ចម្អិនម្ហូប ថែសួន ថតរូប ជាការរួមចំណែកបង្កើនសុខុដុមរមនាក្នុងការរស់នៅ

ថែទាំសួនច្បារ ចម្អិនម្ហូបអាហារ និងលំហែកាយក្នុងបរិយាយកាសដែលមានធម្មជាតិនៅឱកាសចុងសប្តាហ៍ គឺជាសកម្មភាពជួយពង្រឹងស្មារតីឱ្យ​មានភាពនឹងនរ រួមទាំងជាវិធីរុករកសេចក្ដីសុខដោយភាពស្ងប់ស្ងាត់។ យោងតាមគេហទំព័រ India Times បានបង្ហាញសកម្មភាពប្រាំចំណុចសម្រាប់ធ្វើពេលទំនេរ ដើម្បីពង្រឹងស្មារតីឱ្យនឹងនរផង និងបង្កើនសុខុដុមរមនាក្នុងការរស់នៅប្រចាំថ្ងៃផង។

១. ប៉ាក់ឌិនម៉ូតទៅលើក្រណាត់ ៖ ការប្រើប្រាស់ពេលទំនេរដើម្បីយកទៅរចនាម៉ូតលើក្រណាត់ដោយការប៉ាក់ឌិនដូចជា រូបសត្វ ផ្កា ឬតាមបែបសិល្បៈនានាដែលខ្លួនចូលចិត្ត មិនត្រឹមតែផ្តល់នូវភាពរីករាយនិងបំពេញសេចក្ដីត្រូវការប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈការចំណាយពេលទៅផ្ចិតផ្ចង់ធ្វើសកម្មភាពទាំងនោះវាបានបង្កើននូវភាពអត់ធ្មត់ រួមទាំងសមត្ថភាពនៃការផ្តោតចំពោះភារកិច្ចនីមួយៗ។ ដោយហេតុថា ការប៉ាក់ឌិន ឬរចនាម៉ូតអ្វីមួយទៅលើក្រណាត់ វាមានភាពជំពាក់ស្មុគស្មាញ  ដែលតម្រូវឱ្យស្មារតីស្ថិតក្នុងបច្ចុប្បន្នភាពជានិច្ច ដែលចំណុចនេះក៏ប្រៀបបាននឹងការសមាធិយ៉ាងដូច្នោះដែរ។

២. សង្កេតអំពីដំណើរជីវិតរបស់សត្វបក្សី ៖ សង្កេតមើលរបៀបរស់នៅរបស់សត្វបក្សី មិនថាបក្សីនៅក្នុងសួនដែលត្រូវបានចិញ្ចឹម ឬសត្វនៅតាមទីព្រៃប្រឹក្សានោះទេ ហើយការទស្សនាទៀតសោធន៍ អាចមើលដោយភ្នែកផ្ទាល់ ឬក៏ប្រើកែវយឹតក៏បាន ព្រោះកាលដែលវិនិយោគពេល ទៅពិនិត្យអំពីដំណើរនៃការរស់នៅនិងអាកប្បកិរិយារបស់សត្វ សុទ្ធសឹងតែជាចំណែកជួយឱ្យមនុស្សបង្កើនការចងចាំ យល់អំពីគុណតម្លៃនៃធម្មជាតិ រួមទាំងជំរុញជំនាញស្រមើស្រមៃ។

៣. រក្សានិងថែទាំសួនច្បារ ៖ ទីតាំងបរិវេណតូចធំ មិនមែនជាចំណោទនៃបញ្ហាប៉ុន្មានទេ អត្ថប្រយោជន៍នៃការថែទាំសួនច្បារ គឺបានផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងធម្មជាតិ បង្កើនភាពស្រស់ស្រាយតាមរយៈសមិទ្ធផលដែលទទួលបានពីការថែសួនពីថ្វីដៃដែលខ្លួនបានធ្វើកន្លងមក។ ចំពោះសកម្មភាពនៃការថែទាំ ទាំងនោះមានដូចជា រៀបចំថូ ជីកកកាយដី ដាក់ជី ដាំគ្រាប់ពូជ កាត់តម្រឹមផ្កា ឬស្រោចទឹកជាដើម ដែលសកម្មភាពសាមញ្ញៗទាំងនេះហើយ សុទ្ធសឹងជាការរួមចំណែកបង្កើននូវសុភមង្គលដោយភាពស្ងប់ស្ងាត់។

៤. អាន ៖ ក្នុងបរិបទបច្ចុប្បន្ន មនុស្សទទួលបានការរំខានជាច្រើនពីបណ្តាញសង្គមផង និងមជ្ឈដ្ឋាននានាផង ហើយការអានជាចំណែកកាត់បន្ថយការរំខានទាំងនោះប្រកបដោយប្រសិទ្ធភាព និងភាពវិជ្ជមាន។ ងប់ងល់ពេលវេលា ទៅក្នុងទំព័រសៀវភៅ ឬជំពូកអំណានណាមួយ តាមរយៈអត្ថបទនិពន្ធដ៏មានភាពប៉ិនប្រសប់ មិនថាសំណេរ ឬកំណាព្យនោះទេ គឺជាចំណែកនាំទៅពង្រឹងជំនាញគិតបែបច្នៃប្រតិដ្ឋ ជំនាញស្រមើស្រមៃ រួមទាំងទទួលបានការជំរុញចិត្ត ឬលើកទឹកពីឃ្លាល្បះណាមួយ ដើម្បីបំពេញន័យទៅក្នុងជីវិតរស់នៅ។

៥. ថតរូបនៅទីតាំងដែលមានធម្មជាតិ ៖ សាកល្បងប្រើប្រាស់កាមេរ៉ាដែលមាននៅក្នុងដៃ រួចចេញទៅក្រៅដើម្បីថតរូបប្លែកៗ ជាពិសេសនៅកន្លែងដែលមានបរិយាកាសធម្មជាតិ ឬមានសត្វព្រៃ រុក្ខជាតិ ផ្កា ពីព្រោះសកម្មភាពទាំងនេះជួយឱ្យលោកអ្នកមានឱកាសស្វែងយល់បន្ថែមអំពីភាពស្រស់ស្អាតរបស់ធម្មជាតិ ឬអ្វីៗដែលកើតមាននៅជុំវិញខ្លួន។ ទម្លាប់មួយនេះក៏បានបង្កើតនូវឱកាសផ្សារភ្ជាប់ទៅកាន់ពិភពខាងក្រៅ ចេះរីករាយជាមួយនឹងសកម្មភាពសាមញ្ញៗ រួមទាំងចេះពេញចិត្តនឹងដំណើរជីវិតដែលកំពុងមាននៅពេលបច្ចុប្បន្ន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....