អាការបង្ហាញថា លោកអ្នកកំពុងមានជំងឺថប់បារម្ភ និង​វិធីព្យាបាល

អាការថប់បារម្ភ អាចបណ្តាលមកពីសម្ពាធស្ត្រេសរ៉ាំរ៉ៃ ឬតានតឹងក្នុងរយៈពេលយូរអង្វែង ! ចំណែកស្រ្តេសវិញ គឺតែងកើតឡើងចំពោះមនុស្សគ្រប់គ្នា គ្រាន់តែតិច ឬច្រើន​ទៅតាមស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ។ ការដែលបណ្តោយឱ្យភាពតានតឹងបង្កើតបានទៅជាជំងឺថប់បារម្ភ មិនមែនជាផលល្អសម្រាប់សុខុមាលភាពនោះទេ។ ហើយអាការៈប្រភេទនេះក៏មិនងាយស្រួលក្នុងការកត់សម្គាល់នោះដែរ។ ដូច្នេះ គឺត្រូវការឱ្យបុគ្គលខ្លួនឯងផ្ទាល់គួរមានកាតព្វកិច្ច ព្យាយាមកត់សម្គាល់អំពីអាការៈនេះដោយខ្លួនឯង ដើម្បីបញ្ចៀស ឬកាត់បន្ថយនូវផលពិបាកចំពោះសុខភាព មិនថាក្នុងពេលបច្ចុប្បន្ន និងអនាគត។

តាមរយៈគេហទំព័រ healthline បានឱ្យដឹងបន្ថែមថា អាការៈថប់បារម្ភ ជារឿយៗ នាំឱ្យមនុស្សមានភាពភ័យខ្លាច និងព្រួយបារម្ភច្រើនជ្រុល ។ ចំពោះកត្តាដែលអាចកត់សម្គាល់ និងសង្កេតដឹងអំពីសភាពថប់បារម្ភ គឺមានដូចជា សុខភាពបេះដូងមិនប្រក្រតី (ចង្វាក់បេះដូងដើរខុសធម្មតា) ចាប់ផ្តើមដកដង្ហើមលឿនជាងមុន នឿយណាយនឹងការទទួលទានអាហារ និងពិបាកក្នុងការផ្តោតចំពោះកិច្ចការអ្វីមួយ មិនថាការងារនោះសំខាន់បែបណានោះទេ។

យ៉ាងណាក៏ដោយ គួររំឮកបន្ថែមថា ជំងឺថប់បារម្ភ អាចបង្ហាញចេញមកក្នុងសភាពផ្សេងៗគ្នា ទៅតាមសុខភាពរបស់មនុស្សម្នាក់ៗ ដោយមនុស្សមួយចំនួនទៀតអាចនឹងជួបប្រទះបទពិសោធន៍ខុសប្លែក និងមានអាការៈមិនស្រួលក្នុងពោះជាដើម ដែលបង្ហាញបន្ថែមដូចជា លាមកមិនប្រក្រតី ​​​​​​​​​​​​​កើតរមាស់ ឆាប់ភ័យខ្លាច ក្អក បែកញើស សុបិនមិនល្អ ហើយតែងទទួលបានអារម្មណ៍ឈឺចាប់ពេលគិតដល់រឿងអ្វីមួយ។

តើគួរតែបញ្ចៀស ឬក៏ព្យាបាលអាការៈថប់បារម្ភដោយរបៀបណា?

គន្លឹះក្នុងការ ធ្វើឱ្យជំងឺថប់បារម្ភ ត្រូវបានកាត់បន្ថយ ឬក៏ព្យាបាលក្នុងរូបភាពណាមួយ គឺមានលក្ខណៈខុសគ្នា ពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត។ ជំងឺថប់បារម្ភ អាចត្រូវបានព្យាបាល តាមវិធីផ្សេងៗគ្នាដែរ មានជម្រើសមួយដែលគេប្រើជាទូទៅ គឺ រក្សាអាកប្បកិរិយារស់នៅឱ្យមានភាពវិជ្ជមាន អនាម័យល្អ ហើយទទួលស្គាល់ពីស្ថានភាពជាក់ស្ដែង ឬក៏ទៅជួបជាមួយអ្នកជំនាញដើម្បីទទួលបានការប្រឹក្សា ហើយបើក្នុងករណីធ្ងន់ធ្ងរណាមួយនោះអាចនឹងទទួលបានឱសថដើម្បីរំងាប់អារម្មណ៍ជាដើម។

ប៉ុន្តែបើងាកទៅមើលគន្លឹះ ឬការគ្រប់គ្រងជំងឺថប់បារម្ភ ដោយវិធីសាស្រ្តធម្មជាតិវិញ នោះលោកអ្នកអាចចាប់ផ្តើមពង្រឹងទម្លាប់រស់នៅប្រចាំថ្ងៃដូចជា ៖ ការហាត់ប្រាណ ការគេងឱ្យបានគ្រប់គ្រាន់តាមតម្រូវការរាងកាយ ការធ្វើសមាធិ ឬការបង្កើនបរិយាកាសល្អៗ ចំពោះកន្លែងដែលប្រើប្រាស់ក្នុងពេលច្រើនជាងគេ ថែមទាំងយកចិត្តទុកដាក់នឹងរបបអាហារមានជីវជាតិហើយទទួលទានមិនច្រើនពេក ឬតិចពេក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...