លោកស្រី ប្រាក់​ លឹមហ៊ាង​ ៖ ការចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ជួយ​ពង្រឹង​សុខុមាលភាពក្នុងការ​រស់នៅ​របស់និស្សិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

អ្នកជំនាញផ្នែកហិរញ្ញវត្ថុ លោកស្រី ប្រាក់ លឹមហ៊ាង បានលើកឡើងថា ការចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានល្អ ដូចជាការគ្រប់គ្រងចំណូល និងចំណាយប្រចាំថ្ងៃមិនថា ក្នុងដំណើរសិក្សា​ ឬការហូបចុក ឬការសន្សំដើម្បីសម្រេចគោលដៅជីវិត ឬវិធីសាស្រ្តការពារបំណុលវ័នកជាដើម គឺជាកត្តារួមចំណែកយ៉ាងខ្លាំងដើម្បីពង្រឹងសុខុមាលភាពក្នុងការរស់នៅរបស់និស្សិត ជាពិសេសសម្រាប់និស្សិត ឬយុវជន ដែលមានជីវភាពខ្វះខាត ហើយ​ត្រូវតែខ្នះខ្នែងបង់ថ្លៃសាលាដោយខ្លួនឯង។

ក្នុងនាមជាស្រ្តីម្នាក់ធ្លាប់ជួបរបត់ជីវិតជានិស្សិតដែលត្រូវរៀនបណ្តើរធ្វើការបណ្តើរ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃផង និងការសិក្សាផង លោកស្រី ប្រាក់​ លឹមហ៊ាង បានលើកឡើងថា បើប្រៀបធៀបអំពីអម្រែកជីវិតក្នុងនាមជានិស្សិតវិញ គឺមិនទាន់ធ្ងន់ធ្ងរទេ។ ជាបទពិសោធន៍ផ្ទាល់ចេញពីប្រវត្តិនៅពេលដែលលោកស្រីចាប់ផ្តើមរៀបការ ទើបលោកស្រីបានដឹងថា បញ្ហាឬការប្រកួតប្រជែងរបស់ជីវិត មិនមែនជារឿងធម្មតាពេកទេ, កាលពីនៅជាវ័យយុវជន គឺងាយរងគ្រោះដោយសារស្នេហា គ្រាន់តែបែកបាក់ស្នេហាមានអារម្មណ៍ថាខ្លួនឯងជាជនរងគ្រោះ ឬក៏ខ្វះភាពកក់ក្ដៅក្នុងគ្រួសារក៏មានអារម្មណ៍ថា ខ្លួនឯងកម្សត់តែម្នាក់ឯងលើលោកនេះ, ប៉ុន្តែនៅពេលដែលរៀបការហើយ ទើបលោកស្រីដឹងអំពីបន្ទុកដ៏ធ្ងន់ជាងមុនទៀត។ ក្រោយអាពាហ៍ពិពាហ៍ លោកស្រីត្រូវគិតអំពីសន្តិសុខស្បៀង គិតអំពីជម្រក គិតពីលុយបម្រុង មុខរបបដែលត្រូវធ្វើ និងធ្វើយ៉ាងណាដើម្បីរក្សាចំណងទំនាក់ទំនងដៃគូ និងធ្វើយ៉ាងណាឱ្យមានតុល្យភាពរវាងជីវិតឯកជនភាព និងការផ្តល់ពេលជូនគ្រួសារ។

ជាមួយគ្នានេះ លោកស្រីក៏​បានលើកទឹកចិត្តទៅកាន់សិស្សទាំងអស់កុំ​ឱ្យ​អស់សង្ឃឹម ដោយថា ពេលខ្លះ យើងរកសក្តានុពលអត់ទាន់ឃើញទេ ហើយយើងប្រើធនធានផ្ទាល់ខ្លួនអត់ទាន់អស់លទ្ធភាពទៀតផង។

