រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ លើកទឹកចិត្ត​សិស្សានុសិស្ស​ចាប់យកជំនាញ​បច្ចេកវិទ្យាឌីជីថល ដើម្បី​ឱកាស​ការងារល្អ និង​ចូលរួម​អភិវឌ្ឍប្រទេស

ភ្នំពេញ -​ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពីថ្ងៃអង្គារ (១៨ តុលា) បានធ្វើការ​អំពាវនាវ និង​​​លើកទឹកចិត្ត​ទៅ​ដល់​សិស្សានុសិស្ស​ដែលត្រៀម​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​ឱ្យ​ខំរៀន​ដើម្បី​ប្រឡង​បាននិទ្ទេស​ល្អ ហើយ​សូម​ចាប់យក​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល។

បើតាម​កា​រលើក​ឡើង​របស់ ឯកឧត្តម ជា វ៉ាន់ដេត នៅ​ក្នុង​យុគសម័យ​ឌីជីថល បច្ចេកវិទ្យា​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ការធ្វើធុរកិច្ច និង​ការ​ផ្តល់​សេវាសាធារណៈ និង​សេវាផ្សេងៗ ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់។

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានបញ្ជាក់ថា ការ​ចាប់យក​ការ​សិក្សា​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល និង​ជំនាញពាក់ព័ន្ធ គឺដើម្បីជា​ការ​ពង្រឹង​សមត្ថភាព​ទទួល​បាន​ឱកាស​ការងារល្អ មានប្រាក់​ចំណូល​ខ្ពស់​សម្រាប់លើក​កម្ពស់​ជីវភាពគ្រួសារ និង​ចូលរួម​ចំណែក​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កសាង​រដ្ឋាភិបាល សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ដ៏​រស់រវើក។

ជាមួយ​គ្នានេះ ឯកឧត្តម ជា វ៉ាន់ដេត ក៏​បានជូនពរ​ដល់​សិស្សានុសិស្ស​ថ្នាក់ទី១២ សូម​ទទួល​បានជោគជ័យ និង​និទ្ទេស​ល្អ​ក្នុង​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ ដែលនឹង​ខិតជិតមកដល់​ក្នុង​ពេល​ដ៏​ខ្លីខាងមុខ និង​សង្ឃឹមថា បន្ទាប់​ពីបញ្ចប់​ការ​សិក្សា​កម្រិតជំនាញ ឬ​សាកលវិទ្យាល័យ ក្មួយ​ៗ​នឹង​ចូលរួម​ចំណែក​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្ពោះទៅ​សម្រេច​បាន​ចក្ខុវិស័យរយៈពេលវែង និង​ប្រែក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​នាពេលអនាគត។

សូម​បញ្ជាក់ដែរថា បើ​យោង​តាម​របាយការណ៍​សន្និបាតបូកសរុបការងារ​ក្រសួងអប់រំ យុវជន និ​ងកីឡាឆ្នាំសិក្សា​២០២០-២០២១ និង​លើកទិសដៅ​ឆ្នាំសិក្សា​២០២១-២០២២ បានបង្ហាញថា បច្ចុប្បន្ន​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ​មានចំនួន ១៧០ ២៤៦នាក់ ក្នុងនោះ​និស្សិតដែលចាប់យកជំនាញ​បច្ចេកវិទ្យាព័ត៌មាន គឺមាន​តែ​ចំនួន១០ភាគរយប៉ុណ្ណោះ ខណៈនិស្សិតចាប់យក​ជំនាញ​ធុរកិច្ច​ ដូចជា​គណនេយ្យ សេដ្ឋកិច្ច ធនាគារ ហិរញ្ញវត្ថុ គ្រប់គ្រង មាន​រហូត​ដល់ ៤២ភាគរយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...