ហេតុអ្វីបានជាយើង​មិនគួរបរិភោគអាហារដែលហួសផុតកាលបរិចេ្ឆទកំណត់?

មនុស្សជាច្រើនតែងតែមើលរំលងការបរិច្ឆេទថ្ងៃផុតកំណត់នៅលើផលិតផលអាហារ ហើយធ្វើឱ្យ​មានកំហុសក្នុងការទទួលទានអាហារ និងភេសជ្ជៈដែលផុតកំណត់ទាំងនោះដោយមិនដឹងខ្លួន។ កាលបរិច្ឆេទផុតកំណត់ទាំងនោះ បញ្ជាក់ថា អាហារមិនគួរទទួលទានបន្ទាប់ពីផុតថ្ងៃបរិច្ឆេទនោះទេ ព្រោះអាហារទាំងនោះអាចខូច បាត់បង់រសជាតិ និង បាត់បង់គុណភាព ព្រមទាំងធ្វើ​ឱ្យ​ប៉ះពាល់ដល់សុខភាពរបស់អ្នកផងដែរ។

បើតាម​គ្រូពេទ្យ ការ​ញ៉ាំ​អាហារ​ដែល​ផុត​កំណត់​ជា​ប្រចាំ ​គឺ​មិនមានផល​ល្អ​សម្រាប់សុខភាពនោះទេ​ ហើយវាផ្តល់ផលប៉ះពាល់ដូចជា៖

១. វាអាចបណ្តាលឱ្យមានការពុលអាហារ ៖ ការបរិភោគអាហារដែលហួសកាលបរិច្ឆេទកំណត់ អាចនាំឱ្យមានការពុលអាហារ ហើយវាកើតឡើងភាគច្រើនជាមួយនឹងអាហារដែលងាយខូចដូចជា ស៊ុត សាច់ បន្លែ និងផ្លែឈើ។ ប្រសិនបើអ្នកមានអាហារទាំងនេះរក្សាទុកនៅក្នុងផ្ទះ នោះត្រូវប្រាកដថា ត្រូវបរិភោគវាមុនថ្ងៃផុតកំណត់។

២. វាបង្កជាបាក់តេរី ឬ មេរោគផ្សេងពីការខូចគុណភាព ៖ ផលិតផលអាហារដែលមានកាលបរិច្ឆេទផុតកំណត់នៅលើការវេចខ្ចប់ នោះអ្នកគួរតែញ៉ាំវាមុនថ្ងៃផុតកំណត់​ ​ដោយ​សារ​តែ​ពួក​វា​មាន​សារធាតុ ឬ គ្រឿងផ្សំ ដែលត្រូវ​រក្សា​ទុកក្នុងរយៈពេល​ជាក់លាក់។ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ ហើយ​ប្រសិន​បើ​អ្នក​នៅ​តែ​បរិភោគផលិតផលទាំងនោះ អ្នកអាចប្រឈមនឹងមានបាក់តេរីផ្សេងៗដែលអាចពុលបាន។

៣. វាអាចបាត់បង់គុណភាពនៃអាហារូបត្ថម្ភ ឬ សារធាតុចិញ្ចឹម ៖ ជាទូទៅ អ្នកគួរតែញ៉ាំអាហារស្រស់ៗ ដើម្បីទទួលបានតម្លៃអាហារូបត្ថម្ភរបស់វា។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ញ៉ាំ​អាហារ​ហួស​កាលបរិច្ឆេទ​ផុត​កំណត់ វា​មិន​ត្រឹម​តែមិន​​ល្អ​ចំពោះ​សុខភាព​ទេ ប៉ុន្តែ​អាហារ​ទាំងនោះ​ក៏​បាត់បង់​តម្លៃ​អាហារូបត្ថម្ភ​របស់វាផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...