ញៀនទូរស័ព្ទ ជះផលអវិជ្ជមានដល់សុខភាពផ្លូវចិត្តកុមារ និងក្មេងជំទង់

បច្ចុប្បន្ន ទូរសព្ទដៃបានក្លាយជាផ្នែកមួយ ដែលស្ទើរតែមិនអាចខ្វះបានសម្រាប់ការរស់នៅរបស់កុមារ និងក្មេងជំទង់។ រាប់ចាប់តាំងពីការលេងបណ្តាញសង្គម ការផ្ញើសារជាក្រុម ការគិតលេខ ការប្រើកម្មវិធីផ្សេងៗដើម្បីសិក្សា ឬធ្វើកិច្ចការសាលា និងការស្រាវជ្រាវផង ដែលធ្វើ​ឱ្យ​កុមារ និងក្មេងជំទង់សម័យថ្មី ហាក់ដូចជាមិនអាចកាត់ផ្ដាច់ការរស់នៅរបស់ពួកគេពីឧបករណ៍អេឡិចត្រូនិចបានឡើយ។ ប៉ុន្តែ ការប្រើឧបករណ៍អេឡិចត្រូនិច និងទូរស័ព្ទ អាចនឹងមានឥទ្ធិពលអវិជ្ជមាន ប្រសិនបើពួកគេញៀនក្នុងការប្រើប្រាស់។

តើអ្វីជាការញៀនទូរស័ព្ទ?

ការញៀនទូរស័ព្ទទំនើប គឺជាអាការៈមួយដែលមនុស្សមានអារម្មណ៍ភ័យខ្លាចថា គ្មានបណ្ដាញអ៊ីនធឺណិត ឬសេវាទូរស័ព្ទ។ អារម្មណ៍នេះនឹងមានឥទ្ធិពលទៅលើកង្វល់សុខភាពផ្លូវចិត្ត។ បើតាមការស្រាវជ្រាវរបស់អ្នកជំនាញបានឱ្យដឹងថា ការញៀនទូរស័ព្ទ ក៏មានទំនាក់ទំនងទៅនឹងជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្ភ និងការទទួលអារម្មណ៍ឯកោផងដែរ។ បើតាមការស្រាវជ្រាវរបស់ស្ថាប័ន Common Sense បានបង្ហាញថា ការកំណត់រយៈពេលសម្លឹងមើលអេក្រង់ពិតជាមានសារៈសំខាន់សម្រាប់កុមារ និងក្មេងជំទង់ សម្រាប់ជួយការពារពួកគេ ឬគ្រប់គ្រងរោគសញ្ញាជំងឺផ្លូវចិត្ត។

ការប្រើប្រាស់ទូរសព្ទទំនើប និងសុខភាពផ្លូវចិត្ត

នៅអំឡុងពេលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវ បានផ្ដោតទៅលើផ្លូវចិត្តរបស់បុគ្គល ដែលពឹងផ្អែកទៅលើឧបករណ៍អេឡិចត្រូនិច។ លោក Matthew Lapierre ជំនួយការសាស្ត្រាចារ្យនៃមហាវិទ្យាល័យសង្គមសាស្ត្រ និងវិទ្យាសាស្ត្រអាកប្បកិរិយា នៃសាកលវិទ្យាល័យអារីហ្សូណា បានលើកឡើងថា

“បញ្ហាមួយដែលនឹងកើតឡើង នៅពេលដែលមនុស្សផ្តោតខ្លាំងពេកទៅលើឧបករណ៍អេឡិចត្រូនិច។ បញ្ហានោះគឺ ពួកគេនឹងមានរោគសញ្ញាថប់បារម្ភ នៅពេលពួកគេមិនបានប្រើឧបករណ៍ទាំងនោះ។”

បន្ទាប់ពីស្រាវជ្រាវ អ្នកជំនាញរកឃើញថា ការញៀនឧបករណ៍អេឡិចត្រូនិច ដែលកើតឡើងជាប្រចាំ បាននិងកំពុងក្លាយជាហានិភ័យមួយសម្រាប់កុមារ និងក្មេងជំទង់។

