UN ព្រមានថា AI អាចប៉ះពាល់ការងារ 40 ភាគរយទូទាំងពិភពលោកក្នុងទសវត្សរ៍ក្រោយ

របាយការណ៍ថ្មីពីនាយករដ្ឋានពាណិជ្ជកម្ម និងអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNCTAD) បានរកឃើញថា បញ្ញាសិប្បនិម្មិត (AI) អាចប៉ះពាល់ដល់ការងារ ៤០ភាគរយនៅទូទាំងពិភពលោក ដែលមានន័យថា ផលិតភាពការងារទូទៅនៅធម្មតា ប៉ុន្តែមនុស្សជាច្រើនអាចបាត់បង់ការងាររបស់ពួកគេ។

តាមរយៈរបាយការណ៍នេះបានបញ្ជាក់ថា AI អាចនឹងប៉ះពាល់ដល់ការងារ តាមទិដ្ឋភាពសំខាន់ចំនួន ៤ រួមមាន ៖ ការជំនួស ឬបំពេញបន្ថែមការងាររបស់មនុស្ស ធ្វើឱ្យស៊ីជម្រៅប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការបង្កើតការងារថ្មីៗ ដូចជា ការស្រាវជ្រាវ ឬអភិវឌ្ឍ AI ជាដើម។

ក្រុមហ៊ុនមួយចំនួនតូច ដែលគ្រប់គ្រងភាពជឿនលឿនរបស់ពិភពលោក ក្នុងវិស័យ ​AI ជារឿយៗផ្ដល់អាទិភាពលើប្រាក់ចំណេញជាងកម្លាំងពលកម្មមនុស្ស ហើយ AI នឹងបង្កហានិភ័យ ដោយកាត់បន្ថយអត្ថប្រយោជន៍ប្រកួតប្រជែង នៃកម្លាំងពលកម្ម ដែលមានតម្លៃទាប ពីប្រទេសអភិវឌ្ឍន៍។

លោកស្រី Rebeca Grynspan អគ្គលេខាធិការ UCTAD បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ជារឿងចាំបាច់ ដែលត្រូវមានកិច្ចសហប្រតិបត្តិការអន្តរជាតិខ្លាំងជាមុន ដើម្បីផ្លាស់ប្ដូរការផ្ដោតអារម្មណ៍លើបច្ចេកវិទ្យា ទៅរកមនុស្ស។

របាយការណ៍បានរកឃើញថា AI នឹងអាចមានតម្លៃដល់ទៅ ៤,៨ ទ្រីលានដុល្លារ នៅក្នុងទីផ្សារឆ្នាំ២០៣៣ ប៉ុន្តែអ្នកទទួលផលប្រយោជន៍ពីបច្ចេកវិទ្យានេះ មានលក្ខណៈប្រមូលផ្ដុំខ្លាំង។

មានក្រុមហ៊ុនតែជាង ១០០ប៉ុណ្ណោះដែលទទួលប្រយោជន៍ពីបច្ចេកវិទ្យានេះច្រើន ហើយក្រុមហ៊ុនភាគច្រើន មានមូលដ្ឋានក្នុងប្រទេសចិន និងអាមេរិក ដែលមានចំនួនស្ទើរតែពាក់កណ្ដាលទៅហើយ។

របាយការណ៍របស់ UNCTAD បានផ្ដល់អនុសាសន៍ថា ប្រទេសកំពុងអភិវឌ្ឍន៍ចាំបាច់ ត្រូវវិនិយោគលើការតភ្ជាប់អ៊ីនធឺណិត ដែលអាចទុកចិត្តបាន ដោយធ្វើឱ្យសំណុំទិន្នន័យមានគុណភាពខ្ពស់ សម្រាប់ការបណ្ដុះបណ្ដាលប្រព័ន្ធ AI និងបង្កើតប្រព័ន្ធអប់រំ ដែលផ្ដល់ឱ្យសិស្សនូវជំនាញឌីជីថលដែលចាំបាច់ ដើម្បីឱ្យពួកគេមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា នឹងសម្របខ្លួនទៅនឹងការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI និងបច្ចេកវិទ្យាជាច្រើនទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។