សត្វចិញ្ចឹមជួយឱ្យអ្នករីករាយ និងមានសុខភាពផ្លូវចិត្តកាន់តែល្អ

មនុស្សគ្រប់វ័យយល់ឃើញថា ការមានសត្វចិញ្ចឹមធ្វើឱ្យអារម្មណ៍របស់ពួកគេប្រសើរឡើង ដោយកាត់បន្ថយភាពតានតឹង និងបន្ធូរភាពឯកោជាដើម។ សត្វចិញ្ចឹមបានផ្តល់ក្តីស្រឡាញ់ និងភាពជាមិត្តជិតស្និទ្ធិដល់ម្ចាស់របស់ពួកគេទាំងនៅក្នុងពេលវេលាល្អ និងអាក្រក់។ ចំណុចមួយចំនួននេះអាច​បញ្ជាក់បានថា សត្វចិញ្ចឹមធ្វើឱ្យមនុស្សកាត់បន្ថយភាពតានតឹង និងធ្វើ​ឱ្យ​មាន​សុខភាពផ្លូវចិត្តល្អប្រសើរ។

ខាងក្រោមនេះ គឺជា​ផលវិជ្ជមានទាំង៤ របស់សត្វចិញ្ចឹម ដែល​បញ្ជាក់ដោយ​គេហទំព័រ Pets by Webmd ៖

១. ផ្ដល់ភាពជាមិត្តដ៏ស្និទ្ធិស្នាល៖ ការរស់នៅជាមួយសត្វចិញ្ចឹមមានន័យថាអ្នកមាននរណាម្នាក់នៅជាមួយគ្រប់ពេល ដូចអ្នកនៅផ្ទះជាមួយ។ ម្ចាស់សត្វចិញ្ចឹមនិយាយថា ពួកគេមានអារម្មណ៍ឯកោតិចជាងបើធៀបនឹងមនុស្សដែលមិនមានសត្វចិញ្ចឹម។ សត្វចិញ្ចឹមក៏អាចជួយអ្នកឱ្យមានទំនាក់ទំនងល្អជាមួយអ្នកដទៃផ្សេងទៀតផងដែរ។ ជាឧទាហរណ៍ ម្ចាស់សត្វឆ្កែអាចទៅលេងអ្នកជិតខាង នោះវាជាការបង្ដើតទំនាក់ទំនងជាមួយមនុស្សក្នុងសហគមន៍របស់ពួកគេ។

២. បង្កើនអារម្មណ៍ល្អ៖ គ្រាន់តែសម្លឹងមើលសត្វចិញ្ចឹមរបស់អ្នក អាចធ្វើឱ្យអ្នកសប្បាយចិត្តជាងមុន។ ការសិក្សាបង្ហាញថា ការសម្លឹងដោយក្រសែភ្នែកជាមួយសត្វឆ្កែរបស់អ្នក អ្នកអាចបញ្ចេញអរម៉ូនដែលធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយរីករាយ។ អ័រម៉ូននេះត្រូវបានគេហៅថា អុកស៊ីតូស៊ីន ហើយជួនកាលត្រូវបានគេហៅថាអរម៉ូននៃសេចក្តីស្រឡាញ់។ វាផ្តល់នូវអារម្មណ៍ល្អភ្លាមៗ គ្រាន់តែធ្វើសកម្មភាពបែបនោះ។

៣. ជំរុញឱ្យអ្នកមានទម្លាប់ល្អ៖ ការមានសត្វចិញ្ចឹមមានន័យថាត្រូវថែរក្សាតម្រូវការរបស់ពួកគេជារៀងរាល់ថ្ងៃ។ ការរៀបចំកាលវិភាគសម្រាប់ការផ្តល់អាហារ ការសំរាលកូន និងការធ្វើលំហាត់ប្រាណសត្វចិញ្ចឹម គឺជាវិធីដ៏ល្អមួយដើម្បីផ្តល់នូវសុខភាពមានស្ថេរភាពល្អ ក៏ដូចជាបង្ហាញពីការរស់នៅស្អាតផងដែរ។ យ៉ាងណាមិញ មនុស្សដែលកំពុងមានការថប់អារម្មណ៍ ឬជំងឺធ្លាក់ទឹកចិត្ត វាបានផ្លាស់ប្ដូរឱ្យអ្នកមានទម្លាប់គ្រប់គ្រងអារម្មណ៍របស់អ្នកផងដែរ។ ចំណែកឯកុមារ ការថែរក្សាសត្វចិញ្ចឹមបង្កើតអារម្មណ៍នៃការទទួលខុសត្រូវ ហើយវាអាចជួយកុមារមានការគិតល្អ និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃផងដែរ។

៤. កាត់បន្ថយភាពតានតឹង៖ ម្ចាស់សត្វចិញ្ចឹមភាគច្រើនដឹងថា ការចិញ្ចឹមឆ្កែ ឬឆ្មារបស់ពួកគេគឺជាវិធីរហ័សដើម្បីបំបាត់ភាពតានតឹង ប៉ុន្តែមានការពន្យល់បែបវិទ្យាសាស្ត្រនៃរបៀបដែលសត្វចិញ្ចឹមជួយមិនឱ្យមានការថប់អារម្មណ៍ផងដែរ។ លើសពីនេះ ការនៅក្បែរសត្វចិញ្ចឹមអាចបន្ថយអរម៉ូនស្ត្រេសខូរទីសូល (cortisol) ដែលជួយកាត់បន្ថយអារម្មណ៍តានតឹង និងការថប់អារម្មណ៍៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។