សញ្ញានៃការញៀននឹងទូរស័ព្ទ

មានសញ្ញាសាមញ្ញមួយចំនួន ដែលអាណាព្យាបាលអាចសង្កេតមើលកុមារ និងក្មេងវ័យជំទង់ ថា តើពួកគេកំពុងតែធ្លាក់ទៅក្នុងអាការញៀនទូរស័ព្ទ ដែលសញ្ញាទាំងនោះមានដូចជា៖

  • តែងតែទុកទូរស័ព្ទជាប់ខ្លួន
  • ផ្លាស់ប្តូអាកប្បកិរិយាជាប្រចាំ
  • ពិបាកគ្រប់គ្រងអារម្មណ៍
  • ប្រតិកម្មខ្លាំង នៅពេលដែលបំបែកចេញពីទូរស័ព្ទ
  • ចូលចិត្តផ្ដាច់ខ្លួននៅម្នាក់ឯង និងមិនចង់មានទំនាក់ទំនងក្នុងសង្គម
  • មានបញ្ហាដំណេក
  • អន្ទះអន្ទែង ឆាប់ខឹង រសាប់រសល់
  • អសមត្ថភាពផ្ដោតអារម្មណ៍ នៅពេលគ្មានទូរស័ព្ទក្បែរខ្លួន។

ការអន្តរាគមន៍ពីអាណាព្យាបាល

កម្មវិធីទូរស័ព្ទ បណ្ដាញសង្គម ហ្គេម និងសកម្មភាពអនឡាញផ្សេងៗទៀត គឺជំរុញឱ្យកូនៗរបស់អ្នកមានចិត្តបន្តលេងមិនឈប់។ ជារឿយៗខួរក្បាលរបស់កុមារ និងក្មេងជំទង់ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់គ្រប់គ្រងខ្លួន​ឯងនោះទេ ដែលតម្រូវឱ្យមានការចូលរួមពីសំណាក់ម្ដាយឪពុក។

លើសពីការរឹតបន្ដឹងវិន័យក្នុងការប្រើប្រាស់ទូរស័ព្ទ ដូចជាកំណត់ម៉ោងពេល ឬដកទូរស័ព្ទមិនឱ្យប្រើ។ ម្ដាយឪពុកគួរតែបង្ហាញភាពជាគម្រូទៅដល់កូនៗ អំពីវិធីប្រើទូរស័ព្ទឱ្យបានត្រឹមត្រូវ និងប៉ះពាល់សុខភាព។ អាណាព្យាបាល គួរកំណត់ពេលវេលា សម្រាប់ការលេងទូរស័ព្ទផ្ទាល់ខ្លួន ព្រោះប្រសិនបើអ្នកតែងតែកាន់ទូរស័ព្ទនៅពេលទំនេរ។ កូនៗរបស់អ្នក នឹងធ្វើតាមអ្នកដូចគ្នា។

ក្រៅពីនេះ អ្នកអាចចំណាយពេលជាមួយកូនៗឱ្យបានច្រើន ដើម្បីកាត់បន្ថយការលេងទូរស័ព្ទរបស់គេ ហើយសកម្មភាពនេះក៏ជាការជំរុញឱ្យកូនៗចេះបង្កើតទំនាក់ទំនងបានល្អជាមួយមនុស្សក្នុងជីវិតជាក់ស្ដែងដែរ។ ទន្ទឹមនឹងនេះ អ្នកអាចលើកទឹកចិត្តពួកគេឱ្យហាត់ប្រាណ បង្កើតទំនាក់ទំនងក្នុងសង្គម ធ្វើការងារផ្ទះ ឬសកម្មភាពណាមួយ​ដែលជំរុញភាពច្នៃប្រឌិត ជាជាងសម្លឹងមើលអេក្រង់។ ការធ្វើសកម្មភាពទាំងនេះ គឺជាផ្នែកមួយ ដែលជួយរក្សាតុល្យភាពជីវិតឱ្យបានកាន់តែ​ប្រសើរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....