លោកស្រីថា អ្នកដែលមិនទាន់រៀបចំហិរញ្ញវត្ថុបានត្រឹមត្រូវ សូមចាប់ផ្តើមពីថ្ងៃនេះ ព្រោះកិច្ចការហិរញ្ញវត្ថុ វាជាផ្នែកមួយនៃសុខដុមរមនារបស់មនុស្សដែរ នេះក៏ដោយសារតែអ្វីៗត្រូវចាយលុយទាំងអស់។ ហើយសារមួយដែលលោកស្រីចង់ឱ្យបងប្អូនទាំងអស់គ្នាស្គាល់នោះ គឺ យើងស្រឡាញ់លុយបាន ប៉ុន្តែយើងទាំងអស់គ្នាយកលុយដែលប្រកបដោយធម៌ លុយដែលមកពីសច្ចៈពិត លុយដែលមិនកេងប្រវ័ញ្ច លុយដែលប្រកបដោយសុចរិត ហើយ​សូមកុំដើម្បីតែលុយ ហើយដាច់ចិត្តធ្វើបាបអ្នកដទៃ។

“ខ្ញុំជាគ្រូហិរញ្ញវត្ថុក៏ពិតមែន ប៉ុន្តែខ្ញុំលើកទឹកចិត្តអ្នកទាំងអស់គ្នាឱ្យមានគុណធម៌ ខ្ញុំអត់ចង់ឱ្យអ្នកទាំងអស់គ្នាស្រឡាញ់លុយ ហើយធ្វើឱ្យបាត់បង់អត្ថន័យជីវិតទេ ព្រោះជីវិតរបស់យើងកើតមកមានកិត្តិយស មានលុយ និងមានអ្វីៗផ្សេងទៀតដែលយើងត្រូវធ្វើ ព្រោះមិនមែនមានលុយហើយក៏មានសុភមង្គលមសព្វគ្រប់ទេ”

លោកស្រី ប្រាក់​ លឹមហ៊ាង​ ជាគ្រូបង្គោលផ្នែកហិរញ្ញវត្ថុ

អ្នកជំនាញផ្នែកហិរញ្ញវត្ថុរូបនេះ រំលេចថា រក្សាគុណធម៌ជាមុនសិន សឹមស្រឡាញ់លុយតាមក្រោយ ហើយរបៀបក្នុងការចាត់ចែងហិរញ្ញវត្ថុចំនួនប្រាំដែលគួរដឹងជាគោលៗគឺ ត្រូវចេះរកលុយជាមុនសិន និងចេះគ្រប់គ្រងចំណាយ ចេះរៀបផែនការសន្សំប្រាក់ ថែរក្សាប្រាក់កុំឱ្យគេយកបាន (ព្រោះមិនថាពីអតីតកាលឬបច្ចុប្បន្នទេ គឺមានជនឆបោកច្រើនណាស់ដែលឆក់ឱកាសយកលុយពីយើងបាន មានលុយហើយក៏មិនប្រាកដថាលុយគង់នោះដែរ) ហើយចំណុចចុងក្រោយគឺការចេះវិនិយោគដោយសុវត្ថិភាព។

លោកស្រី​ លឹមហ៊ាង បានបញ្ជាក់បន្ថែមថា ត្បិតលោកស្រីជាគ្រូដែលមានជំនាញលើហិរញ្ញវត្ថុដែលមានការទទួលស្គាល់ ប៉ុន្តែលោកស្រីនៅតែបន្តរៀនសូត្របន្ថែម ហើយអនុវត្តន៍ និងតាមដានជាប្រចាំ។ ទាំងអស់នេះ ដោយសារតែ នៅក្នុងគ្រួសារលោកស្រីក៏ធ្លាប់ជួបបញ្ហាហិរញ្ញវត្ថុផង ហើយចូលចិត្តចាត់ចែងលុយកាក់តាំងពីក្មេងផង ដែលជាហេតុនាំ​ឱ្យលោកស្រី កាន់តែចូលចិត្តគ្រប់គ្រងថវិកា រួមទាំងចូលចិត្តចែករំលែក ហើយថែមទាំងចង់ឃើញអ្នកដទៃសល់លុយឬទ្រព្យធន និងការឃើញអ្នកដទៃមានសុភមង្គល៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *