សត្វចិញ្ចឹម AI កំពុង​មានការ​ពេញនិយម ក្នុង​សង្គមចិន ខណៈ​យុវជន​ឯកា​កាន់តែច្រើន

នៅ​ទូទាំង​ប្រទេសចិន សត្វចិញ្ចឹមឆ្លាតវៃ ដែល​ដំណើរ​ការ​ដោយ​បញ្ញាសិប្បនិម្មិត (AI) កំពុង​ក្លាយ​ជា​ដំណោះស្រាយ​ដ៏ពេញ​និយម​សម្រាប់​ការ​បន្ធូរ​អារម្មណ៍ ជាពិសេស សម្រាប់​យុវវ័យ​សម័យថ្មី។

ជាក់ស្ដែង នៅថ្ងៃធ្វើ​ការធម្មតា​ក្នុង​ទីក្រុង​ប៉េកាំង មាន​សំឡេង​ដ៏ស្រទន់មួយ ចេញ​ពីតុធ្វើការ របស់​កញ្ញា Wang Tongtong អាយុ ២៦ ឆ្នាំ ដែល​សំឡេង​នេះ គឺជា​សំឡេង​សត្វចិញ្ចឹម AI ពណ៌​ប្រផះមួយ ក្បែរ​កុំព្យូទ័រ​របស់​នាង។

ជាមួយ​នឹងរោម​ដ៏ច្រើន ភ្នែកធំៗ និងស្បែក​សំយោគ ដែលអាច​ផ្ដល់ភាព​កក់ក្ដៅ​ដល់​ម្ចាស់ កញ្ញា Wang Tongtong និយាយ​ប្រាប់​សារព័ត៌មាន Xinhua របស់​ចិន​ថា សត្វ​ចិញ្ចឹម AI នេះ អាច​ជួយ​នាង ឱ្យមាន​អារម្មណ៍​ធូរស្រាល នៅ​ពេល​មាន​បញ្ហា​ថប់បារម្ភ។

កញ្ញា​បន្តថា សត្វឆ្កែ និង​ឆ្មាពិត អាច​នឹង​រញ៉េរញ៉ៃ និង​មាន​អារម្មណ៍ ប៉ុន្តែ​សត្វ AI នេះ តែងតែ​នៅក្បែរ​នាង យ៉ាង​ស្ងប់ស្ងាត់ នៅ​ពេលនាង មាន​អារម្មណ៍​តាងតឹង។

ទោះបីជា សត្វ​ចិញ្ចឹម AI នេះ មិនអាច​ផ្លាស់ទី​បាន ដូចសត្វមាន​ជីវិត​ក៏ដោយ ប៉ុន្តែវា​មានសមត្ថភាព​អាចស្គាល់​មនុស្ស អាហារ និង​វត្ថុនានា ដោយ​ប្រើ​កាមេរ៉ា ដែល​ភ្ជាប់នៅ​ផ្នែក​ខាងក្នុង​វា ហើយ​ឆ្លើយតប​ដោយ ប្រើ​កែវ​ភ្នែក សំឡេង និង​កាយវិការ។ លើស​ពីនេះ សត្វចិញ្ចឹម AI មាន​បំពាក់​នូវបុគ្គលិកលក្ខណៈ​ចំនួន ៨ ហើយ​បុគ្គលិក​លក្ខណៈនេះ នឹងវិវឌ្ឍន៍​ផ្អែកលើ​អន្តរកម្ម​របស់​អ្នកប្រើប្រាស់។

សត្វ​ចិញ្ចឹម AI នេះ​មាន​ឈ្មោះ​ថា ROPET ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Cute World Technologies Ltd. ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង ដែល​កញ្ញា Wang Tongtong ក៏ជា​សមាជិកម្នាក់ នៅក្នុង​ក្រុម​ឌីហ្សាញ​ផងដែរ។

