ការសិក្សា ៖ លេងបណ្ដាញសង្គម លើស៣ម៉ោងក្នុងមួយថ្ងៃ ប្រឈមនឹងហានិភ័យជំងឺថប់បារម្ភ និងការបាក់ទឹកចិត្តខ្ពស់

ការសិក្សាថ្មីមួយបានរកឃើញថា ក្មេងជំទង់ដែលចំណាយពេលលើសពី ៣ម៉ោងក្នុងមួយថ្ងៃនៅលើប្រព័ន្ធបណ្ដាញសង្គម គឺបង្កើនហានិភ័យខ្ពស់ចំពោះបញ្ហាសុខភាពផ្លូវចិត្ត។

ក្រុមអ្នកស្រាវជ្រាវរកឃើញថា ក្មេងជំទង់ដែលចំណាយពេលច្រើនម៉ោង ដើម្បីតាមដានរឿងរ៉ាវផ្សេងៗនៅលើបណ្ដាញសង្គម ដូចជា ហ្វេសប៊ុក អ៊ីនស្ដាក្រាម ឬបណ្ដាញ អិច (X) បានរាយការណ៍ថា ពួកគេមានអារម្មណ៍ ថប់បារម្ភ បាក់ទឹកចិត្ត និងឯកា។ លើសពីនេះ ពួកគេមានទំនោរ ក្លាយជាមនុស្សកោងកាច ងាយសម្លុត ឬធ្វើបាបអ្នកដទៃ ឬបង្ហាញអាកប្បកិរិយាប្រឆាំងសង្គម។

ការសិក្សា ដែលបានចេញផ្សាយនៅក្នុង JAMA Psychiatry ដោយក្រុមការងារបានសិក្សាលើក្មេងជំទង់ជនជាតិអាម៉េរិកប្រហែល ៦៦០០នាក់ មានអាយុចន្លោះពី ១២ ទៅ ១៥ឆ្នាំ។ សំណួរចម្បង ដែលអ្នកជំនាញបានសួរទៅកាន់ក្មេងជំទង់ទាំងនោះគឺ តើពួកគេមានគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមឬទេ? ហើយប្រសិនបើមាន​ តើពួកគេចំណាយពេលជាមួយបណ្ដាញសង្គម ក្នុងមួយថ្ងៃប៉ុន្មានម៉ោង? ជាលទ្ធផល ចម្លើយដែលទទួលបានគឺខុសៗគ្នា មានអ្នកខ្លះ ៣០នាទី អ្នកខ្លះច្រើនជាង ៣០នាទី អ្នកខ្លះ បីម៉ោង រហូតដល់ ច្រើនជាង ៥ម៉ោង។

បន្ទាប់មក អ្នកជំនាញបានវាយតម្លៃ ស្ថានភាពផ្លូវចិត្ត របស់ក្មេងជំទង់ទាំងនោះ ដោយប្រើឧបករណ៍ត្រួតពិនិត្យ ដែលមានឈ្មោះថា GAIN-SS ជាលទ្ធផលបង្ហាញថា អ្នកដែលប្រើប្រាស់បណ្ដាញសង្គម លើពី ៣ម៉ោងក្នុងមួយថ្ងៃ មានបញ្ហាផ្លូវចិត្ត ដូចជា ការថប់បារម្ភ បាក់ទឹកចិត្ត ឬឯកា ខ្ពស់ បើធៀបទៅនឹងក្មេងជំទង់ ដែលមិនប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ក្រុមអ្នកស្រាវជ្រាវ បានសរសេរនៅក្នុងរបាយការណ៍ថា សម្រាប់ការស្រាវជ្រាវនាពេលអនាគត គួរតែកំណត់អំពីដែនកំណត់ និងពេលវេលាជាក់លាក់ នៃការប្រើប្រាស់បណ្ដាញសង្គមប្រចាំថ្ងៃ ការបង្កើនចំណេះដឹងអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ និងការរៀបចំឡើងវិញនូវប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអាចកាត់បន្ថយបន្ទុកនៃបញ្ហាផ្លូវចិត្តរបស់អ្នកប្រើប្រាស់។

ក

នេះ មិនមែនជាករណីសិក្សាលើកទីមួយទេ អំពីឥទ្ធិពលនៃការប្រើបណ្ដាញសង្គម មកលើបញ្ហាផ្លូវចិត្តអ្នកប្រើប្រាស់។ មានការសិក្សាជាច្រើនទៀត ដែលបានរកឃើញលទ្ធផល ស្រដៀង ឬដូចគ្នានេះដែរ ជាក់ស្ដែង ការសិក្សាដែលធ្វើឡើងដោយ សាកលវិទ្យាល័យ Montreal ក្នុងប្រទេសកាណាដា បានរកឃើញថា នៅពេលដែលក្មេងជំទង់ ចំណាយពេលនៅជាមួយអេក្រង់ច្រើន ពួកគេនឹងមានទំនោរធ្លាក់ទឹកចិត្តកាន់តែខ្លាំង។

ខណៈការសិក្សាមួយទៀត ដែលធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស លើក្មេងស្រីជំទង់ ១៣០០០ នាក់ ដែលប្រើប្រាស់បណ្ដាញសង្គម យ៉ាងហោចណាស់ ៣ដងក្នុងមួយថ្ងៃ បានរកឃើញថា ពួកគេប្រឈមនឹងបញ្ហាថប់បារម្ភខ្ពស់ ព្រោះពួកគេ គេងមិនគ្រប់ ធ្វើសកម្មភាពរាងកាយមិនគ្រប់គ្រាន់ ព្រមទាំងប្រឈមនឹងការគំរាមកំហែង តាមប្រព័ន្ធអ៊ីធឺណិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។