ការធ្វើចលនារាងកាយជាប្រចាំ បង្កើនគុណភាពរស់នៅ និងកាត់បន្ថយជំងឺ

បើតាមការ​ចុះផ្សាយ​របស់ Knowridge Science Report បានបញ្ជាក់ថា ការធ្វើឱ្យរាងកាយមានចលនាទៀងទាត់ គឺជាភាពចាំបាច់ ដើម្បីរក្សាសុខភាពឱ្យមាំទាំ និងទ្រទ្រង់សុខុមាលភាពទូទៅ ជាពិសេសអភិវឌ្ឍន៍ចង្វាក់បេះដូងឱ្យមានដំណើរការល្អ ថែមទាំងរក្សាគីឡូឱ្យមានតុល្យភាពស្របទៅនឹងសារពាង្គកាយ និងពង្រឹងសាច់ដុំបេះដូង ។ ជាងនេះទៅទៀត អាចកាត់បន្ថយហានិភ័យ នៃជំងឺបេះដូង ជំងឺលើសឈាម និងបញ្ហាដាច់សរសៃឈាមខួរក្បាល។

ការធ្វើឱ្យរាងកាយមានចលនាជាប្រចាំ គឺអភិវឌ្ឍន៍ឱ្យមនុស្សចេះយកចិត្តទុកដាក់ចំពោះខ្លួនឯង (Self-esteem) និងស្រឡាញ់ពេញចិត្តចំពោះរូបរាងរបស់ខ្លួនបានប្រសើរជាងមុន ដែលកត្តានេះហើយ វាបានជះផលវិជ្ជមានទៅកាន់សុខភាពផ្លូវចិត្ត ថែមទាំងជួយឱ្យការរំលាយអាហារបានល្អផងដែរ ។ ការធ្វើចលនារាងកាយជាប្រចាំបានកាត់បន្ថយជំងឺមហារីកមួយចំនួនដូចជា មហារីកសុដន់ និងពោះវៀនធំ ជាដើម។

ការធ្វើចលនារាង្កាយ ឬធ្វើលំហាត់ប្រាណ ក៏​នាំឱ្យកាត់បន្ថយរោគសញ្ញា នៃការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត ដែលវាអាចជំរុញឱ្យអារម្មណ៍ល្អ និងប្រព័ន្ធនៃការគិតបានល្អ ។ ជាងនោះទៅទៀត កាត់បន្ថយភាពតានតឹង និងបង្កើនគុណភាព នៃការគេង ជំរុញឱ្យមានសុខមាលភាពផ្លូវចិត្ត និងគុណភាពជីវិត បង្កើនបាននូវថាមពលបន្ថែមមួយកម្រិតទៀត។

ជារួម ការធ្វើឱ្យរាងកាយដំណើរការជាប្រចាំ គឺទាញបាននូវផលប្រយោជន៍ ទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត ហើយបង្កើតបានគុណភាពក្នុងការរស់នៅ។ បើនិយាយអំពីការធ្វើឱ្យរាងកាយមានភាពសកម្ម គឺមានច្រើនប្រភេទដើម្បីជ្រើសរើស ហើយវិធីដែលគេនិយមប្រើមានដូចជា រត់ ដើរ ជិះកង់ ហែលទឹក ធ្វើយូហ្គា និងធ្វើតាមលំនាំនៃការបង្រៀនហាត់ប្រាណនានា។ ចំណែកឯក្នុងការចាប់ផ្តើមអនុវត្តន៍វិញ គឺជ្រើសយកតែវិធីណាដែលសមស្របនឹងស្ថានភាពប៉ុណ្ណោះ ដោយធ្វើពីមួយជំហានទៅមួយជំហាន គឺមានន័យថា ផ្តើមតាមសម្រួលតិចៗ ប៉ុន្តែទៀងទាត់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...