រាជរដ្ឋាភិបាលកំពុងផ្ទេរកម្មវិធីផ្តល់អាហារតាមសាលារៀនពីដៃគូអភិវឌ្ឍន៍ មកជា​កម្មវិធីជាតិទាំងស្រុងត្រឹមឆ្នាំ២០២៨

ជាការឆ្លុះបញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាល ក្នុងការ​ផ្តល់ជូន​អាហារក្តៅៗ​ប្រកប​ដោយ​អនាម័យ និង​មានជីវជាតិគ្រប់គ្រាន់​នៅ​តាមសាលារៀន ដើម្បីជំរុញ​ការ​អភិវឌ្ឍ​បញ្ញាស្មារតីរបស់កុមារ, កម្មវិធីផ្តល់អាហារតាមសាលារៀន ដែលបានអ​នុវត្ត​ចាប់តាំងពីឆ្នាំ១៩៩៩ ដោយមានការគាំទ្រពី​ដៃគូអភិវឌ្ឍន៍ នឹង​ត្រូវ​ផ្ទេរមកជាកម្មវិធីជាតិទាំងស្រុង​នៅ​ត្រឹម​ឆ្នាំ២០២៨ខាងមុខ។

តាមរបាយការណ៍របស់ក្រុមប្រឹក្សា​ជាតិគាំពារសង្គម គិតត្រឹម​ដើម​ឆ្នាំ២០២៦នេះ កម្មវិធីផ្តល់អាហារតាមសាលារៀន បាន​និងកំពុង​អនុវត្ត​តាម​សាលារៀនគោលដៅ​ចំនួន ១១១៤ ក្នុង​តំបន់​មាន​ភាព​ងាយរងគ្រោះ និង​អសន្តិសុខស្បៀង ដោយសាលារៀនចំនួន ៨១៦ប្រើប្រាស់ថវិកាជាតិ និងសាលារៀនចំនួន ២៩៨កំពុងអនុវត្ត​ដោយ​កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងផ្តល់ផលដល់​សិស្សានុសិស្ស​សរុប​ប្រមាណ ៣០ម៉ឺននាក់។

កម្មវិធីផ្តល់អាហារតាមសាលារៀន បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការលើក​កម្ពស់អាហារូបត្ថម្ភ, បង្កើន​អត្រាចុះឈ្មោះ​ចូលរៀន, ជំរុញ​សិស្សានុសិស្ស​ឱ្យ​មក​រៀន​បាន​ទៀងទាត់, កាត់បន្ថយ​ការ​បោះបង់ការសិក្សា ព្រមទាំង​រួមចំណែក​ដល់​ការ​លើក​កម្ពស់​សេដ្ឋកិច្ច និង​សមធម៌នៅក្នុងសហគមន៍ តាមរយៈការប្រើប្រាស់កសិផល​ក្នុងសហគមន៍។

នៅក្នុងសេចក្តីប្រកាសមួយ​កាលពីថ្ងៃម្សិលមិញ ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា នៅចុងខែកុម្ភៈនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទីមួយកម្ពុជា នឹងធ្វើ​ទស្សនកិច្ច​នៅសាលា​បឋមសិក្សា​មួយ​ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យមើល​កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយ​ប្រើប្រាស់កសិផល​ក្នុងសហគមន៍។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីផ្តល់អាហារតាមសាលា​រៀន​ បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការ​កសាង​ស្មារតី​ជាតិ​ដល់កុមារ​ឱ្យ​មានគំនិតស្រឡាញ់សហគមន៍ និង​សាលារៀន មានអារម្មណ៍​ទទួលបាន​សមភាពសង្គម និង​ភាពជា​ផ្នែកមួយ នៃ​ការ​យកចិត្ត​ទុកដាក់​របស់សង្គម។ បើតាម​ឯកឧត្តមរដ្ឋមន្រ្តី ជាទិសដៅបន្ត​ទៀត កម្មវិធីផ្តល់អាហារតាមសាលារៀន នឹង​អាច​រៀបចំ​ពង្រឹង​បន្ថែម ឱ្យ​ក្លាយ​ជាយន្តការ​ស្តុកទុកស្បៀង ដែលនឹង​អាច​កា្លយ​ជា​ការធានា​ភាពមានស្បៀង​គ្រប់គ្រាន់ សម្រាប់កុមារ​នៅ​ពេល​មានគ្រោះអាសន្ន​កើតឡើង៕​


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។