គន្លឹះកាត់បន្ថយផលប៉ះពាល់ពីពន្លឺអេឡិចត្រូនិចពេលយប់

មានការលើកទឹកចិត្តពីមជ្ឈដ្ឋានជាច្រើនឱ្យកាត់បន្ថយការប្រើប្រាស់ស្រ្កីននៅពេលយប់ មិនថា កុំព្យូទ័រ ទូរស័ព្ទដៃ ឬឧបករណ៍ទាំងឡាយណាដែលជះពន្លឺខ្លាំងនៅពេលយប់ជាច្រើនម៉ោងជាប់ៗគ្នា តែយ៉ាងណា ការប្រើប្រាស់ វាមិនមែនអាចជ្រើសរើសបានទេ ពេលខ្លះមនុស្សមានកាតព្វកិច្ចត្រូវប្រើនៅពេលយប់ ត្រូវធ្វើការ ឬត្រូវរៀនបន្ថែមនៅពេលយប់ ដូច្នេះការឈប់ប្រើប្រាស់ទាំងស្រុង វាមិនឆ្លើយតបទៅកាន់មនុស្សគ្រប់គ្នានោះឡើយ។

មនុស្សមួយចំនួនបានដឹងរួចមកហើយអំពីផលប៉ះពាល់នៅពេលប្រើឧបករណ៍អេឡិចត្រូនិចនៅពេលយប់ ហើយការកាត់ផ្តាច់ពីការប្រើប្រាស់ទាំងស្រុង ក៏មិនឆ្លើយតបនៅក្នុងបរិបទឌីជីថល និងកាវិវិត្ត ដ៏លឿនរហ័សនេះដែរ ប៉ុន្តែគេមានវីធីសាស្រ្ត និងការកាត់បន្ថយចំពោះចំណោទបញ្ហានេះបាន។

តាមរយៈគេហទំព័រ Sleep Foundation បានប្រាប់ពីគន្លឹះមួយចំនួនអំពីភាពឈ្លាសវៃនៃការប្រើឧបករណ៍អេឡិចត្រូនិចពេលយប់ ដូចជា ៖

កាត់បន្ថយ ៖ ការកាត់បន្ថយនៅត្រង់ចំណុចនេះ សំដៅទាំងការប្រើពេលថ្ងៃ និងពេលយប់ ព្រោះការប្រើច្រើនពេកនៅពេលថ្ងៃ ក៏ជាកត្តាដែលនាំឱ្យប៉ះពាល់គុណភាពដំណេកនៅពេលយប់បានដូចគ្នាដែរ! ហើយផលអវិជ្ជមានដល់ការគេង កើតឡើងជាពិសេសក្នុងចំណោមមនុស្សវ័យជំទង់ ដែលជាវ័យមួយកំពុងតែត្រូវការសមត្ថភាពផ្តោតទៅលើការសិក្សាជាអាទិភាព។ ប្រសិនបើលោកអ្នកមានតួនាទីជាអាណាព្យាបាល អ្វីដែលអាចធ្វើបាន គឺឧស្សាហ៍លើកអំពីប្រធានបទដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងគុណភាពដំណេកពីការប្រើប្រាស់បច្ចេកវិទ្យាច្រើនម៉ោង។

បង្កើនបរិយាកាសដែលផ្តល់ភាពស្រស់ស្រាយមុនពេលគេង ៖ ភាពស្រស់ស្រាយជាក់លាក់ពុំមែនជាការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះទេ ប៉ុន្តែជាការទទួលបានការសម្រាកតាមរយៈការបន្ធូរភាពតានតឹងដោយការសមាធិ ការស្តាប់ភ្លេងដែលនាំឱ្យចិត្តស្ងប់ អានសៀវភៅ ជារួមសកម្មភាពទាំងឡាយណាដែលអាចជៀសចាកពីការប្រើប្រាស់អេក្រង់ និងអាចរួមចំណែកក្នុងការពង្រឹងសុខភាពផ្លូវចិត្តផងដែរ។

គ្មានឧបករណ៍អេឡិចត្រូនិចក្នុងបន្ទប់គេង ៖ ប្រសិនបើពុំចាំបាច់កុំដាក់ទូរសទស្សន៍ដែលមានផ្ទាំងធំៗ និងផ្តល់ភាពងាយស្រួលក្នុងការបើកបិទ ព្រោះវាជាកត្តាដែលជំរុញឱ្យការប្រើប្រាស់ស្រ្គីនកាន់តែមានការកើនឡើង។

បន្ថយពន្លឺពីកម្មវិធី ៖ បន្ទាប់ពីអនុវត្តន៍រាល់វិធីសាស្រ្ត ដែលជួយគ្រប់គ្រងក្នុងការប្រើប្រាស់ ឬក៏ការកាត់បន្ថយរួចរាល់អស់ហើយ អ្វីដែលគួរបន្តអនុវត្តន៍នោះគឺ ការប្រើប្រាស់ការកំណត់ដែលមានស្រាប់នៅក្នុងកុំព្យូទ័រ ឬក៏ទូរស័ព្ធដៃ ដើម្បីកាត់បន្ថយពន្លឺ ការរំលឹកកុំឱ្យប្រើលើសកាលកំណត់ និងជ្រើសរើសស្រ្គីនដែលមានសមត្ថភាពក្នុងការការពារភ្នែក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។