៤ មេរៀនហិរញ្ញវត្ថុសំខាន់ៗ ដែលឪពុកម្ដាយគ្រប់រូបគួរឆ្លៀតបង្រៀនកូនតាំងពីវ័យកុមារ

ការយល់ដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុ គឺជាជំនាញជីវិតដ៏មានតម្លៃដែលកម្រត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សាតាមសាលារៀនទូទៅណាស់ ដែលកត្តានេះតម្រូវឱ្យឪពុកម្ដាយដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការបណ្ដុះផ្នត់គំនិត និងទម្លាប់គ្រប់គ្រងលុយកាក់ដល់កូនៗតាំងពីវ័យកុមារ។ ការបណ្ដុះផ្នត់គំនិតត្រឹមត្រូវលើការប្រើប្រាស់លុយកាក់តាំងពីវ័យកុមារ មិនត្រឹមតែជួយឱ្យពួកគេស្គាល់ពីតម្លៃនៃការនឿយហត់របស់អាណាព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះយ៉ាងរឹងមាំក្នុងការកសាងវិន័យ សេចក្តីអត់ធ្មត់ និងភាពម្ចាស់ការលើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុនៅពេលពួកគេធំដឹងក្តី។

ខាងក្រោមនេះ គឺ ៤ ចំណុចរឿងលុយ ដែលឪពុកម្ដាយគួរអប់រំកូនៗ ៖

១. បង្រៀនឱ្យស្គាល់តម្លៃលុយ ៖ ពន្យល់កូនឱ្យយល់ថា លុយមិនមែនងាយស្រួលរកនោះទេ គឺបានមកពីកម្លាំងញើសឈាម និងការនឿយហត់។ នៅពេលក្មេងយល់ពីចំណុចនេះ ពួកគេនឹងរៀនគិតពិចារណាឱ្យបានច្បាស់លាស់មុនពេលចំណាយ មិនចាយវាយខ្ជះខ្ជាយតាមតែចិត្តចង់ និងចេះបែងចែករវាងអ្វីដែល «គួរទិញ» និង «មិនគួរទិញ»។

២. បង្កើតទម្លាប់សន្សំតាំងពីតូច ៖ បង្រៀន​កូនៗ​ឱ្យចេះសន្សំលុយតាំងពីនៅក្មេង ដូច្នេះអ្នកអាចទិញកូនជ្រូក ឬកំប៉ុងសន្សំឱ្យពួកគេ។ ឧទាហរណ៍ ប្រសិនបើឱ្យលុយទៅសាលារៀន ១០,០០០ រៀលក្នុងមួយថ្ងៃ គួរបង្រៀនឱ្យកូនដក ៣,០០០ ឬ ៤,០០០ រៀលទុកសន្សំជារៀងរាល់ថ្ងៃ ដើម្បីបណ្ដុះទម្លាប់ «សន្សំមុន ចាយតាមក្រោយ»។

៣. បែងចែករវាង «តម្រូវការ» និង «ចំណង់»៖ ឪពុកម្ដាយត្រូវជួយតម្រង់ទិសកូនៗឱ្យយល់ច្បាស់ពីភាពខុសគ្នានេះ។ លើកទឹកចិត្តឱ្យពួកគេចំណាយលើរបស់ចាំបាច់ (តម្រូវការ) ដូចជា ប៊ិច សៀវភៅ ឬសម្ភារសិក្សា ជាជាងការចំណាយលើរបស់លេងច្រើនហួសហេតុ ឬនំចំណីដែលប៉ះពាល់ដល់សុខភាព (ចំណង់)។

៤. បង្រៀនឱ្យចេះកំណត់គោលដៅហិរញ្ញវត្ថុ៖ នៅពេលកូនចង់បានរបស់អ្វីមួយ ដូចជាសៀវភៅរឿង ឬរបស់លេង ឪពុកម្ដាយមិនគួរទិញឱ្យភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ត្រូវលើកទឹកចិត្តឱ្យពួកគេចេះកំណត់គោលដៅ និងដកលុយដែលអ្នក​ឱ្យប្រចាំថ្ងៃទៅសន្សំដោយខ្លួនឯងដើម្បីទិញវា។ វិធីសាស្ត្រនេះជួយឱ្យក្មេងរៀនចេះអត់ធ្មត់ មានវិន័យ និងមានមោទនភាពចំពោះលទ្ធផលដែលសម្រេចបាន។

ដូច្នេះការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុដល់កុមារ គឺជាការវិនិយោគរយៈពេលវែងលើអនាគតរបស់ពួកគេ។ កុមារដែលទទួលបានការអប់រំពីរឿងលុយកាក់បានល្អ នឹងក្លាយជាមនុស្សពេញវ័យដែលមានឯករាជ្យភាពហិរញ្ញវត្ថុ និងចេះគ្រប់គ្រងជីវិតប្រកបដោយទំនួលខុសត្រូវខ្ពស់៕

Source : លុយខ្ញុំ




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...