ការិយាល័យជួលគិតនាទីនឹងក្លាយជាទីតាំងធ្វើការងារពេញនិយមនៅថ្ងៃអនាគត

សិង្ហបុរី៖ ស្តង់ជួលគិតនាទី ឬ Pay by the minute booths​ ជាស្តង់ដាក់នៅតាមផ្សារទំនើបសម្រាប់ជួលជាសាធារណៈដល់អ្នកមានបំណងធ្វើការក្នុង​រយៈ​ពេ​ល​ខ្លីគិតជាម៉ោងជំនួសឱ្យពេលវេលាទៅធ្វើការងារនៅការិយាល័យ។ ស្តង់ការិយាល័យនេះមានតម្លៃតិចត្រឹមបីដុល្លារអាមេរិកក្នុងមួយម៉ោង បង្កើតឡើងដោយក្រុ​ម​​ហ៊ុនសិង្ហបុរីមួយឈ្មោះថា Switch ។

ស្ថាបនិកក្រុមហ៊ុន Switch លោក Penaloza បានឱ្យដឹងថា បុព្វហេតុបង្កើតស្តង់ជួលនេះ ដោយសារមនុស្សមួយចំនួនចង់ផ្លាស់ប្តូរបរិយាកាសធ្វើការ ត្រូវការពេលវេលាប្រជុំការងារច្រើនម៉ោងតាមអនឡាញ និងការរស់នៅក្នុងផ្ទះមានសំឡេងរំខានជាដើម។ ទន្ទឹមគ្នានេះ​ស្តង់ការិយាល័យគិតនាទីបានក្លាយជាជម្រើសថ្មីមួយសម្រាប់របៀបធ្វើការបែបថ្មីដែលមិនត្រូវការការិយាល័យ។  

នៅក្នុង​ស្តង់ការិយាល័យគិតនាទីមានសម្ភារៈប្រើប្រាស់មួយចំនួន ដូចជា ម៉ាស៊ីនត្រជាក់ កង្ហារ អំពូលភ្លើង តុ កៅអី ជែលលាងដៃ និង Wifi ជាដើម ដែលជាតម្រូវការសម្រាប់អ្នកអង្គុយធ្វើការ។ អ្នកប្រើប្រាស់អាចប្រើកម្មវិធីទូរសព្ទ Switch សម្រាប់ការស្កេនទ្វារចេញចូល ព្រមទាំងទូទាត់លើការចំណាយបានយ៉ាងងាយស្រួល។ ស្តង់ការិយាល័យគិតនាទី មានទីតាំងសម្រាប់មនុស្សពីរនាក់អង្គុយធ្វើការ។

សូមជម្រាបថា តាមការស្ទង់មតិថ្មីៗនេះពីជុំវិញពិភពលោកបានរកឃើញថា និយោជិកភាគច្រើននឹងប្រកាន់ខ្ជាប់គំរូការងារកូនកាត់ មានន័យធ្វើការពីផ្ទះខ្លះនិងធ្វើការនៅកន្លែងការងារខ្លះ ខណៈជំងឺរាតត្បាតកូវីដ-១៩ មិនទាន់បញ្ចប់ជាស្ថាពរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...