គេងឆាប់លក់ពង្រឹងសុខភាព និងផលិតភាព

គេងឆាប់លក់ផ្តល់គុណសម្បត្តិជាច្រើនដូចជា អភិវឌ្ឍន៍គុណភាពកំឡុងពេលគេង ចំណេញពេលវេលា កាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ជួយឱ្យអារម្មណ៍ល្អហើយពង្រឹងប្រព័ន្ធដំណើរការរាងកាយ  បង្កើនផលិតភាពនិងសុវត្ថិភាពទាំងផ្លូវចិត្ត និងរាងកាយ។

មានកត្តាជាច្រើនដែលបង្អាក់ ឬរំខានមនុស្សមិនឱ្យគេងលង់ឱ្យបានឆាប់ក្នុងរយៈពេលលឿន ឬក៏ហាក់មិនស្ងប់សុខកំឡុងពេលគេងទាល់តែសោះ ការកំណត់ម៉ោងគេង និងកំណត់ស្រ្គីនពន្លឺគេបានដឹងជាច្រើនមកហើយ ដូច្នេះតើនៅមានកត្តាអ្វីទៀត ? បើតាមគេហទំព័រ Good Men Project បានបង្ហាញគន្លឹះងាយៗ ដើម្បីជំរុញឱ្យការទទួលទានដំណេកឆាប់លក់ និងអាចចាប់ផ្តើមអនុវត្តន៍ពេលណាក៏បាន ដោយមានរៀបរាប់នៅខាងក្រោម៖

១. របបអាហារ ៖ ការទទួលទានអាហារ ឬភេសជ្ជៈ ដោយមិនបានគិតគួរឱ្យបានហ្មត់ចត់ ក៏ជាកត្តាដែលប៉ះពាល់ទៅកាន់ដំណេកដែរ។ ដូច្នេះជ្រើសអាហារណា ដែលមានសារធាតុចិញ្ចឹម និងជៀសចាករាល់ភេសជ្ជៈទាំងឡាយណាដែលមានជាតិកាហ្វេអ៊ីន ឬធ្វើឱ្យគេងមិនលក់ជាដើម។ ចំណុចមួយទៀតដែលគួរតែយកចិត្តទុកដាក់ដែរនោះ គឺ ការកំណត់កម្រិតពេលផឹកភេសជ្ជៈ មានជាតិអាកុល។ ជាការពិត ក្រោយពិសាររួចគឺជួយឱ្យលោកអ្នកងាយលង់លក់នៅពេលគេងក៏ពិតមែន ប៉ុន្តែផលអវិជ្ជមាននោះ គឺ កំឡុងពេលគេងមិនលង់លក់ដោយស្កប់ស្កល់បាននោះទេ។

២. គ្រប់គ្រងស្រ្តេស ៖ ការបណ្តាលឱ្យសុខភាពផ្លូវចិត្តទ្រុតទ្រោម ឬឈានទៅដល់បញ្ហាស្រ្តេស គឺជាកត្តាសំខាន់ដែលអាចបណ្តាលឱ្យលោកអ្នកពិបាកក្នុងការគេងឱ្យបានលឿន។ ដូច្នេះហើយ ការកាត់បន្ថយស្រ្តេស ជាវិធីសាស្រ្តមួយជួយឱ្យលោកអ្នកងាយក្នុងគេងឆាប់លក់។ ហើយវិធីក្នុងការកាត់បន្ថយមានដូចជា ធ្វើសមាធិ យូហ្កា ហាត់ប្រាណ និងសកម្មភាពដទៃទៀតដែលជំរុញឱ្យចិត្តជ្រះថ្លា។

៣. ប្រឹក្សាជាមួយអ្នកជំនាញ ៖  វិធីសាស្រ្តក្នុងការជួយឱ្យឆាប់គេងលក់មានច្រើនប្រភេទ ជាងអ្វីដែលបានរៀបរាប់ក្នុងអត្ថបទនេះ ប៉ុន្តែបើសិនជាលោកអ្នកបានអនុវត្តន៍ នូវវិធីជាច្រើនរួចហើយ រួមទាំងវិធីទាំងពីរខាងផងដែរ ហើយនៅតែមិនទទួលបានប្រសិទ្ធភាពទៀតនោះ គឺវាចាំបាច់ណាស់ ដែលត្រូវទៅជួបអ្នកប្រឹក្សាយោបល់ ដើម្បីផ្ទៀងផ្ទាត់ពីស្ថានភាពបច្ចុប្បន្ន និងទទួលបានគន្លឹះមួយដែលពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្ដែង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..