សៀវភៅ​៣ប្រភេទ​ដើរតួនាទី​អភិវឌ្ឍ​ផ្នត់គំនិត​វិជ្ជមាន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សៀវភៅ​ដែល​អាចបង្កើត​ផ្នត់គំនិត​វិជ្ជមាន និង​ផ្លាស់ប្តូរជីវិត ក៏ដូចជា​ការអភិវឌ្ឍន៍​បុគ្គលិក​លក្ខណៈ គឺមាន​ភាពចាំបាច់​សម្រាប់​យក​មក​ប្រើប្រាស់​ចំពោះ​សកម្មភាព​ប្រចាំថ្ងៃ។ នៅ​ពេល​អាន​ប្រភេទ​សៀវភៅ​អភិវឌ្ឍន៍​ស្មារតី នឹងធ្វើឱ្យ​មនុស្ស​ចាប់ផ្តើម​មាន​គំនិត​មន្ទិល​ថា ខ្លួន​ជា​នរណា? ធ្វើសកម្មភាព​ដើម្បីអ្វី? រួមទាំង​សិក្សា​ស្វែងយល់ ពីរបៀប​ថ្មី​ប្លែក ជាប្រចាំ​ដើម្បីជួយ​ខ្លួនឯង​ឱ្យកាន់តែ​ប្រសើរ​ពីមួយ​ពេល ទៅ​មួយពេល។ តាមរយៈ​គេហទំព័រ Best Life បាន​បង្ហាញ​សៀវភៅ ៣ក្បាល ដែល​វាអាច​ជួយឱ្យ​អ្នក​អភិវឌ្ឍ​ខ្លួនឯង។

១.ទម្លាប់ទាំង៧ មាន​ប្រសិទ្ធ​ភាព​សម្រាប់​យុវវ័យ ៖ សៀវភៅ​នេះ និពន្ធ​ដោយ​លោក Stephen R. Covey និង​សរសេរ​ជាភាសាឡាតាំង​ថា The 7 Habits of Highly Effective People បោះពុម្ព​ដំបូងនៅ​ឆ្នាំ១៩៨៩។ ខ្លឹមសារ​អប់រំក្នុង​សៀវភៅ បាននិយាយ​រៀបរាប់​អំពីភាព​ជាអ្នកដឹកនាំ និងកត្តា​ដែលរុញច្រាន​ខ្លួនឯងឱ្យធ្លាក់​ចូលទៅ​ក្នុង​ទម្លាប់មិនល្អ ការស្វែងរក​សក្ដានុពល​ខ្លួនឯង សារៈសំខាន់​នៃការធ្វើឱ្យខ្លួន​ឯង​មាន​ភាពសកម្ម របៀប​នៃ​ការគិតវិជ្ជមាន និង​ការរៀបចំ​កាលវិភាគ​ទៅតាម​ប្រភេទ​ការងារ​សំខាន់ៗ និង​ការងារ​មិនសូវ​សំខាន់ តាម​លំដាប់​លំដោយ។ បន្ថែម​ពីនោះ ក៏មាន​រៀបរាប់​អំពី​ការ​សម្រេច​ចិត្ត​របស់​យុវវ័យ និង​ការបង្កើត រក្សា​ទំនាក់ទំនង​ជាមួយមនុស្ស រួមទាំង​សិល្បៈ​នៃការ​ស្តាប់​ផងដែរ​ ដែល​មាន​តួនាទី​សម្រួល​ទាំង​ដំណើរ​ការសិក្សា និង​អាជីព​ការងារ។

២.សិល្បៈ​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ការពង្រឹង​សមត្ថភាព​ខ្លួនឱ្យ​មាន​ឥទ្ធិពល ៖ សៀវភៅនេះ​សរសេរ​ជា​ភាសា​អង់គ្លេស​មាន​ចំណង​ជើង​ថា How to Win Friends and Influence People តាក់តែង​ដោយ លោក Daniel Kahneman ហើយ​សៀវភៅ​នេះ ក៏មាន​បកប្រែ​ជា​ភាសាខ្មែរ និង​លក់នៅ​ទីផ្សារ​ដែល​ភាគច្រើន​គេស្គាល់​ថា វិធី​ចងចិត្តមិត្ត និង​ការបន្ទន់​ចិត្ត​អ្នកដទៃ។ សៀវភៅ​ប្រភេទ​នេះ គេផ្តោត​ទៅលើ​ជំនាញ​នៃ​ការ​ទំនាក់ទំនង ឬ​ការ​ប្រាស្រ័យ​ទាក់ទង​អន្តរបុគ្គល និង​កិច្ចពិភាក្សា​ដែលមាន​ប្រសិទ្ធភាព និង​ការ​កសាង​សមត្ថភាព​ខ្លួនឯង ដើម្បីឈាន​ទៅ​អភិវឌ្ឍ​ជំនាញ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញខ្លួន ជាពិសេស​ក្នុង​រង្វង់​ការងារ។

៣.គិតលឿន និងគិតយឺត ៖ គិត​លឿន និង​គិតយឺត ជាសៀវភៅ​មួយ​មាន​ប្រជាប្រិយ​ភាព ជា​ភាសា​ឡាតាំង​ដាក់​ថា Thinking, Fast and Slow សរសេរ​ដោយ​អ្នកជំនាញ​ចិត្តវិទ្យា​ម្នាក់​ឈ្មោះ​ Daniel Kahneman គាត់​ក៏ជាអ្នក​ទទួល​បាន​រង្វាន់​ណូបែល​ផ្នែក​សេដ្ឋកិច្ច។ សៀវភៅនេះ​មានអត្ថន័យ​អប់រំ​មនុស្ស​អំពី​សមត្ថភាព​នៃ​ការផ្តោត ផលជះ​មិនល្អ​នៃការ​ពន្យារ​ពេល ឬភាព​កម្ជិល និង​ដំណើរការ នៃ​ការគិត​របស់​មនុស្ស​នៅពេល​ជួបប្រទះ​នូវ​បញ្ហា៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *