នៃភាសាថ្មីនេះតែម្តង។ ម្យ៉ាងវិញទៀត ដើម្បីរៀនភាសាបរទេសបានចេះច្បាស់លាស់ អ្នកសិក្សាត្រូវមានការលើកទឹកចិត្ត និងគោលដៅបានច្បាស់លាស់ដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *