របៀបចាប់ផ្តើមសប្តាហ៍ថ្មីប្រកបដោយប្រសិទ្ធភាព ជាមួយអារម្មណ៍រីករាយ

ការចាប់ផ្តើមសប្តាហ៍ថ្មី ដោយមិនបានរៀបចំ នាំឱ្យមានអារម្មណ៍មិនល្អ ព្រោះបង្កបាននូវភាពប្រញាប់ប្រញាល់ខ្លាំង ភ្លេចមុខភ្លេចក្រោយ រួមទាំងជំរុញអាការស្ត្រេសកើនឡើងស្ទើរតែមួយអាទិត្យពេញ មានពេលខ្លះភ្លេចទាំងកិច្ចការសំខាន់ៗទៀតផង។

សាកស្រមៃបន្តិច! ប្រសិនបើក្រោកពីគេង ដោយមានបរិវេណផ្ទះស្អាត អាហារមានការរៀបចំបានល្អ និងមានផែនការសកម្មភាពការងាររួចជាស្រេច តើអាចកាត់បន្ថយភាពស្មុគស្មាញបានយ៉ាងណាទៅ? ការចាប់ផ្តើមសប្តាហ៍ថ្មីដោយអារម្មណ៍ល្អ នោះថ្ងៃច័ន្ទដែលចូលមកដល់ ក៏បង្កើតបាននូវភាពស្រស់បំព្រងទៅតាមនោះដែរ។ ហើយការរៀបចំសម្រាប់ថ្ងៃថ្មី គិតអំពីការអនុវត្តសកម្មភាពទាំងឡាយណាដែលនាំឱ្យមានទម្លាប់ល្អ ការរស់នៅមានរបៀបដើម្បីបង្កើនបាននូវផលិតភាព និងតុល្យភាពនៃការរស់នៅ។

យ៉ាងណាក៏ដោយតាមរយៈ Rinse បានបង្ហាញអំពីអត្ថប្រយោជន៍នៃការរៀបចំ និងការចាប់ផ្តើមសប្តាហ៍ថ្មីដ៏ប្រសិទ្ធភាព ដោយមានរៀបរាប់ដូចតទៅ ៖

១. លក្ខណៈការរៀបចំសប្តាហ៍បន្ទាប់ ៖ ការរៀបចំសម្រាប់សប្តាហ៍ថ្មី ជាការឌីហ្សាញពេលវេលាដែលមាន និងជាការជម្រះរាល់មន្ទិលចាស់ៗ រួមទាំងធ្វើផែនការសកម្មភាពសម្រាប់សប្តាហ៍បន្ទាប់។ បន្ថែមពីនោះ ត្រូវរកឱ្យឃើញអ្វីដែលនាំឱ្យមានភាពស្មុគស្មាញទៅកាន់ការគិតប្រចាំថ្ងៃ និងការកត់ត្រាអំពីទំនួលខុសត្រូវសម្រាប់សប្តាហ៍បន្ទាប់ ក៏ដូចជាបង្ហើយកិច្ចការដែលនៅសេសសល់ផងដែរ។ សកម្មភាពទាំងនេះគឺជាឱកាសក្នុងការផ្ទៀងផ្ទាត់គោលដៅ និងការតាមដានសកម្មភាពដែលមានភាពជាក់លាក់បានប្រសើរជាងមុន។

២. ឆ្លើយបតនឹងតម្រូវការក្នុងរយៈពេលខ្លី និងវែង ៖ ការធ្វើផែនការសកម្មភាព ឬការរុះរើអាទិភាពការងារ ​រៀងរាល់ពេលចាប់ផ្តើមសប្តាហ៍ថ្មី ជាពិសេសមុនពេលចាប់ផ្តើមថ្ងៃច័ន្ទ ព្រោះវាមានឥទ្ធិពលជារួមទៅកាន់សុខភាពផ្លូវចិត្ត ផលិតភាព និងសុខុមាលភាពនៃការរស់នៅជារួម! ដោយសារតែការរៀបចំឱ្យមានរបៀបរៀបរយទាំងនេះ មានឥទ្ធិពលកាត់បន្ថយស្ត្រេស ជំរុញឱ្យខ្លួនឯងខិតជិតទៅកាន់គោលដៅ មានពេលឆ្លុះបញ្ចាំង និងការថែទាំខ្លួនឯង រួមទាំងការបង្កើនទំនុកចិត្តចំពោះខ្លួនឯង។

៣. សកម្មភាពដែលគួររៀបចំ ៖ ការងារមានច្រើនប្រភេទ តែបើជជែកជាទូទៅវិញ តើសកម្មភាពអ្វីខ្លះដែលពុំគួរមើលរំលង? ក្រៅតែការរៀបចំផែនការសកម្មភាពដើម្បីអាជីពវិជ្ជាជីវៈ ការរៀបចំចំពោះការរស់នៅប្រចាំថ្ងៃផ្ទាល់ខ្លួន ក៏មានភាពពាក់ព័ន្ធគ្នាដែរ!​ ហើយដើម្បីដឹងអំពីអាទិភាពទាំងនេះ គឺត្រូវការពេលក្នុងការធ្វើសេចក្ដីឆ្លុះបញ្ចាំង ការសរសេរកំណត់ហេតុតាមរយៈសៀវភៅ ឬតាមរយៈកម្មវិធីឌីជីថល។ បន្ថែមពីនោះ ការជម្រុះចោលរាល់សម្ភារៈមិនចាំបាច់ ការរៀបចំប្រភេទអាហារសម្រាប់សប្តាហ៍បន្ទាប់ ការដាក់គោលដៅសម្រាប់មួយអាទិត្យទុកជាមុនចាប់ផ្តើមថ្ងៃថ្មី ការគ្រប់គ្រងហិរញ្ញវត្ថុ សម្អាតសម្លៀកបំពាក់ និងការរៀបចំខោអាវទៅតាមប្រភេទការងារ សុទ្ធសឹងតែជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំសប្តាហ៍ថ្មីឱ្យមានប្រសិទ្ធភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *