វិធីកាត់​បន្ថយ​ការ​ដាក់​សម្ពាធ​ចំពោះ​ខ្លួនឯង

អនុវត្តន៍​រាល់​សកម្មភាព​ទាំងឡាយ​ណាដែល​ជំរុញដល់​ការយកចិត្ត​ទុកដាក់​ចំពោះខ្លួន​ឯង​ដូចជា ការ​លួងលោម​ខ្លួនឯង និយាយ​វិជ្ជមាន​ជាមួយ​ខ្លួនឯង គឺជា​ទម្លាប់​ដែលអាច​កាត់​បន្ថយការ​ដាក់សម្ពាធ​ចំពោះ​ខ្លួនឯង​ នៅ​ពេល​ស្ថិត​ក្នុង​ស្ថានការណ៍​លំបាក ឬក៏នៅ​ពេលមាន​សម្ពាធ​ផ្លូវចិត្ត​ដោយសារ​ការប្រព្រឹត្ត​ខុសឆ្គង​ណាមួយ។ ជារឿយៗ​នៅពេល​នរណាម្នាក់​មកសុំជំនួយ ឬត្រូវ​ការ​ការលើក​ទឹកចិត្ត យើងមាន​ប្រយោគ​វិជ្ជមាន​ជា​ច្រើន​ក្នុងការ​លួងលោម ផ្តល់ការ​គាំទ្រយ៉ាង​ពេញទំហឹង​ទៅកាន់​ពួកគេ ប៉ុន្តែនៅ​ពេលស្ថិត​ក្នុងស្ថានភាព​របស់​ខ្លួន​ឯងវិញ បែរជា​រកពាក្យអ្វី​ថ្លែងមក​កាន់ខ្លួន​ឯង​មិនបាន។ នេះ​ហៅថា​មិនបាន​ផ្តល់ការ​អាណិត​មក​កាន់ខ្លួនឯង​បាន​ពេញលេញ​នៅឡើយ​ទេ។

សកម្មភាព​ដែលផ្តល់​ការ​អាណិត​អាសូរ​ចំពោះ​ខ្លួន​ឯង សុទ្ធសឹង​តែ​ជា​ចំណែក​សំខាន់​ដូចគ្នា តួយ៉ាង​ដូចជា​ ព្យាយាម​យល់ពី​តម្រូវការ​ផ្ទាល់ខ្លួន ការ​និយាយ​ពាក្យ​វិជ្ជមាន​រៀងរាល់ថ្ងៃ សមាធិ​ អប់រំ​ចិត្ត ផ្ចង់ស្មារតី​ចំពោះ​បច្ចុប្បន្នភាព ជារួម​ធ្វើល្អ​ជាមួយ​ខ្លួនឯង​ឱ្យដូចទៅ​នឹងការ​ធ្វើល្អ​ជាមួយ​អ្នកដទៃ។ The Newyourk time បាន​បកស្រាយ​អំពីវិធីសាស្រ្ត​ក្នុងការ​កាត់​បន្ថយ​ការ​ដាក់​សម្ពាធ​ចំពោះខ្លួន​ឯង​ដោយ​ការធ្វើល្អ​ជាមួយ​នឹង​ខ្លួនឯង ឬការ​អនុវត្ត​សកម្មភាព​ដែល​ផ្តល់ការ​អាណិត​អាសូរ​ចំពោះខ្លួនឯង។

ទន្ទេញ ឬនិយាយ​ពាក្យវិជ្ជមាន​ជាមួយ​ខ្លួន​ឯង​រាល់ថ្ងៃ ៖ ជាដំបូង​សាកទុក​ពេលឆ្លុះ​បញ្ចាំង​ជាមួយ​នឹងខ្លួន​ឯង​បន្តិច ថា តើក្នុង​ពេល​ពេញ​មួយថ្ងៃ​បានធ្វើអ្វីខ្លះ​ដែលគាំទ្រ​ដល់សុខភាព​ផ្លូវចិត្ត​របស់ខ្លួន? ប្រសិន​បើមាន​ទម្លាប់និយាយ​ដោយមិនបាន​គិតពី​ផលប៉ះពាល់​ចំពោះ​ខ្លួនទេ មិន​ខុសអី ពីការប្រើប្រាស់​ទម្លាប់ប្រចាំថ្ងៃ​ឱ្យក្លាយជា​សត្រូវ​នឹងខ្លួនឯង​នោះទេ! ពេលខ្លះ​យើងមាន​ទម្លាប់​ប្រុងប្រយ័ត្ន​ពាក្យសម្តី ឬការ​ប្រព្រឹត្ត​មិនល្អជាមួយ​អ្នកដទៃ​តែប៉ុណ្ណោះ តែបែរ​ជាមិន​ប្រយ័ត្ន​ជាមួយខ្លួនឯង យូរៗ​ទៅនឹង​ជំរុញឱ្យផ្នត់គំនិត​អវិជ្ជមាន​រីកដុះដាល ហើយ​សុខភាព​ផ្លូវចិត្ត​ធ្លាក់ចុះ។ ហើយអ្វី​ដែលគួរ​មើលឡើង​វិញនៅ​ត្រង់ចំណុច​នេះគឺ ការអនុវត្តជា​មួយមិត្តល្អ​របស់ខ្លួន​បែប​ណា សូមកុំ​ភ្លេច​អនុវត្តន៍​ជាមួយខ្លួន​ឯងបែប​នោះ​ដូចគ្នា។

ការស្វែង​យល់អំពី​សម្ពាធ​ដែល​កំពុងមាន ៖ ការទុក​ចន្លោះ​និងព្យាយាម​ស្វែងយល់​ពីអ្វីៗ ដែល​បានកើត​មាន ជាពិសេស​អំឡុង​ពេល​បាក់ទឹកចិត្ត​ស្ត្រេស ការ​បន្ទោសខ្លួន​ឯង​ជាញឹក​ញយ ការ​ខកចិត្ត និង​អស់សង្ឃឹម​ជាដើម គឺជា​ពេលមួយ​ដែល​ចាំបាច់​ត្រូវការ​ឆ្លុះ​បញ្ចាំង​ដើម្បីរក​ឱ្យឃើញ​អំពីដើម​ចម​បញ្ហា។ បន្ថែម​ពីនោះ កត់​សម្គាល់​ដូចគ្នាដែរ ថា តើបញ្ហា​ដែល​កើត​មានវាប៉ះពាល់​សុខភាព​ផ្លូវចិត្ត ផ្លូវកាយ ឬក៏​ថាមពល​កម្រិត​ណា? ការ​ដោះស្រាយ​ដែលមាន​ភាពឈ្លាសវៃ​នៅត្រង់​ចំណុចនេះ​ គឺការ​ស្វែងយល់ ឬកត់​ចំណាំ​ ជំនួស​ឱ្យការ​គេចវេស។ ប្រសិន​បើលំបាក​ខ្លាំង​រហូត​គាំងគំនិត គិតមិន​ឃើញ​ដំណោះស្រាយ​ដែល​ល្អ​ចំពោះខ្លួន​ឯង​នោះទេ សាក​ស្រមៃ​បន្តិចថា ប្រសិន​បើបញ្ហា​នេះកើត​ឡើង​ទៅលើមិត្ត តើអ្នក​នឹង​និយាយ​ពាក្យអ្វី​ទៅកាន់​ពួកគេ? សារ​ក្នុង​ន័យ​នេះ​ គឺ និយាយ​ជាមួយខ្លួន​ឯងឱ្យដូចគ្នា ពេល​ដែល​និយាយ​លើកទឹកចិត្ត​អ្នកដទៃ។

តាម​ការសិក្សា​ពីសិស្ស​មិនទាន់​បញ្ចប់​ពីមហាវិទ្យាល័យ​ប្រមាណ​១៣៥នាក់ បាន​ឱ្យ​ដឹងថា មនុស្ស​ដែលបាន​អនុវត្តន៍​សកម្មភាព​ដែលជំរុញ​ឱ្យស្មារតីស្ថិត​ក្នុងបច្ចុប្បន្នភាព​រយៈការ​ចំណាយ​ពេលមួយ​ថ្ងៃ២០នាទី​ក្នុងការ​ដាក់ដៃ​ស្តាប់ចង្វាក់បេះដូង ហើយ​សួរខ្លួន​ឯង​ថា តើខ្ញុំ​ធ្វើយ៉ាង​ដូចម្តេច​ទើប​អាចក្លាយ​ជាមិត្តល្អ​នឹងខ្លួន​ឯង​បាន? ការ​ធ្វើបែបនេះ​បាន​ជាប្រចាំ បាន​ជំរុញឱ្យ​ពួកគេ អាច​កាត់​បន្ថយស្ត្រេស និង​ការ​យល់ចិត្ត អាណិត​អាសូរ​ចំពោះខ្លួន​ឯងបាន​ភាគ​រយខ្ពស់​ជាងមុន។

ការផ្តល់ជូន​ទៅមជ្ឈដ្ឋាន​ខាងក្រៅ ៖ រីករាយ​ជាមួយ​ខ្លួនឯង ងាយស្រួល​ក្នុងការ​រីករាយ​ជាមួយ​អ្នកដទៃ ធ្វើល្អ​ជាមួយ​ខ្លួនឯង មិន​ពិបាកធ្វើល្អ​ជាមួយអ្នក​ដទៃដូចគ្នា។ បន្ទាប់ពីបាន​អនុវត្តន៍ការ​ផ្តល់ក្ដីអាណិត​អាសូរចំពោះ​ខ្លួនឯង​បានល្អ​ហើយ ជំហាន​បន្ទាប់​គឺការផ្តល់​ឱ្យទៅកាន់​អ្នកដទៃ ដោយ​ការប្រើប្រាស់​ភាសា​លើកទឹក​ចិត្ត ផ្តល់​កម្លាំងចិត្ត ការគាំទ្រ​គ្នាបង្ហាញឱ្យគ្នា​ដឹង​ថា គ្មាន​នរណា​ម្នាក់ត្រូវ​បាន​ទុកចោល រួមជាមួយ​នឹងការផ្សាភ្ជាប់​ទំនាក់ទំនង​គ្នាប្រកប​ដោយ​ផាសុកភាព ឬមួយក៏ការ​ចូលរួម​ស្ម័គ្រចិត្តជា​មួយកម្មវិធី​ដែលផ្តល់​ផលវិជ្ជមាន​ទៅកាន់​សង្គម។

គួរ​ជម្រាប​ជូនថា ការធ្វើល្អ​ជាមួយ​ខ្លួន​ឯង គឺមាន​ន័យថា​ការមិន​បំពាន​អ្នកដទៃ ឬព្យាយាម​កុំធ្វើឱ្យ​អ្នកដទៃ​ឈឺចាប់​ដោយសារ​ខ្លួន​ដូចគ្នា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *