ក្រសួងអប់រំសហការជាមួយក្រសួងប្រៃសណីយ៍ រៀបចំសិក្ខាសាលាកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាស្ដីអំពី “កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ ” តាមប្រធានបទប្រចាំថ្ងៃ រយៈពេល ០៥ថ្ងៃ។ សិក្ខាសាលានេះធ្វើឡើង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូចៗ ឱ្យជៀសផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ ។

ការរីករាលដាលនៃជំងឺកូវីដ-១៩ បាននឹងកំពុងផ្លាស់ប្ដូរបែបបទនៃការរស់នៅ និងការរៀនសូត្ររបស់កុមារកម្ពុជា។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យាឌីជីថលបានផ្ដល់ឱកាសឱ្យកុមារទទួលបានការអប់រំក្នុងពេលមានវិបត្តិកូវីដ-១៩ និងជាមធ្យោបាយសម្រាប់មនុស្សទាំងអស់គ្នាដ៏មានសក្ដានុពលនៅពេលដែលកម្ពុជាកំពុងប្រឹងប្រែងក្លាយខ្លួនជាសេដ្ឋកិច្ច និងសង្គមឌីជីថល។ ក្នុងពេលជាមួយគ្នានេះ កុមារកម្ពុជាអាចនឹងប្រឈមហានិភ័យនឹកស្មានមិនដល់ជាច្រើននៅលើពិភពអនឡាញ បញ្ហាទាំងអស់នេះទាមទារឱ្យមានការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធដើម្បីជាប្រយោជន៍ និងសុវត្ថិភាពប្រើប្រាស់ប្រព័ន្ធអនឡាញចំពោះកុមារ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា កិច្ចការពារសុវត្ថិភាពលើប្រព័ន្ធអនឡាញឱ្យមានប្រសិទ្ធិភាពត្រូវមានការចូលរួមពីគ្រប់ក្រសួងពាក់ព័ន្ធ រួមទាំងក្រសួងស្ថាប័ន និងមន្រ្តីអនុវត្តច្បាប់ ប្រតិបត្តិករទូរគមនាគមន៍ អ្នកបង្កើតមាតិកាព័ត៌មាន ជាពិសេសឪពុកម្ដាយ ឬអាណាព្យាបាល គ្រូបង្រៀន ដែលនៅជិតកុមារជាងគេ និងកុមារខ្លួនឯងផ្ទាល់តែម្ដង។

ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងពាក់ព័ន្ធ បានបង្កើតឱ្យមានយុទ្ធនាការគិតគូរកូន ដែលផ្ដល់ព័ត៌មានជូនឪពុកម្ដាយ អាណាព្យាបាល គ្រូបង្រៀន និងសាធារណៈជនផ្សេងទៀត ក្នុងកិច្ចការពារកុមារដើម្បីជៀសផុតពីហានិភ័យនានា ក្រសួងស្ថាប័ន និងអង្គការពាក់ព័ន្ធដទៃទៀតបានសហការគ្នាយ៉ាងជិតស្និទនឹងអនុវត្តការងារយ៉ាងសកម្មដើម្បីជំរុញកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ។

គួរបញ្ជាក់ថា សិក្ខាសាលារយៈពេលប្រាំថ្ងៃនេះ ផ្ដោតសំខាន់លើប្រធានបទចំនួនបួនរួមមាន ១. ស្ថានភាពនៃហានិភ័យតាមប្រព័ន្ធអនឡាញចំពោះកុមារនៅកម្ពុជា , ២. ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបលើការកេងប្រវ័ញ្ចផ្លូវភេទចំពោះកុមារតាមប្រព័ន្ធអនឡាញ, ៣. កិច្ចការពារកុមារលើប្រព័ន្ធអនឡាញក្នុងវិស័យអប់រំ, ៤. ការចូលរួមរបស់វិស័យឯកជនក្នុងការការពារកុមារលើប្រព័ន្ធអនឡាញ និង កម្មវិធីបិទសិក្ខាសាលា។

គួរជម្រាបជូនថា សិក្ខាសាលាស្ដីអំពី “កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ ” រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩:០០ -១០:៣០ នាទីព្រឹក។ ដូចនេះ សូមចូលរួមសិក្ខាសាលាស្ដីអំពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា ដើម្បីស្វែងយល់ និងបញ្ចេញមតិយោបល់របស់លោកអ្នកលើបញ្ហានេះ។ យោងតាមចំនួនមានកំណត់ សម្រាប់លោកអ្នកដែលមិនបានចុះឈ្មោះចូលរួម អាចទស្សនាការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និងទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។