យោង​តាម​លោក Zhou Yushu សហ​ស្ថាបនិក​នៃ ROPET និងជា​សាស្រ្តាចារ្យ​នៅសាកលវិទ្យាល័យ Renmin នៃ​ប្រទេស​ចិន សត្វ​ចិញ្ចឹម AI ត្រូវបាន​រចនា​ឡើង​ដើម្បី ប្រកួត​ប្រជែង​ជាមួយ សត្វ​ចិញ្ចឹមពិត ទាក់ទង​នឹង ការ​ប៉ះ និង​ការ​និយាយ​ឆ្លើយឆ្លង​ជាមួយ​អ្នក​ប្រើប្រាស់។ លោក Zhou សង្កត់​ធ្ងន់​ថា សត្វ​ចិញ្ចឹម AI ភាគច្រើន ត្រូវ​បាន​រចនា​ឡើង ដើម្បី​បម្រើ​មនុស្ស។

សត្វចិញ្ចឹម AI ភាគច្រើន ត្រូវបាន​រចនា​ឡើង ដើម្បី​បម្រើ​មនុស្ស ហើយ​ចង់បង្កើត​សត្វចិញ្ចឹម AI ដែល​មនុស្ស​ទទួល​អារម្មណ៍​ថា ជា​សត្វចិញ្ចឹម​ពិតប្រាកដ…

ភាព​ទាក់ទាញ​របស់ ROPET មិន​ត្រឹមតែ​អាច​ផ្ដល់​អារម្មណ៍​កក់ក្ដៅ​សម្រាប់​អ្នកប្រើប្រាស់​នោះទេ ភាព​សាមញ្ញ​របស់វា ក៏ជា​លក្ខណៈ​ពិសេស​មួយ​ដែរ។ វាមិន​ត្រូវការ​ចំណី ការ​ដើរទៅ​ខាងក្រៅ ឬការ​សម្អាត​នោះទេ គឺគ្រាន់​តែសាកថ្មម្ដង​ម្កាល​ប៉ុណ្ណោះ។ ខណៈ​ទិន្នន័យ​អ្នកប្រើប្រាស់​ទាំងអស់ ត្រូវបាន​រក្សាទុក​ក្នុង​មូលដ្ឋាន ធានា​ឯកជនភាព។

លើសពី​ការគាំទ្រ​ផ្នែក​អារម្មណ៍ សត្វ​ចិញ្ចឹម AI ត្រូវបាន​អភិវឌ្ឍឡើង ដើម្បី​បំពេញ​តម្រូវការ​ជាក់ស្ដែង​របស់​អ្នកប្រើប្រាស់ សូម្បីតែ​ការសន្ទនា និង​ពិភាក្សា​អំពី​ប្រធានបទ​ផ្សេងៗ​ជាដើម។

ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ កំណើន​នៃ​មនុស្ស​វ័យក្មេងរស់នៅ​ម្នាក់ឯង​កើនឡើង​គួរឱ្យ​កត់សម្គាល់ ក្នុង​ប្រទេស​ចិន និង​ជាសកល ដែល​នាំឱ្យ «Loneliness Economy» កើតឡើង​យ៉ាង​ខ្លាំង ហើយ​ទីផ្សារ ក៏មាន​ទំហំធំ​ផងដែរ។

ទីផ្សារ​សម្រាប់ «មនុស្ស​យន្តសង្គម – Social Robots» កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយ​មានការប៉ាន់​ស្មាន​ថា នឹង​កើនឡើង​ដល់ ៧ដង ដោយ​មាន​ទំហំ ៤២,៥ពាន់​លានដុល្លារ​អាម៉េរិក នៅ​ឆ្នាំ​២០៣៣។ ខណៈ​ដែលការ​រចនា​ជាលើក​ដំបូង សម្រាប់​តែកុមារ មនុស្សយន្ត និង​សត្វ​ចិញ្ចឹម AI បាន​ទាក់ទាញ​មនុស្ស​ពេញវ័យ និង​គ្រួសារ កាន់តែ​ច្រើន​ឱ្យចង់​ប្រើវា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​១០០ ​កន្លែង​ ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...