ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តជំរុញលើកទឹកចិត្តសិស្សានុសិស្សថ្នាក់ទី១២ ឱ្យបន្តប្រឹងប្រែងសិក្សាក្នុងអំឡុងពេលកូវីដ-១៩ និងត្រូវត្រៀមខ្លួនសម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ខាងមុខសម្រាប់សាលាឯកជន និងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្រាប់សាលារដ្ឋ ។ ក្រសួងអប់រំ បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងនៅតែបន្តរឹតបន្តឹងដូចឆ្នាំមុនៗដដែល ហើយដោយឡែកការរៀបចំមណ្ឌលប្រឡងនឹងបែងចែកដាច់ដោយឡែកពីគ្នារវាងថ្នាក់វិទ្យាសាស្រ្ត និងថ្នាក់វិទ្យាសាស្ត្រសង្គម ។

ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាពក្នុងដំណាក់កាលនៃការរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា សិស្សានុសិស្សថ្នាក់ទី១២ បន្តខិតខំប្រឹងប្រែងសិក្សា និងត្រូវត្រៀមខ្លួនសម្រាប់ប្រឡងការប្រឡងរបស់ខ្លួននៅថ្ងៃខាងមុខ ។
ស្របនឹងការលើកទឹកចិត្តរបស់ក្រសួងអប់រំឱ្យសិស្សប្រឹងប្រែងសិក្សា យុវតី សៀន សុខលាប សិស្សថ្នាក់ទី១២ នៃវិទ្យាល័យសម្ដេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដើមឬស ខេត្តកណ្ដាល បាននិយាយថា ទោះបីជំងឺផ្លូវដង្ហើមកូវីដ-១៩ រាតត្បាតក៏ពិតមែន ប៉ុន្តែកញ្ញានៅតែបន្តខិតខំប្រឹងប្រែងសិក្សាជានិច្ច ព្រមទាំងត្រៀមខ្លួនឱ្យបានមុនថ្ងៃប្រឡង ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។
“ខ្ញុំនៅតែបន្តប្រឹងរៀន បើទោះជាជួបការលំបាកដោយសាររៀនតាមប្រព័ន្ធអនឡាញ ហើយខ្ញុំនៅតែជម្នះចិត្តប្រឡងថ្នាក់ទី១២ ឱ្យជាប់ ”
យុវតី សៀន សុខលាប
ចំណែកយុវតី ឈួន ស្រី សិស្សថ្នាក់ទី១២ នៃវិទ្យាល័យ សុខ អាន ក្ដីទន្ទឹម ខេត្តតាកែវ បាននិយាយដែរថា ថ្វីត្បិតសាលារៀនបានបិទទ្វាបណ្តោះអាសន្នដោយសារកូវីដ-១៩ ប៉ុន្តែក្នុងនាមជាសិស្សត្រៀមប្រឡងសញ្ញាបត្រថ្នាក់ទី១២ ចិញ្ចឹមចិត្តសិក្សា និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឡង ។ កញ្ញាយល់ថា ពេលវេលាត្រៀមខ្លួនមុនពេលប្រឡងឆ្នាំនេះមានច្រើនជាងឆ្នាំកន្លងទៅ និងមានឱកាសគ្រប់គ្រាន់សម្រាប់រៀនបំប៉នបន្ថែមលើមុខវិជ្ជានីមួយៗ ។
ងាកមកនិយាយពីសិស្សថ្នាក់ទី១២ នៅរាជធានីភ្នំពេញវិញ យុវសិស្ស ហ៊ាង សេងហាប់ សិស្សថ្នាក់ទី១២ នៅសាលា ប៊ែលធី អន្តរជាតិ ក៏បាននិយាយថា គោលជំហរខិតខំប្រឹងរៀននៅតែមានជានិច្ច បើទោះស្ថិតក្នុងបរិបទកូវីដ-១៩ ។ សេងហាប់ យល់ឃើញថា ទោះបីដំណើរការប្រឡងបាក់ឌុបមានការប្រែប្រួលបន្តិចក្ដី ក៏ប៉ុន្តែរូបគេនៅតែព្យាយាមរៀនសូត្រមិនផ្តេកផ្តួលខ្លួនទៅតាមស្ថានភាពមិនច្បាស់លាស់នៃកូវីដ-១៩ ឡើយ ។
សម្រាប់កាលវិភាគការប្រឡងបាក់ឌុបឆ្នាំ២០២១ ត្រូវបែងចែកជាពីរថ្នាក់ មានថ្នាក់វិទ្យាសាស្រ្ដ និងវិទ្យាសាស្រ្ដសង្គម។ សម្រាប់ថ្នាក់វិទ្យាសាស្រ្តរួមមានមុខវិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្រ្ដខ្មែរ រូបវិទ្យា និងគណិតវិទ្យា ។ ចំណែកថ្នាក់វិទ្យាសាស្រ្ដសង្គម រួមមានមុខវិជ្ជា ផែនដីវិទ្យានិងបរិស្ថាន ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្រ្តខ្មែរ ។
គួររំលឹកដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបកាលពីឆ្នាំសិក្សា២០១៩-២០២០ កន្លងទៅ ក្រសួងអប់រំសម្រេចឱ្យបេក្ខជនត្រៀមបាក់ឌុបទាំងអស់ជាប់ជាស្ថាពរ ដោយគ្មានកំណត់និទ្ទេស ដោយផ្អែកតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ សម្តេចនាយករដ្ឋមន្ត្រីបានចាត់ទុកការសម្រេចចិត្តនេះ ជាការចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។ ទោះយ៉ាងណានៅឆ្នាំសិក្សា២០២០-២០២១ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យសិស្សថ្នាក់ទី១២ ទាំងអស់ត្រៀមខ្លួនប្រឡងបាក់ឌុប ហើយក្រសួងផ្ទាល់បានបង្កើតកម្មវិធីសិក្សា មេរៀន ឯកសារបង្រៀន និងមាតិកាឌីជីថលជាច្រើនលើកកម្ពស់ការសិក្សារបស់សិស្ស ។

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2023
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/04/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សានៅប្រទេសវៀតណាម ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/09/2025
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2024
កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។
ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2025
កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash
អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...





























