សញ្ញាមួយចំនួនបង្ហាញថា អ្នកធ្លាក់ក្នុងវិបត្តិគ្មានថាមពលក្នុងខ្លួន (Burn Out)

អាការតានតឹងនៅកន្លែងធ្វើការ គឺជារឿងធម្មតាដែលអ្នកធ្វើការគ្រប់គ្នាតែងជួបប្រទះ ។ ប៉ុន្តែករណីភាពតានតឹង កើតឡើងជាប្រចាំ រហូតដល់ថ្នាក់គ្រប់គ្រងលែងបាន ធ្វើឱ្យអ្នកមានអារម្មណ៍ថាអស់កម្លាំង មានគំនិតអវិជ្ជមាន និងបាត់បង់ចំណង់បំពេញការងារ មានន័យថា អ្នកកំពុងធ្លាក់ក្នុងវិបត្តិគ្មានថាមពលក្នុងខ្លួន (Burn Out)។

អង្គការសុខភាពពិភពលោក (WHO) បានឱ្យនិយមន័យ វិបត្តិគ្មានថាមពលក្នុងខ្លួន (Burn Out) ថា គឺជាបាតុភូតមួយនាំឱ្យគ្មានកម្លាំងកាយ កម្លាំងចិត្ត ដែលបណ្ដាលមកពីភាពតានតឹងរ៉ាំរ៉ៃ ។ ខាងក្រោមនេះ គឺជាអាការៈមួយចំនួននៃវិបត្តិគ្មានថាមពលក្នុងខ្លួន (Burn Out)៖

  • មានអារម្មណ៍ថា គ្មានថាមពលក្នុងខ្លួន ឬអស់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត
  • លែងមានចំណង់ធ្វើការ មានអារម្មណ៍អវិជ្ជមាន និងធុញទ្រាន់ចំពោះការងារដែលខ្លួនធ្វើ
  • ធ្លាក់ចុះផលិតភាពការងារ។

ប្រសិនបើអ្នកសង្ស័យថា ខ្លួនឯងកំពុងមានវិបត្តិគ្មានថាមពលក្នុងខ្លួន (Burn Out) ចូរសួរសំណួរខាងក្រោមនេះទៅខ្លួនឯង៖

១. តើមានមនុស្សជិតស្និទ្ធ សុំឱ្យខ្ញុំបន្ថយពេលធ្វើការខ្លះដែរឬទេ?

២. តើប៉ុន្មានខែចុងក្រោយនេះ ខ្ញុំឧស្សាហ៍ខឹងមិត្តរួមការងារ ឬអតិថិជនដែរឬទេ?

៣. តើខ្ញុំមានអារម្មណ៍ថា ខ្លួនឯងខុស ព្រោះមិនបានចំណាយពេលជាមួយខ្លួនឯង គ្រួសារ និងមិត្តភក្តិដែរឬទេ?

៤. តើខ្ញុំមួយរយៈនេះ ងាយប៉ះទង្គិចផ្លូវចិត្តដែរឬទេ? ដូចជាងាយ ស្រក់ទឹកភ្នែក ឆាប់ខឹង ឧស្សាហ៍មួរម៉ៅ ស្រែកដាក់អ្នកដទៃ និងតានតឹងដោយគ្មានហេតុផលជាដើម។

ប្រសិនបើចម្លើយរបស់អ្នក ស្របនឹងសំណួរខាងលើ មានន័យថា អ្នកត្រូវផ្លាស់ប្ដូរឥរិយាបថជាបន្ទាន់។

តើអ្វីបណ្ដាលឱ្យមានវិបត្តិអស់ថាមពលក្នុងខ្លួន (Burn Out)?

