លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកទឹកចិត្តសិស្សានុសិស្សប្រឡងបាក់ឌុប កុំអស់សង្ឃឹមប្រសិនលទ្ធផលមិនជាប់

ថ្លែងក្នុងពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ ដោយ​ធ្វើការ​អបអរសាទរដល់ប្អូនៗ ដែលទើបតែប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំនេះ ដោយ​ជូនពរឱ្យប្អូនៗទទួលបាននៅលទ្ធផលល្អគួរជាទីពេញចិត្តទាំងអស់គ្នា។ ជាមួយ​គ្នា​លោកជំទាវក៏​បាន​លើកទឹកចិត្តដល់សិស្សានុសិស្សកុំអស់សង្ឃឹមប្រសិនលទ្ធផលបាក់ឌុបមិនជាប់ ព្រោះនៅមានឱកាសសិក្សាជាច្រើនទៀត។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា ពេលនេះប្អូនៗកំពុងតែរង់ចាំលទ្ធផលដោយអន្ទះសារ ហើយមិនដឹងថាលទ្ធផលប្រឡងជាប់ ឬធ្លាក់​ ប៉ុន្តែប្អូនៗត្រូវចាំថា ទោះបីជាយើងជាប់ ឬមិនជាប់ក៏ដោយក៏យើងមានឱកាសច្រើន បើអ្នកជាប់អាចបន្តការសិក្សានៅមហាវិទ្យាល័យ ហើយ​សម្រាប់អ្នកមិនជាប់ គឺនៅ​មានឱកាសសិក្សាច្រើនណាស់ ដូចជាមានវគ្គសិក្សាខ្លីៗ ការសិក្សាជំនាញ ការសិក្សាថ្នាក់បរិញ្ញាបត្ររង ដូច្នេះប្អូនៗ ក្មួយកុំអស់សង្ឃឹម ខណៈរាជរដ្ឋាភិបាល ក៏​បានផ្ដល់ឱកាសដល់ក្មួយៗដែលមិនបានប្រឡងជាប់បាក់ឌុប ក៏អាចបន្តទៅរៀនជាជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួនផងដែរ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

“ជូនពរប្អូនៗ ក្មួយប្រឡងជាប់ទាំងអស់គ្នា និងទទួលបាននូវភាពជោគជ័យថ្មីបន្ថែមទៀត សម្រាប់ជីវិតដ៏វែងឆ្ងាយរបស់ប្អូនៗ និងក្មួយៗ”

ពិព័រណ៍ជំនាញសិក្សា និងការងារ  ឆ្នាំ២០២៥

តាមការគ្រោងទុក ក្រសួងអប់រំ យុវជន និងកីឡា គ្រោង​នឹងប្រកាស​លទ្ធផល នៃការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់ឌុប នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ដោយ​ឆ្នាំនេះ​ការប្រកាស​លទ្ធផល​នឹង​ធ្វើ​ឡើង​ព្រមគ្នា​ទូទាំង​២៥រាជធានីខេត្ត។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់។ ឆ្នាំនេះ រដ្ឋមន្រ្តីក្រសួងអប់រំរំពឹងថា សិស្ស​ដែលទទួលបាន​និទ្ទេស A អាចនឹងមានច្រើនជាង ២ពាន់នាក់ ខណៈកាលពីឆ្នាំ២០២៤ ការប្រឡងបាក់ឌុប មានសិស្សដែលជាប់និទ្ទេស A ចំនួន ២,២២៥នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។