យើងម្នាក់ៗមានសមត្ថភាពខុសៗគ្នា ក្នុងការទប់ទល់នឹងភាពតានតឹងផ្លូវអារម្មណ៍ និងរាងកាយ។ នៅពេលដែលយើងទទួលការងារមានទំហំធំជាងសមត្ថភាពរបស់យើងអាចដោះស្រាយបាន យើងនឹងទទួលអារម្មណ៍មិនស្រួលក្នុងខ្លួនដោយស្វ័យប្រវត្តិ។ លើសពីនេះ យើងអាចនឹងទទួលអារម្មណ៍តានតឹងខ្លាំង នៅពេលព្យាយាមជំរុញខ្លួនឯងឱ្យធ្វើរឿងមួយនោះ។

ជាទូទៅ បុគ្គលដែលមានវិបត្តិអស់ថាមពលក្នុងខ្លួន (Burn Out) តែងមានអារម្មណ៍ហត់នឿយផ្លូវចិត្ត និងព្រងើយកន្ដើយនឹងកិច្ចការចំពោះមុខ។ ពួកគេក្លាយជាមនុស្សគ្មានអារម្មណ៍ដូចមនុស្សយន្តអញ្ចឹង ហើយចាប់ផ្ដើមផ្ដាច់ខ្លួនពីមជ្ឈដ្ឋានជុំវិញ ដោយមិនចង់និយាយស្ដីជាមួយមិត្តរួមការងារ និងអតិថិជនជាដើម។ ពួកគេលែងខ្នះខ្នែងធ្វើការ និងចាប់ផ្ដើមបាត់បង់ចំណង់ចំពោះអាជីពដែលខ្លួនកំពុងធ្វើ។ ជាពិសេស ពួកគេក្លាយជាមនុស្សឆាប់ឆេវឆាវ បាត់បង់ផលិតភាពការងារ និងបាត់បង់ក្ដីស្រមៃផ្ទាល់ខ្លួន។ ម្ល៉ោះហើយ ចំណុចទាំងនេះ គឺជាសញ្ញាមិនល្អនោះទេ សម្រាប់អាជីពការងារបុគ្គល និងវឌ្ឍនភាពអង្គភាព។

គួរបញ្ជាក់ផងដែរថា វិបត្តិអស់ថាមពលក្នុងខ្លួន (Burn Out) មិនមែនជាជំងឺផ្លូវចិត្តទេ ប៉ុន្តែវាធ្ងន់ធ្ងរជាងជំងឺផ្លូវចិត្តទៅទៀត។ វិបត្តិនេះអាចនាំឱ្យមានបញ្ហាបែកបាក់គ្រួសារ ការអស់កម្លាំងកាយចិត្តរ៉ាំរ៉ៃ (Chronic fatigue syndrome) ភាពថប់បារម្ភ ជំងឺបាក់ទឹកចិត្ត វិបត្តិដំណេក និងអាចឈានទៅដល់ការប្រើគ្រឿងស្រវឹង និងគ្រឿងញៀនទៀតផង។

បុគ្គលដែលងាយមានវិបត្តិអស់ថាមពលក្នុងខ្លួន (Burn out)

បុគ្គលដែលមានអាជីព ត្រូវទាក់ទងជាមួយមនុស្ស គឺមានភាគរយខ្ពស់ជាងគេក្នុងការជួបវិបត្តិមួយនេះ។ ដោយអាជីពទាំងនោះរួមមាន គ្រូបង្រៀន មេធាវី ប៉ូលីស គិលានុបដ្ឋាយិកា វេជ្ជបណ្ឌិត មន្ត្រីពន្ធនាគារ អ្នកថែទាំមនុស្សចាស់ បុគ្គលិកផ្នែកលក់ និងមន្ត្រីឥណទានជាដើម។ យ៉ាងណាមិញ មិនថាអ្នកមានអាជីពជាអ្វីនោះទេ ប្រសិនបើអ្នកធ្វើការលើសសមត្ថភាពខ្លួនឯងក្នុងរយៈពេលវែង អ្នកនឹងងាយជួបវិបត្តិអស់ថាមពលក្នុងខ្លួន (Burn Out) ជាមិនខាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...